ភ្នំពេញ៖អាសូរណាស់ លោកតាម្នាក់មានសតិមិនសូវគ្រប់ ខណៈពេលដែលគាត់ដើរឆ្លងផ្លូវ៥១ ត្រូវបានរថយន្តមិនចាំម៉ាក បើកទៅបុកពេញទំហឹងបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៨ និង ៣០ នាទីយប់ថ្ងៃព្រហស្បតិ៍ ទី៨ ខែកក្កដា ឆ្នាំ ២០២០ នៅតាមបណ្តោយផ្លូវ៥១ ក្នុងភូមិដូនតូច សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញលោកតាដើរនៅតាមបណ្តោយផ្លូវ៥១ ជារៀងរាល់ថ្ងៃ លុះមកដល់ថ្ងៃនេះ ប្រហែលជាម៉ោង ៨ និង៣០នាទីយប់ គាត់បានប្រុងដើរឆ្លងផ្លូវ ប៉ុន្តែភ្លាមៗនោះដែរក៏មានរថយន្តមួយគ្រឿង ដែលមិនចាំម៉ាក ទៅបុកគាត់ពេញទំហឹង បណ្ដាលឲ្យគាត់ស្លាប់បាត់បង់ជីវិតភ្លាមៗ ដោយឃើញបែបនេះ បងប្អូនប្រជាពលរដ្ឋក៏បានហៅរថយន្តសង្គ្រោះបន្ទាន់មកដែរ តែដោយរបួសធ្ងន់ធ្ងពេកគាត់បានស្លាប់បាត់ទៅ។
សពមានឈ្មោះឆាយ អាយុ៥០ឆ្នាំ រសនៅភូមិស្លែងមានជ័យ ឃុំស្វាំង ស្រុកពញាឮ ខេត្តកណ្តាល មានមុខរប មិនពិតប្រាកដ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះមកដល់រួចក៏ទាក់ទងទៅខាងសមត្ថកិច្ចជំនាញ ឲ្យចុះមកធ្វើការវាស់វែង និងធ្វើកំណត់ហេតុ ដើម្បីប្រគល់សពជូនរថយន្តសាម៉ុយ ដឹកទៅស្រុកកំណើតយកទៅធ្វើបុណ្យតាមប្រពៃណី។
សមត្ថកិច្ចជំនាញ បានស្រាវជ្រាវរករថយន្តដែលបង្កយកមកដោះស្រាយ ទៅតាមផ្លូវច្បាប់ផងដែរ៕ដោយ៖ សាមេត