ភ្នំពេញ៖ លោកវរសេនីយ៍ទោ សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកងបានដឹកនាំកម្លាំងជំនាញធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន០៥នាក់ក្នុងចំណោម៦នាក់ ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិអ្នកដទៃ (បោកតុ កៅអី បោកកែវ) នៅចំណុចភោជនីយ៍ដ្ឋានមួយឈ្មោះ គូសាំង យៀន ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២និង៣០នាទី រំលងអាធ្រាត ។
នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៦និង៤០នាទី ដោយមានការសម្របសម្រួលពីលោក សាយ ណូរា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចជំនាញ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ បានឃាត់ខ្លួនជនជាតិចិនចំនួន៥នាក់ នៅចំណុចផ្ទះលេខ១៥៤ ផ្លូវព្រះសីហនុ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជនសង្ស័យចំនួន៥ នាក់នោះ÷
1- ឈ្មោះ HUANG JINXIONG ភេទ ប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ: E69936870 ស្នាក់នៅផ្ទះ ១៥៤ ផ្លូវព្រះសីហនុ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ, មុខរបរកម្មករសំណង់ ។
2- ឈ្មោះ HUANG YANFU ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ: EA 2550158 ស្នាក់នៅផ្ទះលេខ១៥៤ ផ្លូវព្រះសីហនុ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរកម្មករសំណង់ ។
3- ឈ្មោះ HUANG DIXIONG ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ: EC6670330 ស្នាក់នៅផ្ទះលេខ១៥៤ ផ្លូវ ព្រះសីហនុ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរកម្មករសំណង់ ។
4- ឈ្មោះ HUANG KANGGUAN ភេទប្រុស អាយុ 31 កាន់លិខិតឆ្លងដែនលេខ: E68451337 ស្នាក់នៅផ្ទះលេខ ១៥៤ ផ្លូវ ព្រះសីហនុ ភូមិ៤ សង្កាត់ បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរកម្មករសំណង់។
5- ឈ្មោះ YANG HOUSHNG ភេទប្រុស អាយុ 27 ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ: E85436407 ស្នាក់នៅផ្ទះលេខ១៥៤ ផ្លូវ ព្រះសីហនុ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ, មុខរបរកម្មករសំណង់ ។
កម្លាំងជំនាញកំពុងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនបក្ខពួកដែលនៅសេសសល់ម្នាក់ទៀត ដើម្បីនាំយកមកទទួលទោសតាមផ្លូវច្បាប់ ។
បច្ចុប្បន្នក្រុមបក្ខពួកជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីសាកសួរ និងបន្ដចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយ៖កូឡាប