ភ្នំពេញ៖ លោកហ៊ុន ម៉ានី បានសរសេរសារលើហ្វេសប៊ុកនៅថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២០នេះថា ថ្ងៃស្អែក ជាឆ្នាំទី៦៩ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ហើយជាពេលវេលាដែលប្រជាជនកម្ពុជា តែងតែនឹករលឹកដល់ការលះបង់ ការតស៊ូប្តូរផ្តាច់នៃឥស្សរជន ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានបូជា សាច់ស្រស់ ឈាមស្រស់ ដើម្បីរំដោះប្រជាជនពីរបបប្រល័យពូជសាសន៍។
លោកបានបន្តថា ជាបន្តបន្ទាប់ ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា បានខិតខំបន្តកសាងសន្តិភាព ស្ថិរភាពនយោបាយ ពីបាតដៃទទេ ឈានទៅអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន មកដល់សព្វថ្ងៃ ដែលក្នុងនោះ គណបក្សប្រជាជនកម្ពុជា ជាគណបក្សតែមួយគត់ដែលបានរួមសុខទុក្ខជាមួយប្រជាជន។
“គណបក្សប្រជាជនកម្ពុជា ជាគណបក្សរបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន” ។
អបអរសាទរខួបលើកទី៦៩ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ – ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០)៕
ដោយ៖កូឡាប