ឆ្នាំជូត ៖ រាសីឡើងខ្ពស់។ ការងារ សិ្ថរភាព ត្រូវប្រឹងប្រែងរក្សាស្ថានភាពនេះ។ ឱកាសរកទ្រព្យបានមកដល់ ចូរចាប់យកកុំខកខាន។ មនោសញ្ចេតនា រីកចម្រើនល្អប្រសើរ នឹងជាកម្លាំងចិត្តដ៏ធំសម្រាប់អ្នកតស៊ូក្នុងបុព្វហេតុ។ ទិសនាំលាភទិសឦសាន តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌លឿង។ អ្នកយកអាសា ឆ្នាំឆ្លូវ៕
ឆ្នាំឆ្លូវ ៖ រាសីឡើងខ្ពស់។ ការងារ អំណោយផលល្អបំផុត អ្នកនឹងដណ្តើមបានស្នាដៃឆ្នើមជាច្រើនក្នុងថ្ងៃនេះ។ លាភមកដល់ផ្ទះ លុយកាក់មានចាយពេញដៃ។ មនោសញ្ចេតនា អ្នកនៅលីវនឹងមានឱកាសបានជួបមនុស្សដែលខ្លួនស្រឡាញ់។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំម្សាញ់៕
ឆ្នាំខាល ៖ រាសីស្រុតចុះ។ ត្រូវប្រឹងប្រែងរក្សាស្ថិរភាពក្នុងការងារ គឺជាជោគជ័យរបស់អ្នកកុំហក់ឡើងលឿនពេក ព្រោះអាចប្រឈមនឹងផលវិបាកទៅវិញ។ ថ្ងៃនេះពុំមានឱកាសវិនិយោគ, គួរនៅក្បែរគ្នាឲ្យបានច្រើន ដើម្បីបង្កើនការយល់គ្នា ផ្សាភ្ជាប់ជាងមុន។ ទិសនាំលាភទិសខាងជើង តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌ខ្មៅ ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំថោះ ៖ រាសីស្រុតចុះ។ ការងារ ចង់សម្រេចបានជោគជ័យត្រូវហសការជាមួយសមាជិកផ្សេងៗ។ ហិរញ្ញវត្ថុ ៖ ពុំនឹងនរ អាចប្រឈមនឹងការខ្វះខាត។ មនោសញ្ចេតនា អ្នកមានប្តីប្រពន្ធ ត្រូវប្រយ័ត្នប្រយែងដោះស្រាយទំនាស់កុំឲ្យនៅរ៉ាំរ៉ៃ។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ពណ៌ខ្មៅ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំរោង ៖ រាសីស្រុតចុះ។ ការងារ ដំណើរការទៅជាធម្មតា ពុំរីកចម្រើនជាងមុន ត្រូវប្រឹងប្រែងបន្ថែមទៀត ទើបសង្ឃឹមសម្រេចបានសមិទ្ធផលខ្ពស់។ ថ្ងៃនេះពុំល្អសម្រាប់ការបណ្តាក់ទុនវិនិយោគ។ មនោសញ្ចេតនា ដោយសារតែរវល់នឹងការងារពេក ងាយធ្វើឲ្យឥទ្ធិពលដល់មនោសញ្ចេតនារបស់អ្នកទាំង២។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងកើត។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំម្សាញ់ ៖ រាសីឡើងខ្ពស់។ ការងារ មានឱកាសច្រើន ដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន គ្រប់យ៉ាងប្រព្រឹត្តទៅដោយរលូនល្អ។ លទ្ធភាពវិភាគឱកាសវិនិយោគល្អ អាចបង្កើនប្រាក់ចំណូលបន្ថែម។ មនោសញ្ចេតនា ឈានថែម១ជំហានវែងក្នុងរឿងមនោសញ្ចេតនាជាមួយគូស្នេហ៍។ ទិសនាំលាភទិសឦសាន តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌លឿង។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំមមី ៖ រាសីឡើងខ្ពស់។ ការងារ គ្រប់ផែនការសុទ្ធតែដំណើរការដោយងាយស្រួល មានស្នាដៃឆ្នើមជាច្រើន។ មានឱកាសចរចាពាណិជ្ជកម្ម ចុះមិច្ចសន្យាជាមួយដៃគូថ្មីៗ។ មនោសញ្ចេតនា ផ្អែមល្ហែម កក់ក្តៅ។ ទិសនាំលាភ ទិសឦសាន តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំមមែ ៖ រាសីល្អមធ្យម។ ការងារ អាស្រ័យដោយការសហការយ៉ាងល្អជាមួយអ្នករួមការងារ ដែលគ្រប់យ៉ាងសុទ្ធតែប្រព្រឹត្តទៅដោយរលូន និងជោគជ័យបំផុត។ ចំណូលមិនសូវល្អ គួរចេះសន្សំសំចៃ ក្នុងការចាយវាយ។ មនោសញ្ចេតនា ជាថ្ងៃពោរពេញដោយភាពរីករាយ និងសុភមង្គល។ ទិសខាងត្បូង តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌ក្រហម។ ឆ្នាំមមី៕
ឆ្នាំវក ៖ រាសីស្រុតចុះ។ ការងារ មានសម្ពាធច្រើន ធ្វើឲ្យអ្នកតានតឹង, ត្រូវពង្រឹងស្មារតីឡើងវិញ ដើម្បីបន្តឈានឡើង។ ថ្ងៃនេះពិបាកសម្រេចបានរាល់ផែនការហិរញ្ញវត្ថុ។ មនោសញ្ចេតនា មិនរីកចម្រើនទៅមុខ។ ទិសនាំលាភ ទិសខាងជើង តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌ខៀវ។ អ្នកយកអាសា ឆ្នាំជូត៕
ឆ្នាំរកា ៖ រាសីស្រុតចុះ។ ការងារ គ្រប់យ៉ាងអាចមិនបានដូចចិត្ត តែក៏ត្រូវត្រៀមស្មារតីប្រឈម , ចៀសវាងអកម្ម។ ថ្ងៃនេះពុំអំណោយផលល្អសម្រាប់ការអនុវត្តផែនការហិរញ្ញវត្ថុ។ មនោសញ្ចេតនា មិនត្រូវប្រញាប់ប្រញាល់ក្នុងរឿងមនោសញ្ចេតនា ត្រូវអត់ធ្មត់រង់ចាំឱកាសល្អមកដល់។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំម្សាញ់៕
ឆ្នាំចរ ៖ រាសីស្រុតចុះ។ ការងារ រាសីកំពុងធ្លាក់ចុះ ការងារមិនបានល្អដូចចិត្ត។ ចាយវាយត្រូវមានផែនការច្បាស់លាស់ពុំនោះទេ អ្នកនឹងជួបការលំបាកខ្លាំង។ មនោសញ្ចេតនា អ្នកនៅលីវតែពុំទាន់មានឱកាសផ្លាស់ប្តូររឿងមនោសញ្ចេតនារបស់ខ្លួន។ ទិសនាំលាភទិសខាងត្បូង, តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌ក្រហម ។ អ្នកយកអាសា ឆ្នាំមមី៕
ឆ្នាំកុរ ៖ រាសីស្រុតចុះ។ ត្រូវប្រមូលផ្តុំជាងនេះទៀត ទើបអាចសម្រេចបានការងារថ្ងៃនេះ។ ពុំមានឱកាសបានលាភត្រូវប្រយ័ត្នក្នុងការវិនិយោគ។ មនោសញ្ចេតនា ពុំបានល្អដូចបំណង។ ទិសនាំលាភ ទិសខាងត្បូង តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕