Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ជើង​ខ្លាំង​ម្នាក់ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តបាត់ដំបង បញ្ជា​ឱ្យ​ឃុំខ្លួន​ដាក់ពន្ធនាគារ ពីបទ​សម្លុត​សាក្សី​

​បាត់ដំបង​៖ នគរបាល​ព្រហ្មទណ្ឌ​ខេត្តបាត់ដំបង បាន​អនុវត្តតាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ស្ត្រី​ជើង​ខ្លាំង​ម្នាក់ អាយុ ៥៧​ឆ្នាំ ពីបទ​(​សម្លុត​សាក្សី​) ប្រព្រឹត្ត​នៅ​ភូមិ ១៣​មករា​សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង កាលពី​ថ្ងៃទី ១០​ខែមិថុនា ឆ្នាំ​២០១៨​តាម​មាត្រា​៥៤៦​នៃ ក្រមព្រហ្មទណ្ឌ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​អង្គារ​ទី​២២​ខែ មិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង ៨​និង​៣០​នាទី នៅ​ចំណុច​បុរី​រំចេក​ស្ថិតក្នុង​ភូមិ​រំចេក​៤​សង្កាត់​រតន​: ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង ដោយ​អនុវត្តតាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ ៤៧៦ ត​.​ព្រ ចុះ​ថ្ងៃទី​១១​ខែមិថុនា ឆ្នាំ​២០២០ របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តបាត់ដំបង លោក​រ័ត្ន ស៊ីថា​និង​អនុវត្តតាម​បទបញ្ជា​របស់​ឯកឧត្តម ឧ​ត្ត​ម សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង រួម​ដោយ​មតិ​ណែនាំ​ពី​លោក​វរសេនីយ៍ទោ លឹម ពុ​ទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ក្រុម​អនុវត្ត​ដីកា​ដែលមាន​លោក​វរសេនីយ៍ទោ កង សុ​ផា​ណ្ណា នាយរង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ក​ម្រិ​ធ្ងន់​ជា​អ្នកដឹកនាំ អនុវត្ត​ចាប់ខ្លួន​ឈ្មោះ ឃូ សុខលី ភេទ​ស្រី​អាយុ ៥៧​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ ២១​ក្រុម ០២​ភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​(​សម្លុត​សាក្សី​) ប្រព្រឹត្ត​នៅ​ភូមិ ១៣​មករា​សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​កាលពី​ថ្ងៃទី ១០​ខែមិថុនា ឆ្នាំ​២០១៨​តាម​មាត្រា​៥៤៦​នៃ ក្រមព្រហ្មទណ្ឌ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​នៅពេល​ចាប់ខ្លួន សមត្ថកិច្ច​នគរបាល បាន​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្តបាត់ដំបង​ហើយ​ភ្លាមៗ ត្រូវបាន​ចៅក្រម​សម្រេច​ឃុំខ្លួន ដាក់​ក្នុង​ពន្ធនាគារ​ខេត្តបាត់ដំបង​៕
​ដោយ​៖​កូ​ឡាប​

×