Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌា​ចោទ​ចិន​ថា ដាក់ពង្រាយ​ទ័ព និង​អាវុធ​ជាច្រើន​តាម​ព្រំដែន ដែល​រំលោភ​កិច្ចព្រមព្រៀងទ្វេភាគី​

​ក្រសួងការបរទេស​ឥណ្ឌា បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចិន​បានធ្វើការ​ដាក់ពង្រាយ​ក​ង​ទ័ព និង​អាវុធ​យ៉ាងច្រើន​នៅតាម​បណ្តោយ​ព្រំដែន​មាន​ជម្លោះ​ហិមាល័យ ដែល​វា​គឺជា​ការរំលោភ​កិច្ចព្រមព្រៀងទ្វេភាគី​។ ឥណ្ឌា​បាន​ចោទ​ចិន​ថា ជា​អ្នកបង្ក​ឲ្យ​មាន​ភាព​តានតឹង និង​ការ​បះ​ទង្គិច​គ្នា​ដ៏​គ្រោះថ្នាក់​កាលពី​សប្តាហ៍​មុន​។​

“​ចំណុច​សំខាន់​នៃ​បញ្ហា​គឺថា ចាប់តាំងពី​ដើមខែ​ឧសភា​មក ខាង​ភាគី​ចិន​បានធ្វើការ​ដាក់ពង្រាយ​ទ័ព និង​អាវុធ​យ៉ាងច្រើន​នៅតាម​ខ្សែបន្ទាត់​គ្រប់គ្រង​ជាក់ស្តែង (LAC)”​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ឥណ្ឌា គឺ​លោក Anurag Srivastava​។​

​លោក​និយាយទៀតថា “​សកម្មភាព​ចិន​មិន​ស្របតាម​បទ​ប្ប​ញ្ញ​តិ្ត នៃ​កិច្ចព្រមព្រៀងទ្វេភាគី​រប​ស់​ពួកយើង​ទេ រួមមាន​សន្ធិសញ្ញា​ឆ្នាំ ១៩៩៣ ដែល​ចែ​ថា ភាគី​ទាំងពីរ​នឹងត្រូវ​រក្សា​ការដាក់​ពង្រាយ​នៅតាម​ព្រម​ដែន​ដោយមាន​កម្រិត​”​។​

​ចិន​បាន​ចោទ​ឥណ្ឌា​ថា​ជា​អ្នកធ្វើ​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា និង​និយាយថា​ទាហាន​ឥណ្ឌា​បាន​វាយប្រហារ​លើ​មន្ត្រី និង​ទាហាន​ចិន​។ វា​គឺជា​ការប៉ះទង្គិច​ដ៏​ធ្ងន់ធ្ងរ​បំផុត​រវាង​មហាអំណាច​នុយក្លេអ៊ែរ​ទាំងពីរ ក្នុង​រយៈពេល​យ៉ាងតិច ៥០​ឆ្នាំ​ចុងក្រោយ​។​

​ដើម្បី​ឆ្លើយតប​ទៅនឹង​ការបង្កើន​វត្តមាន​ទ័ព​ចិន​នៅតាម​ព្រំដែន​កាលពី​ខែ​មុន ឥណ្ឌា​ក៏បាន​ធ្វើការ​ដាក់ពង្រាយ​កងទ័ព​យ៉ាងច្រើន​នៅតាម​ខ្សែបន្ទាត់​គ្រប់គ្រង​ជាក់ស្តែង​ផងដែរ ដែល​បណ្តាល​ឲ្យ​មានការ​ប្រឈម​ដាក់គ្នា​នៅ​តំបន់ Ladakh នៃ​ភ្នំ​ហិមាល័យ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters


×