Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ប្រគេន​ទៀន​ព្រះវស្សា និង​ទេយ្យទាន ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​ក្នុង​វត្ត​ចំពុះក្អែក​

​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃ​ចន្ទ ១​រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២០​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បុត្រា បុត្រី ចៅប្រុស ចៅស្រី និង​មន្ត្រីរាជការ ពុទ្ធបរិស័ទ បាន​អញ្ជើញ​នាំយក​ទៀន​ព្រះវស្សា បច្ច័យ ទេយ្យទាន សម្ភារ បរិក្ខារ​ជាច្រើន​មុខ ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​មុនី​សុវណ្ណ (​ហៅ​ចំពុះក្អែក​) ស្ថិតនៅក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​ពិធីបុណ្យ​ចូល​ព្រះវស្សា ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​ចាប់ពី​ថ្ងៃ​១​រោច ខែ​អាសាធ ដល់​ថ្ងៃ​១៥ កើត ខែអស្សុជ​។ ពិធី​ត្រូវបាន​ចាប់ផ្តើម​នៅ​ល្ងាច​ថ្ងៃទី ១៥​កើត ខែអាសាឍ ដោយមាន​ការចូលរួម​ពី​សំណាក់ បងប្អូន ចាស់ទុំ ចំណុះជើងវត្ត នាំគ្នា​ហែរ​ទៀនវស្សា សំពត់ សាដក និង​សម្ភារ​ប្រើប្រាស់​ផ្សេងៗ ហែ​ជុំវិញ​ព្រះវិហារ និង​បន្ទាប់មក​សម្តែងធម៌​ទេសនា និង​វេរ​ទៀនវស្សា សម្ភារ​ប្រគេន​ព្រះសង្ឃ​។​

​ប្រជា​ពុទ្ធបរិស័ទ​ខ្មែរ ដែលជា​អ្នកមាន​ជំនឿ​មុតមាំ​ទៅលើ​ព្រះពុទ្ធសាសនា នៅមុន​ឈាន​មកដល់​នៃ​កាលបរិច្ឆេទ​ចូល​ព្រះវស្សា​នេះ តែង​បាន​នាំយក​ទៀន​ព្រះវស្សា និង​ទេយ្យទាន​ផ្សេងៗ​ទៅ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា ដែល​មិន​មានការ​និមន្ត​បិណ្ឌ​បាត្រ​នេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ ជា​ពុទ្ធសាសនិក ដែលមាន​ជំនឿ​យ៉ាង​មុតមាំ​ចំពោះ​ព្រះពុទ្ធសាសនា​។ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ​តែងតែ​នាំយក​ទៀន​ព្រះវស្សា និង​ទេយ្យទាន​ប្រគេន​ព្រះសង្ឃ​នៅតាម​ទី​អា​រ៉ា​ម​នានា​ជា​រៀងរាល់ឆ្នាំ ពេល​គង់​ចាំ​ព្រះវស្សា​រយៈពេល​៣​ខែ​នេះ​។ ពិធី​ប្រគេន​ទៀន​ព្រះវស្សា និង​ទេយ្យទាន​ត្រូវបាន​ធ្វើឡើង​តាម​លំ​អាន​ព្រះពុទ្ធសាសនា​ខ្មែរ​។
​ក្នុងឱកាស​នោះ​ក៏មាន​ការសូត្រ​មន្ត​ប្រោស​ព្រំ​ប្រសិទ្ធ​ពរជ័យ​ជូន​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​បុត្រា បុត្រី ចៅប្រុស ចៅស្រី​ជាទី​ស្រឡាញ់ និង​មន្ត្រីរាជការ​ដែល​បាន​អញ្ជើញ​ចូលរួម​ផងដែរ​។​

​អំណោយ​ទេយ្យទាន​ដែល​ត្រូវបាន​ប្រគេន​គ្រប់​វត្ត​នៅ​បណ្តា​ខេត្ត​ក្រុង មាន​ចំនួន​១២០​គូ ហើយ​ក្នុង​១​គូៗ ដែល​យកទៅដាក់​នៅតាម​បណ្តា​វត្ត មាន​ក្នុង​១​គូៗ មាន​សម្ភារ​ចំនួន ១៣​មុខ ក្នុងនោះ​មាន ទៀន​ព្រះវស្សា​១​គូ​,​ទឹកដោះគោ​១​កេស​, អូ​វាន់​ទីន ១​កេស​, មៀន​កំប៉ុង ១​កេស​, ត្រីខ ១​កេស​, មី​១​កេស​ធំ​, ស្ករស ១០​គីឡូក្រាម​, តែ​២​គីឡូក្រាម​, អង្ករ​៥០​គីឡូក្រាម​, ប្រេងម៉ាស៊ូត ៣០​លីត្រ​, ទឹកក្រូច​៥​កេស​, ទឹកបរិសុទ្ធ​៥​កេស និង​ថវិកា ៣០​ម៉ឺន​រៀល​។ នេះ​ចំពោះ គ្រួសារ​របស់ សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ហ៊ុន សែន ដែល​បាន​យកទៅ​ប្រគេន​រួចរាល់​ហើយ​។

​ដោយឡែក​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ចំពុះក្អែក ចំនួន​២០៩​អង្គ ដោយ​ក្នុង​មួយអង្គ​ទទួលបាន ១០​ម៉ឺន​រៀល​, យាយជី​តាជី​១០៨​នាក់ ក្នុង​ម្នាក់​ទទួលបាន​៥​ម៉ឺន​រៀល​, លោក​អាចារ្យ​៨​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​២០​ម៉ឺន​រៀល និង​ភ្លេងពិណពាទ្យ​ទទួលបាន​២០​ម៉ឺន​រៀល​ម្នាក់ៗ និង​សិស្ស​លោក​ចំនួន​៥០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​៥​ម៉ឺន​រៀល ព្រមទាំង​សម្ភារ​មួយចំនួនធំ​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

   

×