Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បញ្ជា​ឲ្យ​កាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​រស់នៅក្នុង​តំបន់​អភិរក្ស តំបន់​សត្វព្រៃ និង​តំបន់​ការពារ​ផ្សេងៗ​របស់​រដ្ឋ​

​ភ្នំពេញ​៖ នៅ​ថ្ងៃទី ៣ កក្កដា ២០២០ នេះ ក្នុងសម័យ​ប្រជុំ​គណៈរដ្ឋមន្ត្រី​ពេញអង្គ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានចេញ​បទបញ្ជា​និង​បញ្ជាក់​ច្បាស់ៗ​ជូន រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និង​ក្រសួង​ដែនដី គឺ​ត្រូវតែ​កាត់​ឆ្វៀល​ដី​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បានមក​រស់នៅ​លើ​ទីតាំង​ដី​ដែលជា​គម្រប​ព្រៃឈើ ឬ​ជា​តំបន់​ការពារ ឬ​តំបន់​អភិរក្ស​សត្វព្រៃ​របស់រ​ដ្ឋ ដូចជា​នៅ​កោះកុង ព្រះវិហារ​ជាដើម ដែលមាន​ពលរដ្ឋ​បានមក​ធ្វើ​ផ្ទះ​រស់នៅ​ជាង​ដប់​ម្ភៃ​ឆ្នាំ​មកហើយ​។

​ព្រោះ​កន្លងមក រដ្ឋ​មានតែ​ដី​ក្នុង​ផែនទី​ទេ តាមពិត​មាន​បងប្អូន​ប្រជាពលរដ្ឋ បាន​កសាង​លំនៅដ្ឋាន​រស់នៅ បង្កើត​កូនចៅ​រាប់សិប​ឆ្នាំ​មកហើយ នៅលើ​ទីតាំង​ដី​ទាំងនោះ​។
​នេះ​ជាការ​ដោះស្រាយ​កង្វល់​ជូន​ពលរដ្ឋ​ពិតប្រាកដ​។ កុំ​ទុក​ប្រជាពលរដ្ឋ​អោយ​ភ័យខ្លាច អត់ឃ្លាន រត់​ទៅ​ចំណាកស្រុក​គេ​តទៅទៀត​។ ទន្ទឹមនឹងនេះ សូម​កុំអោយ​ពលរដ្ឋ​ពង្រីក​ថែមទៀត ព្រោះ​ត្រូវការ​រក្សាទុក​ព្រៃ​សហគម​ខ្លះ នៅ​ជិតៗ​ដើម្បី​ជា​ប្រយោជន៍​សហគម​រស់នៅ​ផងដែរ​។​
​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និង​ក្រសួង​ដែនដី ត្រូវ​ដោះស្រាយ​ឲ្យ​ដាច់ស្រេច​ក្នុង​តែ​ប៉ុន្មាន​ខែ​ខាងមុខ​ដើម្បី​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ ហើយ​កិច្ចការ​នេះ​ត្រូវធ្វើ​ឲ្យ​បាន​ហ្មត់ចត់​និង​ត្រឹមត្រូវ​បំផុត​៕
​ដោយ​៖​កូ​ឡាប​

×