Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​ណែនាំ​ម្ចាស់​កាស៊ីណូ នៅ​ជាប់​ព្រំដែន ដែលមាន​គោលបំណង​បើក​ដំណើរការ​ឡើងវិញ ត្រូវគោរព​តាម​គោលការណ៍ របស់​រដ្ឋាភិបាល​

​តាកែវ​៖ នៅ​រសៀល​ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ​២០២០​នេះ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បានធ្វើ​ការកោះហៅ​ម្ចាស់​កាស៊ីណូ​ចំនួន​៨ នៅតាម​បន្ទាត់​ព្រំដែន​នៃ​ប្រទេសជិតខាង មក​ធ្វើ​ការណែនាំ និង​ផ្សព្វផ្សាយ​អំពី​គោល​ការ​របស់​រាជរដ្ឋាភិបាល ដែល​បានសម្រេច​ឲ្យ​បើក​ដំណើរការ​ឡើងវិញ​នៅកាស៊ី​ណូ​
​ដើម្បី​ទ្រទ្រង់​ស្ថានភាព​សេដ្ឋកិច្ច ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បម្រើ​ការងារ​នៅ​ទីនោះ ត្រូវបាន​ផ្អាក​បិទ​ឈប់សម្រាក ក្រោយ​មាន​វត្តមាន​វីរុស​កូ​រូ​ណា ហៅ​កូ​វីដ​១៩ នៅក្នុង​ប្រទេស​កម្ពុជា កាល​ប៉ុន្មាន​ខែ​កន្លងមកនេះ​។​

​លោកស្នងការ​បាន​មានប្រសាសន៍ថា ដោយសារតែ​នៅក្នុង​ប្រទេស​កម្ពុជា​រប​ស់​យើង កំពុងតែជួបប្រទះ​នឹង​បញ្ហា​ជំងឺ​កូ​វីដ​១៩ ដែលជា​ជំងឺឆ្លង​ដ៏​សាហាវ ឈានទៅដល់​ធ្វើ​ឲ្យ​មនុស្ស​ឆ្លង​វីរុស​នេះ និង​ស្លាប់បាត់​បង់ជីវិត​នៅលើ​សាកលលោក​រាប់លាន​នាក់ តែ​ប្រទេស​កម្ពុជា មាន​ករណី​ឆ្លង​វីរុស​កូ​វីដ​នេះដែរ តែ​មិនមាន​អ្នកស្លាប់​នោះទេ ហើយ​បានធ្វើ​ការព្យាបាល​បានជា​សះស្បើយ​ជា​បន្តបន្ទាប់ និង​មានការ​អន់​ថមថយ​នៃ​ជំងឺ​កូ​វីដ​១៩​នេះ​ពីមួយថ្ងៃ​ផងដែរ រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ឲ្យ​បើក​ដំណើរការ​កាស៊ីណូ និង​កែតម្រូវ​ពី ក្លឹប​កម្សាន្ត និង KTV មកជា​ភោជនីយដ្ឋាន​ឡើងវិញ ដោយ​គោរព​ទៅតាម​បទដ្ឋាន​ណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​រួមចំណែក​ទ្រទ្រង់​សេដ្ឋកិច្ច នៅក្នុង​ប្រទេស ខណៈដែល​ប្រជាពលរដ្ឋ​ដែល​ទទួលផល​កម្រៃ​សេវា​ពី​ការងារ​ទាំងនោះ មិនតិចជាង ៤​ម៉ឺន​នាក់​ឡើយ ។​

​លោក​បន្តថា ការ​ស៊ី​ណូ​ត្រូវតែ​គោរព​ឲ្យ​បាន​លើ​ការណែនាំ​នេះ ហើយ​ត្រូវ​ធានា​អំពី​សុវត្ថិភាព​របស់​ភ្ញៀវ ឬ​អតិថិជន ទៅលើ​បញ្ហា​សុខភាព និង​សន្តិសុខ​សណ្តាប់ធ្នាប់​បានល្អ​ប្រសើរ ៕

ដោយ​៖ តាកែវ​

×