ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិច Apple បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងធ្វើការបិទហាងចំនួន ១៤បន្ថែមទៀតនៅក្នុងរដ្ឋ Florida ពីថ្ងៃសុក្រទៅ ដោយសារតែការឆ្លង COVID-19 កើនឡើងក្នុងរដ្ឋនេះ។ ហាងសរុប ដែលក្រុមហ៊ុនបិទដើម្បីការពារការរាតត្បូងមាន ៣២ទូទាំងប្រទេស។
ក្រុមហ៊ុននិយាយកាលពីដើមសប្តាហ៍នេះថា ខ្លួននឹងធ្វើការបិទហាងចំនួន ៧ជាថ្មីម្តងទៀតនៅក្នុងតំបន់ Houston បន្ទាប់ពីករណីឆ្លងវីរុសកើនឡើងនៅទីនោះ។
សូមបញ្ជាក់ថា Apple មានហាងសរុបទាំងអស់ចំនួន ២៧១នៅក្នុងអាមេរិច ដែលហាងទាំងអស់ត្រូវបានបិទនៅក្នុងខែមិនា ខណៈដែលវីរុសកូរ៉ូណារាតត្បាតខ្លាំង។
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters