ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត RX300 មួយគ្រឿងធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងល្បឿនលឿន រួចក៏រេចង្កូតជ្រុលទៅបុកជាមួយនឹងកង់បីដឹកស្រាបៀរ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាម។
ហេតុការណ៍នេះភ្ញាក់ផ្អើលនៅវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូកង់បីដឹកស្រាបៀរមួយគ្រឿង អត់ផ្លាកលេខ ដែលធ្វើដំណើរក្នុងទិសដៅពីត្បូងមកជើង មានគ្នាពីរនាក់ លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ គេឃើញមានរថយន្តប្រភេទ lexus RX300 ដែលពាក់ផ្លាកលេខ ភ្នំពេញ 2P1184 មួយគ្រឿងទៀត ធ្វើដំណើរក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿនស្រាប់តែជិតដល់ចំណុចកើតហេតុ ក៏បានបួងចង្កូតជ្រុលចូលទៅបុកម៉ូតូកង់បីពេញទំហឹង បណ្តាលឲ្យរងរបួសអ្នកបើកម៉ូតូកង់បី ធ្ងន់ម្នាក់ រីឯ២ នាក់ទៀត បានលោតចេញពីម៉ូតូកង់បីមិនមានរបួសស្នាមទេ ។
ចំណែកឯរថយន្តបានក្រឡាប់ផ្ងារជើង រួចជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋបាក់អស់ រោងអ្នកតាមួយដើមផងដែរ ក្រោយពេលកើតហេតុភ្លាមៗ នោះសមត្ថកិច្ចបានចុះមកធ្វើឃាត់ខ្លួន ម្ចាស់រថយន្តបានម្នាក់យកទៅសួនាំ រីឯពីនាក់ទៀត រត់គេចខ្លួនបាត់ស្រមោល។
សមត្ថកិច្ចមូលជំនាញចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែង យករថយន្តស្ទូចមកស្ទូចរ៉ឺម៉កម៉ូតូកង់បី និងរថយន្ត lexus rx 330 យកទៅស្នងការនគរបាលក្រុង រង់ចាំដោះស្រាយ នៅពេលក្រោយ៕ដោយ៖ សា មេត