Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចនាយក​រដ្ឋមន្ត្រី ប្រកាស​ផ្តល់​ការឧបត្ថម្ភ​សាច់ប្រាក់ ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ដោយសារ​ជំងឺ​កូ​វីដ​-១៩ ប្រមាណ​៦០​ម៉ឺន​គ្រួសារ​

​ភ្នំពេញ​៖ នៅវេលា​ម៉ោង ៨:០០​នាទី ព្រឹក​ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២០​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ប្រកាស​ការឧបត្ថម្ភ​សាច់ប្រាក់ ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ដោយសារ​ជំងឺ​កូ​វីដ​-១៩ ប្រមាណ​៦០​ម៉ឺន​គ្រួសារ ដែលមាន​មនុស្ស​ប្រមាណ ជិត ២​លាន ៣ សែន​នាក់ ក្នុង​ទំហំ​ថវិកា​ប្រមាណ​២៥​លាន ដុល្លារ​ក្នុង​មួយខែៗ​។​

​សូមបញ្ជាក់ថា​៖ យោង​អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពីថ្ងៃ​ទី​១២ ខែមិថុនា កន្លងទៅនេះ បាន​គូសបញ្ជាក់ថា គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ដែល​ត្រូវ​ទទួលបាន​ប្រាក់ ឧបត្ថម្ភ​ត្រូវបំពេញ​តាម​លក្ខខណ្ឌ​ដូចខាងក្រោម​៖
​មានប​ណ្ឌ​សមធម៌ ដែលមាន​សុពលភាព ដោយ​ឈរលើ​កម្រិត​ភាពក្រីក្រ​៖ ក្រ កម្រិត​១ (​ទីទ័លក្រ​) ឬ ក្រ​កម្រិត​២ (​ក្រ​) និង​- បាន​ទៅ​ផ្ទៀងផ្ទាត់​បញ្ជី​ឈ្មោះ នៃ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​គ្រួសារ​ក្រីក្រ ក្នុង​កំលុង ពេល ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ នៅ​សាលាឃុំ សង្កាត់​ណាមួយ​។​
​ចំនួន​ទឹកប្រាក់​ត្រូវ​ផ្តល់ជូន​ក្នុង​មួយខែ​ចន្លោះ​ពី​១៦.០០០​រៀល ទៅដល់ ១២ ម៉ឺន​រៀល​។​
​កម្រិត​សាច់ប្រាក់​ដែល​ត្រូវ ឧបត្ថម្ភ​នេះ ធ្វើឡើង​តាម​ប្រភេទ​ជនក្រីក្រ ក្នុង កម្រិត​១ ឬ​កម្រិត​២ ហើយក៏​បែងចែក​ទៅតាម​អ្នក​នៅក្នុង​រាជធានី និង​ជនបទ​ផងដែរ​។​

​តាម​ការបញ្ជាក់​របស់​លោក ថេ​ង បញ្ញា​ធន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក អគ្គនាយក​ផែនការ នៃ​ក្រសួងផែនការ ដែល​ចុះផ្សាយ តាម​បណ្តាញសារព័ត៌មាន​កន្ល​ង​មកនេះ គឺ​ជំ​ហ៊ាន​ដំបូង​នៃ​ការស្រាវជ្រាវ បាន​រកឃើញ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត និង​រង​ផលប៉ះពាល់​ខ្លាំង មាន​ចំនួន​ប្រមាណ ៥៦២.៦៨៦ គ្រួសារ ដោយ​គិត​ជា​ចំនួន មនុស្ស មាន​ប្រមាណ ជិត ២​លាន ៣ សែន​នាក់​។​
​ទាក់ទង​ទៅ​និង​កិច្ចការងារ​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា​៖​នៅ​ថ្ងៃទី​២៤ ខែមិថុនា​ខាងមុខនេះ រាជរដ្ឋាភិបាល​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​២៥​លាន ដុល្លារ ក្នុង​មួយខែៗ សម្រាប់​ផ្តល់ ជូន​ប្រជាពលរដ្ឋ​ប្រមាណ ៦០​ម៉ឺន​គ្រួសារ​។៕
​ដោយ​៖​កូ​ឡាប​

×