ភ្នំពេញ៖នៅថ្ងៃទី 28 ខែ មករា ស្រាបៀរលីអូ បានប្រកាសឧបត្ថម្ភកម្មវិធី “កំពូលអ្នកប្រដាល់ ស្រាបៀរលីអូ” រដូវកាលទី 7 នៅស្ថានីយទូរទស្សន៍បាយ័ន។ ថ្លែងក្នុងសន្និសីទ កាសែតនៅសង្វៀនទូរទស្សន៍បាយ័នបឹងស្នោរ លោក ព្រាប សុវណ្ណ ដែលជា អ្នកតំណាងស្រាបៀរលីអូ បានមានប្រសាសន៍ថាកម្មវិធី “កំពូលអ្នកប្រដាល់ ស្រាបៀរលីអូ” នារដូវកាលកន្លងមកមានការគាំទ្រខ្លាំង ដូច្នេះ នៅរដូវកាលទី 7 នេះខាងក្រុមហ៊ុន និង គណៈកម្មាធិការប្រដាល់គុណខ្មែរ ក៏បានសម្រេចចិត្តបន្តរការ ប្រកួតដណ្តើមខ្សែក្រវ៉ាត់ជាលក្ខណះអន្តរជាតិបន្តរទៀត។ លោក ព្រាប សុវណ្ណ បានណែនាំកំពូលអ្នកប្រដាល់កម្ពុជា ថៃ និងឡាវ ចំនួន 8 រូបគឺ ៖ វង្ស ណយ , ពេជ្រ សីហា, ម៉ឺន សុភា, នី សុភី, កង់ណារុង ស៊ីត សារ៉ាវ៉ាថោហ្វ, រ៉ាស្រ៊ីស៊ីង វ៉រ វីវ៉ាថាណានុន, វ៉ាតឆារ៉ាឡេត ស៊ីត កុឡាភ និង អរុណដេត ប៉ាក់ថុងឆ័យ នឹងឡើងមកអង្រួនសង្វៀនក្នុងរដូវកាលថ្មីនេះ។
ការឧបត្ថម្ភនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ស្រាបៀរលីអូ ក្នុងការគាំទ្រកីឡា ប្រដាល់កម្ពុជា និងកីឡាករកម្ពុជា។ លោក ព្រាប សុវណ្ណ បានឲ្យដឹងថា “យើងជឿជាក់ ថា កីឡាករកម្ពុជាទាំងអស់សុទ្ធតែខ្លាំង មានការតស៊ូ និងពូកែទាំងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ។ នេះជាមោទនភាពមួយសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស ដើម្បី ចូលរួមទស្សនាការប្រកួតរបស់កំពូលកីឡាករកម្ពុជា និងកីឡាករអន្តរជាតិល្បីៗ និង ខ្លាំងៗជាច្រើនរូប។ ហើយស្រាបៀរលីអូ នឹងនៅទីនេះដើម្បីលើកទឹកចិត្ត និងអបអរ រាល់ជ័យជំនះរបស់កីឡាករកម្ពុជាទាំងអស់”។
បើតាមប្រសាសន៍របស់អ្នកតំណាងស្ថានីយទូរស្សន៍បានយ័ន ដូច្នេះ យើងខ្ញុំសូមគោរពអញ្ជើញអស់លោកលោកស្រីអ្នកនាងកញ្ញាទាំងអស់ចូលរួម ទស្សនាព្រឹត្តិការណ៍ប្រដាល់អន្តរជាតិដ៏អស្ចារ្យរបស់ “កំពូលអ្នកប្រដាល់ស្រាបៀរលីអូ” ចាប់ពីថ្ងៃទី 28 ខែ មករា ឆ្នាំ 2018 នេះតទៅ។ ការប្រកួតមានរៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង 4 រសៀល ដល់ ម៉ោង 6 ល្ងាច នៅសង្វៀនស្ថានីយទូរទស្សន៍បាយ័ន បឹងស្នោរ ហើយក៏មានការផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរស្សន៍បាយ័នផងដែរ៕ ដោយ៖កូឡាប