Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​លោក រស់ សុ​ឃិត ចាងហ្វាង​កាសែត​ជាតិខ្មែរ​ទៅ​តុលាការ ពាក់ព័ន្ធ​បទល្មើស​ញុះញង់​បង្កឱ្យមាន​ភាព​វឹង​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​

​ភ្នំពេញ ៖ លោក រស់ សុ​ឃិត ចាងហ្វាង​កាសែត​ជាតិខ្មែរ នៅ​រសៀល​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២០​នេះ​ត្រូវបាន​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​បទល្មើស​ញុះញង់​បង្កឱ្យមាន​ភាព​វឹង​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ។​

​នៅ​ថ្ងៃទី​២៥ មិថុនា ២០២០​នេះ សមត្ថកិច្ច​ខេត្តកំពង់ឆ្នាំង​បាន​ឃាត់ខ្លួន​លោក រស់ សុ​ឃិត ចាងហ្វាង​កាសែត​ជាតិខ្មែរ ហើយ​បាន​បញ្ជូនមក​ស្នងការ​ដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ ។​

​លោក​សេង ហៀ​ង ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២០ បានចេញ​ដី​បញ្ជា​ឲ្យ​ចូលខ្លួន លោក រស់ សុ​ឃិត និង​បង្ហាញខ្លួន​នៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឱ្យបាន​មុន​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២០ ដើម្បី​សាកសួរ​ពី​ដំណើររឿង​ញុះញង់​បង្កឱ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ។​
​ព្រះរាជអាជ្ញារង ក៏បាន​ចេញ​បញ្ជា​បង្គាប់​មក​កម្លាំង​មាន​សមត្ថកិច្ច​ឲ្យ​នាំខ្លួន​បុគ្គល​ឈ្មោះ រស់ សុ​ឃិត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​អាសយដ្ឋាន​បច្ចុប្បន្ន​ផ្ទះ​លេខ ១៣៩ -១២ ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ មុខរបរ ចាង​ហ្វា​យ​កាសែត​ជាតិខ្មែរ ៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

×