ប្រទេសកូរ៉េខាងជើង បានសម្រេចលុបចោលកម្មវិធីវប្បធម៌ ដែលនឹងធ្វើការសម្តែងរួមគ្នាជាមួយនឹងប្រទេសកូរ៉េខាងត្បូង ហើយការសម្រេចចិត្តលុបចោលដ៏រហ័សនេះ វាមើលទៅហាក់ដូចជាទំនាក់ទំនងនៃប្រទេសទាំងពីរកំពុងរលាយ។
កូរ៉េខាងជើង បានព្រមព្រៀងគ្នាជាមួយកូរ៉េខាងត្បូងថា នឹងធ្វើការសម្តែងសិល្បៈវប្បធម៌រួមគ្នា នៅភ្នំ Mount Kumgang ស្ថិតក្នុងប្រទេសកូរ៉េខាងជើង នៅថ្ងៃទី ៤ ខែកុម្ភៈ ដែលវាគឺជាការសម្តែងរួមគ្នា មុនពេលប្រទេសកូរ៉េខាងត្បូង ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិចរដូវរងា។
បើតាមការបញ្ជាក់តាមរយៈតេលេក្រាម ពីភាគីកូរ៉េខាងជើងបានឲ្យដឹងថា របបកុម្មុយនិស្តនេះបានស្តីបន្ទោសដល់ការផ្វព្វផ្សាយលំអៀង និងប្រមាថពីសំណាក់សារព័ត៌មាននៅក្នុងកូរ៉េខាងត្បូង។
កូរ៉េខាងត្បូង បានហៅការសម្រេចចិត្តរបស់កូរ៉េខាងជើងថា គឺជារឿងគួរឲ្យសោកស្តាយ។
បើតាមការបញ្ជាក់របស់ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង ដែលដក់ស្រងដោយសារព៌តមាន Yonhap បានឲ្យដឹងថា កូរ៉េខាងជើងក៏មានការខឹងសម្បារទៅនឹងសេចក្តីរាយការណ៏ថា នឹងមានការហែក្បួនយោធាកើតឡើង នៅថ្ងៃទី ៨ ខែកុម្ភៈ មួយថ្ងៃមុនពេលបើកការប្រកួតកីឡាអូឡាំពិក។
សូមបញ្ជាក់ផងដែរថា កូរ៉េខាងត្បូង នឹងធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិចរដូវរងា ចាប់ពីថ្ងៃទី ៩ ដល់ ទី ២៥ ខែកុម្ភៈនេះ។ ការប្រកួតកីឡានឹងធ្វើឡើងក្នុងតំបន់ PyeongChang ស្ថិតក្នុងខេត្ត Gangwon៕ សុភ័ក្ត្រ