តារាសម្តែងកុនកូនជ្រូកអាមេរិច លោក Ron Jeremy បានបដិសេធចំពោះការចោទប្រកាន់ថា លោកបានចាប់រំលោភស្ត្រី ៣នាក់ និងរំលោភបំពានផ្លូវភេទលើស្ត្រីម្នាក់ទៀតពីឆ្នាំ ២០១៤ ដល់ ២០១៩។ ការបដិសេធរបស់លោកបានធ្វើឡើង នៅក្នុងបន្ទប់សវនាការ កាលពីថ្ងៃសុក្រ នៅក្នុងទីក្រុង Los Angeles។
Ron Jeremy ដែលបច្ចុប្បន្នមានវ័យ ៦៧ឆ្នាំ គឺជាតារាសម្តែងរឿងក្តៅសាច់ដ៏ល្បីមួយ ក្នុងចំណោមតារាផ្សេងៗទៀត ក្នុងវិស័យភាពយន្តអាសអាភាស ដោយលោកបានលេចមុខក្នុងគុនកូនជ្រូកជាង ២.០០០ ចាប់តាំងពីឆ្នាំ ១៩៧០មក។
សវនាការបឋម ត្រូវបានកំណត់ធ្វើនៅថ្ងៃទី ៣១ ខែសីហាខាងមុខ ដើម្បីកំណត់ថាតើមានភស្តុតាងគ្រប់គ្រាន់ ដើម្បីឲ្យមានដំណើរការករណីនោះ ឬយ៉ាងណា។ លោក Ron Jeremy ដែលមានឈ្មោះពិតថា Ronald Jeremy Hyatt ត្រូវបានបញ្ជាឲ្យស្ថិតនៅក្នុងពន្ធធនាគារដដែល ជំនួសឲ្យការបង់ប្រាក់នៅក្រៅឃុំចំនួន ៦,៦លានដុល្លារ។
ព្រះរាជអាជ្ញាបាននិយាយថា លោក Ron Jeremy បានរំលោភស្ត្រីវ័យ ២៥ឆ្នាំដោយបង្ខំនៅផ្ទះរបស់នាង នៅតំបន់ West Hollywood ក្នុងខែឧសភា ឆ្នាំ ២០១៤។ ពួកគេក៏បានចោទប្រកាន់រូបលោក ពីបទរំលោភបំពានផ្លូវភេទទៅលើស្ត្រី ២នាក់ វ័យ ៣៣ឆ្នាំ និង ២៦ឆ្នាំ នៅពេលដាច់ដោយឡែកពីគ្នា នៅក្នុងបារ កាលពីឆ្នាំ ២០១៧ និងការរំលោភដោយបង្ខំលើពួកគេម្នាក់ ក្នុងចំណោមនោះ។
ចំពោះករណីទី ៤ ព្រះរាជអាជ្ញាបាននិយាយថា លោក Jeremy បានរំលោភដោយបង្ខំលើស្ត្រីវ័យ ៣០ឆ្នាំម្នាក់នៅក្នុងបារ West Hollywood តែមួយកាលពីខែកក្កដា ឆ្នាំ ២០១៩។
កាលពីថ្ងៃអង្គារកន្លងទៅនេះ នៅពេលមានការដាក់ពាក្យប្តឹង លោកបានសរសេរនៅលើបណ្តាញសង្គមថា លោកគ្មានកំហុសដូចការចោទប្រកាន់នោះឡើយ។
លោកបានសរសេរថា “ខ្ញុំមិនអាចរង់ចាំដើម្បីបង្ហាញពីភាពស្អាតស្អប់ខ្ញុំ នៅក្នុងតុលាការឡើយ។ អរគុណគ្រប់គ្នាចំពោះការគាំទ្រ”។
សូមបញ្ជាក់ថា ក្រៅពីតារាក្តៅសាច់ លោក Ron Jeremy ក៏ជាអ្នកផលិតភាពយន្ត តារាសម្តែង និងព្រមទាំងជាតារាកំប្លែងផងដែរ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters