Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន ទន្ទឹងរង់ចាំ​ការដាក់បញ្ចូល​ទី​ម័​រ​ឡេ​ស្តេ ជា​សមាជិក​ពេញសិទ្ធិ​របស់​អាស៊ាន​ទី​១១(វីដេអូ)

​ភ្នំពេញ​៖ ពាក់ព័ន្ធ​នឹង​ការស្នើ​របស់​ទី​ម័​រ​ឡេ​ស្តេ​ចូល​ជា​សមាជិក​ពេញសិទ្ធិ​របស់​អាស៊ាន សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា “​ខ្ញុំ​សូមបញ្ជាក់​ឡើងវិញ​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​របស់​កម្ពុជា និង​ទន្ទឹងរង់ចាំ​ការដាក់បញ្ចូល​ទី​ម័​រ​ឡេ​ស្តេ ជា​សមាជិក​ពេញសិទ្ធិ​របស់​អាស៊ាន​។​

​សម្តេច​បាន​ថ្លែងថា ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា សមាជិក​របស់​ទី​ម័​រ​ឡេ​ស្តេ មិន​ត្រឹម​តែមាន​សារសំខាន់​ជា​យុទ្ធសាស្ត្រ​សម្រាប់​យើង ក្នុង​បរិបទ​នៃ​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​រវាង​មហាអំណាច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​សម្រាប់​ការសម្រេច​ក្តិ​សុ​បិ​ន្ត​របស់​បិតា​ស្ថាបនិក​អាស៊ាន ក្នុងការ​បង្រួបបង្រួម​ប្រទេស​ទាំងអស់ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ក្រោម​ឆត្រ​អាស៊ាន​ផងដែរ​។ ក្នុង​ស្មារតី​នេះ យើង​គួរ​បន្ត​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​ទី​ម័​រ​ឡេ​ស្តេ ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ធំៗ ដែល​ប្រទេស​នេះ​កំពុង​ជួបប្រទះ សំដៅ​ជួយ​បំពេញ​រាល់​នីតិវិធី និង​លក្ខខណ្ឌ​តម្រូវ​ចាំបាច់​នានា ឲ្យ​បាន​ឆាប់​។​

​នៅ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២០​ព្រឹក​មិញ​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៦ ក្រោម​មូលបទ «​ភាពស្អិតល្មួត និង​ការឆ្លើយតប​» ដែល​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ (Video Conference) នៅ​វិមាន​សន្តិភាព​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​នៃ​បណ្តា​ប្រទេស​អាស៊ាន​ទាំងអស់ និង​អរគុណ​ចំពោះ ឯកឧត្តម ង្វៀន សួន​ហ្វ៊ុ​ក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រី​វៀតណាម ដែល​បាន​សម្របសម្រួល និង​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន ៣៦ នេះ​ឡើង​ប្រកបដោយ​ជោគជ័យ​តាម​វីដេអូ​ខ​ល​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ការណ៍​នេះ ឆ្លុះបញ្ចាំង​អំពី​ភាព​ដឹកនាំ​អាស៊ាន​ប្រកបដោយ​សមត្ថភាព​រប​ស់​វៀតណាម ទោះបីជា​យើង​ប្រឈម​នឹង​បញ្ហា​ដែល​កើតឡើង​ដោយសារ​ការរីក​រាលដាល​ជំងឺ​កូ​វីដ ១៩ ក៏ដោយ​។​

​ចាប់តាំងពី​ត្រូវបាន​បង្កើតឡើង ក្នុង​រយៈពេល​៥៣​ឆ្នាំកន្លងមក , នេះ​គឺជា​លើក​ទី​១​ហើយ​ដែល​អាស៊ាន​បានរៀបចំ​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ តាមរយៈ​ប្រព័ន្ធ​វីដេអូ​។ កិច្ចប្រជុំ​ដែល​មិន​ធ្លាប់មាន​នេះ បានបង្ហាញ​យ៉ាងច្បាស់​នូវ​ការប្តេជ្ញាចិត្ត​របស់​ថ្នាក់ដឹកនាំ​កំពូល ក៏ដូចជា​ភាព​ធន់​នឹង​វិបត្តិ និង​ការ​សម្រប​ខ្លួន​របស់​អាស៊ាន ទៅនឹង​សភាពការណ៍​ថ្មី​។ ទន្ទឹមនេះ យើង​កំពុង​ខិតខំ​ប្រឹងប្រែង​ជំរុញ​ការកសាង​សហគមន៍​អាស៊ាន និង​ពង្រឹង​សាមគ្គីភាព ក្រោម​ក្របខ័ណ្ឌ​ពហុភាគី ខណៈដែល​វិបត្តិ​សកល​នេះ​បាននិងកំពុង​បង្ក​ផលប៉ះពាល់​អវិជ្ជមាន​ដល់​យើងទាំងអស់គ្នា​។​

​កម្ពុជា​ផ្តោត​សារសំខាន់​យ៉ាងខ្លាំង និង​យកចិត្តទុកដាក់​ក្នុងការ​រក្សា និង​លើកកម្ពស់​សន្តិភាព ស្ថិរភាព និង​វិបុលភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ ការវិវឌ្ឍ​ថ្មីៗ នៅ​សមុទ្រ​ចិន​ខាងត្បូង​បានបង្ហាញ​ពី​សារសំខាន់​នៃ​ការបញ្ចប់​កិច្ចចរចា COC ឲ្យ​បាន​ឆាប់ ដើម្បី​ធានា​សុខសន្តិភាព​នៅ​ស​មុ​ទ្ធ​ចិន​ខាងត្បូង ។ ក្នុងន័យនេះ ភាគី​ពាក់ព័ន្ធ​ផ្ទាល់​គួរផ្តល់​សារសំខាន់​លើ​ភាព​អត់ធ្មត់ និង​ការដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ស្របតាម​គោលការណ៍​ច្បាប់​អន្តរជាតិ រួមទាំង UNCLOS ឆ្នាំ​១៩៨២​។​
​សូម​ភ្ជាប់​មកជា​មួយ​នូវ​សុន្ទរកថា​ទាំងស្រុង​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​អញ្ជើញ​ឡើង​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៦ នៅ​វិមាន​សន្តិភាព​កាលពី​ព្រឹក​មិញ​នេះ​៕

ដោយ៖កូឡាប

 

×