Wednesday, January 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក ៖ ការគំរាមកំហែង គឺ​គ្រប់គ្រាន់​ហើយ ពុំ​ចាំបាច់​ដាក់ទណ្ឌកម្ម​ទៀត​ទេ​

​រដ្ឋបាល​លោក​ប្រធានាធិបតី Donald Trump នា​យប់​ថ្ងៃ​ចន្ទ បាន​សំរេចចិត្ត​មិន​ដាក់ទណ្ឌកម្ម​ថ្មី ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី​ជុំវិញ​ការធ្វើអន្តរាគមន៍​រឿង​បោះឆ្នោត​នៅ​អាមេរិក​។​

​ការប្រកាស​នេះ​ធ្វើឡើង​បន្ទាប់​ពី​នាយក CIA បាន​ព្រមាន​ថា ប្រទេស​រុស្ស៊ី​នឹង​ធ្វើ​អន្តរាគមន៍​នៅក្នុង​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ក្នុង​ឆ្នាំនេះ​។​

​កាលពី​ឆ្នាំ​មុន​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ បាន​អនុម័ត​ច្បាប់​មួយ ដែល​នឹង​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​ប្រើ​ទណ្ឌកម្ម​លើ​រុស្ស៊ី និង​រារាំង​មិនឱ្យ​មាន​ការជ្រៀតជ្រែក​ក្នុង​ការបោះឆ្នោត​នាពេល​អនាគត​។​

​សភា​បាន​កំណត់​ថ្ងៃ​ផុតកំណត់​នៃ​ថ្ងៃទី ២៩ ខែ​មករា ឆ្នាំ ២០១៥ ដើម្បី​ប្រកាស​ទណ្ឌកម្ម​ថ្មី ឬ​ពន្យល់​ពី​មូលហេតុ​ដែល​ពុំ​អនុវត្ត​។​

​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​លោក Heather Nauert បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការគំរាមកំហែង​តែមួយគត់​ចំពោះ​ការដាក់ទណ្ឌកម្ម​គឺ​គ្រប់គ្រាន់​ហើយ ហើយ​មិន​ត្រូវការ​មាន​សកម្មភាព​អ្វី​បន្ថែម​ទៀត​ទេ​។​

“​ថ្ងៃនេះ​យើង​បាន​ប្រាប់​សភា​ថា​ទណ្ឌកម្ម​និង​ការអនុវត្តន៍​ទណ្ឌកម្ម​បាន​រារាំង​ដល់​ចំណូល​ការពារជាតិ​របស់​រុស្ស៊ី​” ។ ចាប់តាំងពី​ការដាក់ទណ្ឌកម្ម យើង​បាន​ប៉ាន់ប្រមាណ​ថា ចាប់តាំងពី​ពេលនោះ​មក​បណ្តា​រដ្ឋាភិបាល​នានា បាន​បោះបង់ចោល​ផែនការ​ដើម្បី​ទិញ​អាវុធ​រុស្ស៊ី​រាប់​ពាន់​លាន​ដុល្លារ “​។ -​នេះ​បើ​តាម Telegraph​។​

​ភ្លាមៗ​នោះ សេចក្តីថ្លែងការណ៍​របស់សេត​វិមាន បាន​បង្ក​ឲ្យមាន​ភាព​ខឹងក្រេវក្រោធ ព្រោះ​ហាក់ដូច​ប្រធានាធិបតី ដុល​ណាល់ ត្រាំ លាក់បាំង​អ្វីមួយ ឬ​មិន​បាន​ចាត់ទុក​ការគំរាមកំហែង​នោះ​មាន​ភាព​យ៉ាងធ្ងន់ធ្ងរ​។​

​លោក Donald Trump បាន​បន្ធូរបន្ថយ​ម្តង​ហើយ​ម្តងទៀត​នូវ​ការចោទប្រកាន់​របស់​ចា​រកម្ម​សហរដ្ឋអាមេរិក ដែលថា រុស្ស៊ី​បានធ្វើ​អន្តរាគមន៍​នៅក្នុង​ការបោះឆ្នោត​ឆ្នាំ 2016 ដើម្បី​ជួយ​គាត់​ឱ្យ​ឈ្នះ​។​

​នៅ​ថ្ងៃ​ដដែល​នោះ​លោក Andrew McCabe ប្រធាន​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ (FBI) ដែល​ត្រូវបាន​រិះគន់​ដោយ​ប្រធានាធិបតី ត្រាំ បាន​លាលែង​ពីមុខ​តំណែង ដើម្បី​ជំទាស់​នឹង​ការចោទប្រកាន់​គាត់​គាំទ្រ​ចំពោះ​គូ​ប្រជែង​របស់​លោកស្រី Hillary Clinton នៅក្នុង​ការបោះឆ្នោត​នា​ឆ្នាំ 2016 នោះ​៕ សូ​យ​ន​

×