តាកែវ៖ លោក វ៉ូ វណ្ណា ប្រធាននាយកដ្ឋានហិរញ្ញាវត្ថុ និងបុគ្គលិកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានជំរុញឲ្យមន្ត្រីគយដែលឈរជើង នៅតាមច្រកទ្វាព្រំដែនទាំងអស់ រួមគ្នាទប់ស្កាត់នៅទំនិញគេចពន្ធឲ្យបាន រួមគ្នាប្រឹងប្រែងប្រមូលពន្ធសារពើរភ័ណ្ឌ ឲ្យស្របទៅតាមផែនការដែលបានកំណត់ ។
ពិធីប្រកាសតែងតាំងប្រធានការិយាល័គយនិងរដ្ឋាករភ្នំដិនថ្មី នាព្រឹកថ្ងៃទី ១ កក្កដា ឆ្នាំ២០២០នេះ គឺតែងតាំងលោក កែវ ផាន ជាប្រធានការិយាល័យគយនិងរដ្ឋាករភ្នំដិន ជំនួសលោក ខៀវ សាម៉េត ដែលត្រូវបានចូលនិវត្តន៍ បន្ទាប់ពីកាន់មុខតំណែងនេះបាន៦ឆ្នាំ។
លោក វ៉ូ វណ្ណា បានមានប្រសាសន៍បន្តថា ក្រៅពីការខិតខំប្រឹងប្រែប្រមូលចំណូលពន្ធសារពើរភ័ណ្ឌហើយ មន្ត្រីគយទាំងអស់ ត្រូវតែរក្សាឲ្យបាននៅការសាមគ្គីភាពផ្ទៃក្នុង ពីព្រោះការសាមគ្គីភាពនេះ គឺជាការរួមចំណែកមួយយ៉ាងសំខាន់ លើការគៀរគរនៅចំណូលពន្ធចូលរដ្ឋ ត្រូវទប់ស្កាត់អំពើរត់ពន្ធទំនិញខុសច្បាប់ឲ្យបាន ដើម្បីឲ្យស្របជាមួយនឹងការកំណត់ផែនការប្រចាំឆ្នាំលើការប្រមូលពន្ធនេះ ។
សូមបញ្ជាក់ផងដែរថា បើតាមរបាយការណ៍របស់លោក ខៀវ សាម៉េត អតីតប្រធានការិយាល័យគយនិងរដ្ឋាករភ្នំដិន បានឲ្យដឹងថា ចាត់តាំងពីឆ្នាំ២០១៧ រហូតមកដល់ឆ្នាំ ២០១៩ ការប្រមូលចំណូលលើពន្ធ មានការកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយឡែកក្នុងឆ្នាំ២០២០ គិតត្រឹមខែមិថុនានេះ មានការថយចុះគួរឲ្យកត់សម្គាល់ ដោយសារតែរាតត្បាតនូវជំងឺកូវីដ១៩ ។
ទន្ទឹមគ្នានោះដែរ លោក មូល វិចិត្រ អភិបាលរងខេត្តតាកែវ បានមានប្រសាសន៍ ដោយលើកទឹកចិត្តដល់ប្រធានថ្មី ត្រូវខិតខំប្រមូលចំណូលពន្ធឲ្យស្របទៅនិងផែនការកំណត់ និងបង្កើនកិច្ចសហការជាមួយសមត្ថកិច្ចជំនាញ រួមគ្នាទប់ស្កាត់ការត់ពន្ធទំនិញខុសច្បាប់នៅតាមព្រំដែន ព្រោះវាធ្វើឲ្យយើបាត់បង់នៅចំណូលជាច្រើន ៕
ដោយ៖ តាកែវ