Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទៀតហើយ​…​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក បាន​ចែករំលែក​ព័ត៌មាន អ្នកប្រើប្រាស់ ទៅឱ្យ​ក្រុមហ៊ុន​បង្កើត​កម្មវិធី​ជាច្រើន ដោយ​ពុំមាន​ការអនុញ្ញាត​

​ភ្នំពេញ​៖ ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក ត្រូវបាន​គេ​រកឃើញ​កំហុស​ថ្មី​មួយទៀត​ហើយ ទាក់ទិន​នឹង​ការច្រឡំ​អនុញ្ញាតឱ្យ​អ្នក​អភិវឌ្ឍន៍​កម្មវិធី​ជាង ៥,០០០​នាក់ ចូល​ប្រើ​គណនី​របស់​អ្នកប្រើប្រាស់​តាមរយៈ​ចន្លោះប្រហោង​នៃ​កម្មវិធី​នេះ​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា Anti Cyber Crime Department នៅ​ថ្ងៃទី​៤​ខែកក្កដា​ឆ្នាំ​២០២០​នេះ​។​
​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​លើកឡើងថា ការ​លេច​ធ្លាយ​នេះ​បាន​បង្ហាញថា ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​មិនបាន​គោរព​តាមច្បាប់​របស់ខ្លួន ក្នុង​ការទាញយក​ទិន្នន័យ​ផ្ទាល់ខ្លួន ដែល​ហាមឃាត់​អ្នក​អភិវឌ្ឍន៍​កម្មវិធី ពី​ការទាញយក​ទិន្នន័យ​របស់​អ្នកប្រើប្រាស់ បាន​ដោយ​ស្វ័យប្រវត្តិ នៅពេលដែល​ពួកគេ​ឈប់​ចូល​ប្រើ​កម្មវិធី​នោះ​ក្នុង​រយៈពេល​៩០​ថ្ងៃ ចុងក្រោយ​។ ក្រោយពី​ពេលវេលា​កំណត់​បានមក​ដល់ អ្នក​អភិវឌ្ឍន៍​កម្មវិធី​ត្រូវសុំ​ការអនុញ្ញាត​ពី​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ដើម្បី​ទាញយក​ទិន្នន័យ​ពី​អ្នកប្រើប្រាស់ ប៉ុន្តែ​ពួកគេ​នៅតែ​ធ្វើ​ដោយ​មិនបាន​គោរព​តាម​គោលការណ៍​របស់​ក្រុមហ៊ុន​ឡើយ​។​

​លោក Konstantinos Papamiltiadis អនុប្រធាន​ដៃគូ​អ្នកបង្កើត​កម្មវិធី​រប​ស់​ហ្វេ​ស​ប៊ុ​ក​បានឱ្យដឹងថា ពួកគាត់​បាន​រកឃើញ​ពី​ការទាញយក​ទិន្នន័យ​ដែល​អ្នក​អភិវឌ្ឍន៍​កម្មវិធី​នៅតែ​អាច​បន្ត​ធ្វើបាន បើទោះបីជា​អ្នកប្រើប្រាស់​មិនបាន​ប្រើ​កម្មវិធី​រយៈពេល ៩០​ថ្ងៃ​ហើយក៏​ដោយ​។ ជា​ឧទាហរណ៍ ប្រសិនបើ​មាន​អ្នកប្រើប្រាស់​ម្នាក់ បានធ្វើការ​អ​ញ្ចើ​ញ​មិត្តភក្តិ​របស់គាត់ ឱ្យ​ចូលរួម​ហាត់ប្រាណ​នៅលើ​កម្មវិធី​ហ្វេ​ស​ប៊ុ​ក ហើយ​ពួកគាត់​ទាំងអស់​នឹង​ទទួលបាន​ការ​អ​ញ្ចើ​ញ ទោះបី​ជាមាន​អ្នកខ្លះ​មិនបាន​ប្រើប្រាស់​កម្មវិធី​នោះ​ជាច្រើន​ខែ​មកហើយ​។ លោក Papamiltiadis ក៏បាន​បន្ថែមទៀតថា ហ្វេ​ស​ប៊ុ​ក​បានធ្វើ​ការកែប្រែ​កំហុសឆ្គង​នោះ​ភ្លាមៗ​ផងដែរ នៅពេលដែល​ពួកគាត់​រកឃើញ ប៉ុន្តែ​មិនបាន​បញ្ជាក់ថា​តើ​អ្នកប្រើប្រាស់​ប៉ុន្មាន​អ្នក​ដែល​បាន​ទទួលរង​ផលប៉ះពាល់​នោះទេ​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

×