ប្រទេសចិន នៅថ្ងៃពុធនេះបានបើកការិយាល័យថ្មីមួយសម្រាប់ភ្នាក់ងារសន្តិសុខរបស់ខ្លួនដើម្បីធ្វើប្រតិបត្តិការដោយបើកចំហរជាលើកដំបូងនៅក្នុងទីក្រុងហុងកុង។ សណ្ឋាគារ Metropark ត្រូវបានគេយកធ្វើជាការិយាល័យកណ្តាល។
ការិយាល័យថែរក្សាសន្តិសុខជាតិនៃរដ្ឋាភិបាលប្រជាជនមជ្ឍិមនៅក្នុងទីក្រុងហុងកុងត្រូវបានសម្ភោធនៅព្រឹកថ្ងៃពុធនេះ។
សូមបញ្ជាក់ថា កាលពីសប្តាហ៍មុន ទីក្រុងប៉េកាំងបានអនុម័តច្បាប់សន្តិសុខសម្រាប់ទីក្រុងហុងកុង ដែលចិនថាច្បាប់នោះមានគោលបំណងលុបបំបាត់សកម្មភាពវិទ្ធង្សនា ការផ្តាច់ខ្លួន ភេរវកម្ម និងការឃុបឃិតជាមួយបរទេស។
ច្បាប់នោះជាការផ្លាស់ប្តូរដ៏ធំចំពោះសេរីភាព និងស្វ័យភាពរបស់ទីក្រុងហុងកុង ចាប់តាំងពីវា ត្រូវបានអង់គ្លេស់ប្រគល់ទៅអោយចិនវិញកាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៩៩៧៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ AFP