Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការទិញ​ទំនិញ​នៅ​ផ្សារ​ធំថ្មី ៩០% ចាយប្រាក់​រៀល ច្រើនជាង​ដុល្លារ ព្រោះ​ងាយស្រួល​ជាង​

​ភ្នំពេញ​៖ លោកស្រី​ប៉ុន ដា​នី អភិបាល​រដ្ឋាករ​ស្វ័យ​ត​ផ្សារ​ធំថ្មី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន អ្នក​ដែល​ចូល​ទិញ​ទំនិញ​នៅ​ផ្សារ​ធំថ្មី ៩០​ភាគរយ ពួកគេ​ចាយ​ប្រាក់រៀល ចំណែក ១០​ភាគរយ​ទៀត ភ្ញៀវ​បរទេស​គាត់​ចាយប្រាក់​ដុល្លារ និង​ចាយ​តាម​កាត​ធនាគារ​។​
​ការលើកឡើង​របស់​ប្រធាន​ផ្សារ​ធំថ្មី​ដូចនេះ ស្រប​ពេលដែល​អាជីវករ​ផ្សារ​ធំថ្មី​មួយចំនួនធំ ចង់បាន​លុយ​រៀល​ជាជាង​លុយ​ដុល្លារ​ពី​អ្នកទិញ ដោយ​អាជីវករ​យល់ថា លុយ​រៀល ស្រួល​ចាយ​និង​អត់​មាន​កន្ទុយរ​ញេ​រ​ញៃ ហើយ​ការ​ចាយលុយ​រៀល ក៏​ដើម្បី​ចូលរួម​លើកស្ទួយ​លុយ​ខ្មែរ​ផងដែរ​។​

​អាជីវករ​ឈ្មោះ​ស្រី នាង បានឱ្យដឹងថា ការទិញ​លក់ទំនិញ​ផ្សេងៗ អ្នកស្រី​ដុល្លារ​ក៏​យក រៀល​ក៏​យក តែ​លុយ​រៀល​ស្រួល​ចាយ​ជាង​ដុល្លារ ព្រោះ​អត់​មាន​កន្ទុយ​រញ៉េរញ៉ៃ អ្នកទិញ​ឱ្យ​ប៉ុន្មាន គឺ​ប៉ុណ្ណឹង​។ អ្នកស្រី​បន្តថា ដុល្លារ​មាន​កន្ទុយ​ទ្បើង​ចុះៗ យើង​គុណ​ទៅ អ្នកខ្លះ​ពិបាក​តាម​ហាងឆេង​។​ដុល្លារ​ទ្បើង​ចុះ​។​

​អាជីវករ​ផ្សារ​ធំថ្មី បាន​សង្កេតឃើញថា បច្ចុប្បន្ន ភ្ញៀវ​ជា​ខ្មែរ មាន​ទំនោរ​ចាយលុយ​រៀល​ច្រើនជាង បើ​ធៀប​នឹង​ពេលមុន លើកលែងតែ​ជនបរទេស​គាត់​មក គាត់​មាន​លុយ​ដុល្លារ បើ​ខ្មែរ​យើង​ភាគច្រើន​ចាយលុយ​ខ្មែរ និង​ងាយស្រួល​ជាង ព្រោះ​លក់​ដូង ១​ផ្លែ តម្លៃ​៤០០០​រៀល បើ​ឱ​លុយ​រៀល ៥០០០​រៀល វា​ស្រួល​អាប់​ចេញទៅ​វិញ​១០០០​រៀល ប៉ុន្តែ​បើ​ឱ្យប្រាក់​ដុល្លារ​វិញ ១​ដុល្លារ​ស្មើរ​នឹង​១​ដុល្លារ ២៥​សេន ហើយ​ពិបាក​រក ២៥​សេន អាប់​ឱ្យ​វិញ​ណាស់​។ ដូចនេះ​អាជីវករ​រូបនេះ បាន​សំណូមពរ​ឱ្យមាន​ការចាយ​ប្រាក់រៀល ច្រើនជាង​ដុល្លារ ព្រោះ​វា​ផ្តល់​ភាពងាយស្រួល​ជាង​។​

​គួរ​បញ្ជាក់ថា ដើម្បី​ចូលរួម​លើកស្ទួយ​ការចាយ​ប្រាក់រៀល​នៅក្នុង​ប្រទេស​កម្ពុជា និង​កាត់បន្ថយ​ការ​ចាយលុយ​បរទេស អាជីវករ​ភាគច្រើន​នៅ​ផ្សារ​ធំថ្មី បានស្នើរ​សុំឱ្យ​អ្នកទិញ មិន​ថា ខ្មែរ ឬ​អ្នកទេសចរ​បរទេស ពេល​ទិញ​ទំនិញ ឬ​ផលិតផល ម្ហូបអាហារ សូម​ចាយ​ជា​ប្រាក់រៀល ព្រោះ​មិន​ពិបាក​អាប់​៕
​ដោយ​៖CEN

×