Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បុគ្គលិក​ធនាគារ​ម្នាក់ ត្រូវ​ឃាត់ខ្លួន​ករណី​ក្លែង​ឯកសារ​សាធារណៈ ធ្វើ​ត្រា​ឃុំ​ក្លែងក្លាយ ដើម្បី​យកទៅដាក់​នៅ​មីក្រូហិរញ្ញវត្ថុ​ខេ​មា យកប្រាក់​បាន​ចំនួន​៣០.០០០​ដុល្លារ​

​កណ្តាល​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ឲ្យ​ដឹងថា នគរបាល​ស្រុក​កៀនស្វាយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជា​បុគ្គលិក​ធនាគារ​មួយ ករណី​ក្លែង​ឯកសារ​សាធារណៈ (​ធ្វើ​ត្រា​ឃុំ​ក្លែងក្លាយ​)
​ដោយ​រៀបចំ ឯកសារ ក្លែងក្លាយ​ដោយមាន បោះត្រា​មូល និង​ត្រា​ឈ្មោះ​ក្លែងក្លាយ លើ​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់ ប្រើប្រាស់​ដីធ្លី និង ផ្ទះសម្បែង ដើម្បី​យកទៅដាក់​នៅ​មីក្រូហិរញ្ញវត្ថុ​ខេ​មា យកប្រាក់​បាន​ចំនួន​
៣០.០០០​ដុល្លារ​។ ករណីនេះ​បានកើត​ហេតុ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​១៦​និង​៣០​នាទី ចំណុច​ភូមិ​ភូមិធំ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​

​ជនរងគ្រោះ ២​នាក់​គឺ​១.​ឈ្មោះ​មៀ​ច ផៃ ភេទ​ប្រុស អាយ​៦៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជំទប់​ទី​១ មាន​ទីលំនៅ​ភូមិ​កោះ​ប្រាក់ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ ២.​ឈ្មោះ​ឡាង ថុល​ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេភូមិ មាន​ទៅ​លំនៅ ភូមិ​រទាំង​ត្បូង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

​ចំណែក​ជនសង្ស័យ​ឈ្មោះ​ម៉ៃ វណ្ណៈ ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិក​ធនាគារ មាន​លំនៅ​ភូមិ​ភូមិធំ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ វត្ថុតាង​ចាប់យក​៖ ត្រា​មូល​ឃុំ​ក្លែងក្លាយ​០១ ត្រា​ឈ្មោះ​០២ ។​

​នគរបាល​បញ្ជាក់​ពីស​ភាព​នៃ​រឿង​ហេតុនេះ​ថា នៅ​ថ្ងៃខែ​ឆ្នាំ​និង​ម៉ោង​ខាងលើ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ភូមិធំ បានទទួល​ព័ត៌មាន ថា​មាន​គេ​បន្លំ​ធ្វើលិខិត ផ្ទេរសិទ្ធិ​កាន់កាប់ ប្រើប្រាស់​ដីធ្លី និង ផ្ទះសម្បែង ដោយមាន​ត្រា​ក្លែងក្លាយ ទាំង​ឈ្មោះ ហត្ថលេខា និង ត្រា ថែមទៀត ពេល​ទទួលបាន​ពាក្យបណ្តឹង​ភ្លាម កម្លាំង​នគរបាល​ប៉ុស្តិ៍​ភូមិធំ សហការ​ជាមួយ​កម្លាំង​នគរបាល​យុត្តិធម៌​ស្រុក បាន​ហៅ ជនសង្ស័យ​ខាងលើ​មក​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល រដ្ឋបាល​ភូមិធំ ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ ម៉ៃ វណ្ណៈ ភេទ​ប្រុស បាន​ឆ្លើយ​សារភាពថា​ខ្លួន បាន​ឆាត​ទៅ​កន្លែង​ឆ្លាក់​ត្រា តាមរយៈ​Facebook ដែលមាន​យីហោ​ឆ្លាក់​ត្រា ពី​ចម្ងាយ​ឲ្យ​ធ្វើ​ត្រា​ឃុំ​ភូមិធំ និង​ត្រា​ឈ្មោះ​ឲ្យ​ខ្លួន ក្នុងតម្លៃ​២០​ដុល្លារ ពេល​បាន​ត្រា​ហើយ​ខ្លួន ក៏​រៀបចំ​ឯកសារ ក្លែងក្លាយ​ដោយមាន បោះត្រា​មូល និង​ត្រា​ឈ្មោះ​ក្លែងក្លាយ លើ​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់ ប្រើប្រាស់​ដីធ្លី និង ផ្ទះសម្បែង ដើម្បី​យកទៅដាក់​នៅ​មីក្រូហិរញ្ញវត្ថុ​ខេ​មា យកប្រាក់​បាន​ចំនួន​
៣០.០០០​ដុល្លារ ដើម្បី​ប្រកបមុខរបរ ប្រាកដ​មែន ។ ករណីនេះ សមត្ថកិច្ច​បន្ត​ចាត់ការ តាម​នីតិវិធី ៕
ដោយ​៖​កូ​ឡាប​

×