Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ាស៊ីន​បូម​សម្អាត​ធូលី ស្លឹកឈើ និង​សំរាម​ចំនួន​២​គ្រឿង ត្រូវ​អាជ្ញាធរ​រាជធានី​យកមក​បូម​សម្អាត​ធូលី ស្លឹកឈើ និង​សំរាម​នៅតាម​សួនច្បារ​

​ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ប្រើប្រាស់​ម៉ាស៊ីន​បូម​សម្អាត​ធូលី ស្លឹកឈើ និង​សំរាម ចំនួន​២ គ្រឿង ដើម្បី​បោស​នៅតាម​ដងផ្លូវ និង​តាម​សួនច្បារ​នានា​នៅក្នុង​រាជធានី​ភ្នំពេញ​។ ម៉ាស៊ីន​ទាំងពីរ គ្រឿង​នេះ ជា​អំណោយ​របស់​ទីក្រុង​ណាន​នី​ង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែលជា​ទីក្រុង​ចងសម្ព័ន្ធ​មេត្រីភាព ជាមួយ​រាជធានី​ភ្នំពេញ ។​

​គួរ​បញ្ជាក់ថា ចំពោះ​ការងារ​សម្អាត​ធូលី ស្លឹកឈើ សំរាម​និង​អនាម័យ នៅតាម​ផ្លូវ​សាធារណៈ តាម​សួនច្បារ​នានា តាម​ទីផ្សារ​នានា​ត្រូវបាន​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​យកចិត្តទុកដាក់​ជា​ចម្បង ដើម្បី​ថែរក្សា​អនាម័យ​និង​សុខុមាលភាព ជូន​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង​ផង និង​ដើម្បី​សោភ័ណភាព​ទីក្រុង​ភ្នំពេញ​ផង ដោយ​លោក​បាន​ចាត់ចែង ដល់​អង្គភាព​ជំនាញ​ធ្វើ​កិច្ចការងារ​នេះ​ដោយផ្ទាល់​។​

​ពាក់ព័ន្ធ​ការងារ​នេះ​លោក នួន សំ​ណា​វុ​ធ អភិបាល​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង​រាជធានី​ភ្នំពេញ មានប្រសាសន៍​ឲ្យ​ដឹងថា ម៉ាស៊ីន​បូម​ធូលី ស្លឹកឈើ និង​សំរាម​នេះ ជា​អំណោយ​របស់​ទីក្រុង​ណាន​នី​ង ប្រទេស​ចិន ដែល​បាន​បញ្ជូនមក​ឲ្យ​រាជធានី​ភ្នំពេញ ស្រប​ពេលដែល​ទីក្រុង​ណាន​នី​ង ផ្តល់​បរិក្ខារ​ពេទ្យ​មួយចំនួន ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ កាលពី​ប៉ុន្មាន​ខែ​កន្លងមកនេះ​។

​លោក​ក៏បាន​បញ្ជាក់ទៀតថា ម៉ាស៊ីន​បូម​ទាំង​២​ខាងលើនេះ គឺ​សមត្ថភាព​ប្រើប្រាស់​សម្រាប់​បោសសម្អាត នៅក្នុង​បរិវេណ​ដែល​ផ្ទៃដី​ទំហំ ១៦០០០ ម៉ែត្រការ៉េ​ក្នុង​១​ម៉ោង និង​អាច​បូម​សម្អាត​បាន ៨​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។
ម៉ាស៊ីន​បូម​ទាំង​២​នេះ កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២០ ត្រូវបាន​រដ្ឋបាល​រាជធានី​ភ្នំពេញ យកមក​ធ្វើ​សកម្មភាព​បូម​សម្អាត នៅលើ​សួនច្បារ​មាត់ទន្លេ ចាប់​ពីមុខ​ផ្សារ​ចាស់ រហូតដល់​មុខ​វត្ត​ឧណ្ណាលោម ហើយ​ជាក់ស្តែង​ម៉ាស៊ីន​នេះ ពិត​ជាមាន​គុណភាព​ដែល​អាច​បូម​សម្អាត​ធូលី ស្លឹកឈើ និង​សំរាម បាន​ស្អាត និង​មិន​ធ្វើឱ្យ​ធូលី​ហុយ​នោះទេ ព្រោះ​មានទឹក​សម្រាប់​បាញ់​ស្រោប នៅពេល​កំពុង​ប្រតិបត្តិការ​បូម​ធូលី​។

​លោក នួន សំ​ណា​វុ​ធ បាន​បញ្ជាក់ថា ម៉ាស៊ីន​បូម​ម​ទាំង​២​នេះ ជា​ម៉ាស៊ីន​ប្រើប្រាស់​អាគុយ មិន​បង្ក​ផលប៉ះពាល់​បរិស្ថាន ហើយ​បើ​ខណ្ឌ​មួយចំនួន ត្រូវការ​អាច​យកទៅ​ប្រើ​ប្រាស់ នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​បាន​៕
​ដោយ​៖​កូ​ឡាប​

×