Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឥណ្ឌា​ប្រកាស​សាកល្បង​វ៉ាក់សាំង COVID-19​លើ​មនុស្ស ក្រោយ​សាកល្បង​លើ​សត្វ​បាន​ជោគជ័យ​

​ប្រទេស​ឥណ្ឌា​នឹងធ្វើ​ការសាកល្បង​វ៉ាក់សាំង COVID-19 លើ​អ្នកស្ម័គ្រចិត្ត​ជាច្រើន នៅក្នុង​ខែកក្កដា ដែល​វា​គឺជា​ផ្នែក​មួយ នៃ​ការសាកល្បង​របស់​ក្រុមហ៊ុន​ឥណ្ឌា Bharat Biotech​។​

​ការធ្វើ​តេស្ត​សាកល្បង​លើ​សត្វ​បាន​បង្ហាញថា វ៉ាក់សាំង​មាន​សុវត្ថិភាព និង​មានការ​ឆ្លើយតប​ពី​ប្រព័ន្ធ​ការពារ​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​ការសាកល្បង​របស់​ឥណ្ឌា ស្ថិត​ក្នុងចំណោម​ការសាកល្បង​វ៉ាក់សាំង​ជាច្រើន​ទៀត ទូទាំង​ពិភពលោក​។ មានកម្ម​វិធី​វាក់​សាំង​ប្រហែល ១២០​កំពុងដំណើរការ​។​

​នេះ​គឺជា​វ៉ាក់សាំង​ដំបូងបង្អស់​ផលិត​នៅ​ឥណ្ឌា ដែល​អភិវឌ្ឍន៍​ចេញពី​វីរុស និង​ត្រូវបាន​ញែក​ចេញ និង​ធ្វើ​ឲ្យ​ចុះខ្សោយ​នៅ​មន្ទីរពិសោធន៍​។​

​អាជ្ញាធរ​គ្រប់គ្រង​ឱសថ​របស់​ឥណ្ឌា បាន​អនុញ្ញាតិ​ឲ្យ​ក្រុមហ៊ុន Bharat Biotech ធ្វើការ​ពិសោធន៍​វ៉ាក់សាំង​ទៅលើ​មនុស្ស​ដំណាក់កាល​ទី ១ និង​ទី ២ ក្រោយពេល​ក្រុមហ៊ុន​បានដាក់​លទ្ធផល​ដែល​បានមកពី​ការសិក្សា ការបង្ហាញ​ពី​សុវត្ថិភាព និង​ការឆ្លើយតប​របស់​ប្រព័ន្ធ​ការពារ​រាងកាយ​។​

​ការសាកល្បង​ពីរ​ដំណាក់​កាលនោះ ត្រូវធ្វើឡើង​ដើម្បី​កំណត់ថា​តើ វ៉ាក់សាំង​នោះ​មាន​សុវត្ថិភាព​ឬ​យ៉ាងណា ជាជាង​ការកំណត់​ពី​ប្រសិទ្ធភាព​។​

​សូមបញ្ជាក់ថា មាន​ប្រទេស​ជាច្រើន​ទូទាំង​ពិភពលោក កំពុង​ប្រកួតប្រជែង​បង្កើត​វ៉ាក់សាំង​ឲ្យ​បាន​ជោគជ័យ​មុនគេ ដើម្បី​លក់​ទៅកាន់​ទីផ្សារ ខណៈដែល​វីរុស​កូ​រ៉ូ​ណា មិនមាន​ភាព​ស្រាកស្រាន្ត​សោះ ក្រោយពេល​ផ្ទុះ​ចេញពី​ចិន​កាលពី​ចុងឆ្នាំ ២០១៩​។

​បច្ចុប្បន្ន អា​មេ​រិច​ជា​ប្រទេស​រងគ្រោះ​ខ្លាំងជាងគេ ពី​ការវាយប្រហារ​របស់​វីរុស ដោយមាន​អ្នកស្លាប់​ជាង ១២៨.០០០​នាក់ និង​ឆ្លង​ជាង ២,៦៤​លាន​នាក់​។

​ចំណែក​អ្នក​ឆ្លង​សរុប​ទូទាំង​ពិភពលោក​មាន ១០,៣​លាន​នាក់ និង​ស្លាប់​ជាង ៥០៤.០០០​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC

×