Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ប្រៃសណីយ៍ កំពុង​សិក្សា​ស្រាវជ្រាវ អំពី​យន្តការ​គ្រប់គ្រង និង​ដំណើរការ​មជ្ឈមណ្ឌល​ជាតិ ចុះបញ្ជី​អុីនធឺណិត​

​រាជធានី​ភ្នំពេញ ​៖ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាននិងកំពុង​សិក្សា​ស្រាវជ្រាវ​អំពី​យន្តការ​គ្រប់គ្រង និង​ដំណើរការ​មជ្ឈមណ្ឌល​ជាតិ​ចុះបញ្ជី​អ៊ីនធឺណិត ។ ការបង្កើត KHNIC គឺ​ត្រូវការ​ពេលវេលា​យូរ និង ត្រូវ​ទាមទារ​ឱ្យមាន​ការសិក្សា​ស្រា​ជ្រាវ​បន្ថែមទៀត ។​

​សូមបញ្ជាក់ថា នា​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង ឯកឧត្តម ជា មានិត រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ អំពី​ការងារ​បច្ចេកទេស​សិក្សា​ស្រាវជ្រាវ អំពី​យន្តការ​គ្រប់គ្រង និង​ដំណើរការ​មជ្ឈមណ្ឌល​ជាតិ​ចុះបញ្ជី​អ៊ីនធឺណិត (KHNIC) ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សមាជិក​នៃ​ក្រុមការងារ​ផងដែរ​។​

​ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​មានប្រសាសន៍ថា កិច្ច​ប្រជុំបាន​ពិភាក្សា​អំពី​យន្តការ​នៃ​នីតិវិធី​សម្រាប់​ការគ្រប់គ្រង និង​ដំណើរការ​មជ្ឈមណ្ឌល​ជាតិ ចុះបញ្ជី​អ៊ីនធឺណិត ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដើម្បី​ទទួលបាន​បទពិសោធន៍​នានា ក្នុង​ការបង្កើត​មជ្ឈមណ្ឌល KHNIC ជា​លទ្ធផល​ពិនិត្យឃើញថា យន្តការ​ការគ្រប់គ្រង និង​ដំណើរការ​មជ្ឈមណ្ឌល​ជាតិ​ចុះបញ្ជី​អ៊ីនធឺណិត មាន​អង្គការ Internet Corporation for Assigned Names and Numbers – ICANN និង Internet Assigned Numbers Authority – IANA បាន​ប្រើប្រាស់​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ហើយ​ក៏មាន​ប្រទេស​វៀតណាម ប្រទេស​ថៃ ជាដើម ។​

​ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​បន្ថែមថា ដើម្បី​បង្កើត KHNIC គឺ​ត្រូវការ​ពេលវេលា​យូរ និង ត្រូវ​ទាមទារ​ឱ្យមាន​ការសិក្សា​ស្រា​ជ្រាវ​បន្ថែមទៀត ដោយ​បច្ចុប្បន្ន​ការបង្កើត NIC នៅ​ប្រទេស​វៀតណាម គឺ​គេ​មាន​រៀបចំ​ជា​អគ្គនាយកដ្ឋាន​ដើម្បី​គ្រប់គ្រង​។ ចំពោះ​ការងារ ccTLD ជាការ​ធ្វើ​ស្វ័យប្រវត្តិកម្ម ហើយ​បច្ចុប្បន្ន​នីតិវិធី​នៃ ការចុះឈ្មោះ Domain Name គឺ​អ្នកប្រើប្រាស់​ត្រូវធ្វើ​នៅ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ក្នុង​រយៈពេល​១០​ថ្ងៃ យោងតាម ប្រកាស​របស់ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ហើយ​ការងារ​បច្ចេកទេស គឺ​ខាង​ទូរគមនាគមន៍​កម្ពុជា​ជា​អ្នកអនុវត្ត​។ ការរៀបចំ KHNIC ត្រូវធ្វើ ជា​ពីរ​ផ្នែក​គឺ​ផ្នែក​ទី​១ ការចុះឈ្មោះ និង​ផ្នែក​ទី​២ គឺពាក់ព័ន្ធ​នឹង​ការងារ​គ្រប់គ្រង IP Address ត្រូវ​ប្រើ​រយៈពេល​យូរ ដោយ KHNIC យើង​អាចធ្វើ​ការសិក្សា​ពី​ប្រទេស​ថៃ ប្រទេស​វៀតណាម និង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត ដែល​ស្ថិតនៅ​ជុំវិញ​ប្រទេស​យើង ដើម្បីឱ្យ​ដំណើរការ​ចុះឈ្មោះ​បាន​លឿន និង​ឆាប់រហ័ស​ដោយ​ប្រើ​ប្រព័ន្ធ​ចុះបញ្ជី​តាម​អ៊ីនធឺណិត​៕ ​ដោយ​៖​កូ​ឡាប​

×