Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ បាន​បន្ត​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ កុំឱ្យ​មានការ​ធ្វេសប្រហែស ក្រោយ​មាន​ករណី​នាំចូល​ជំងឺ​កូ​វីដ​១៩ ពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ចំនួន​១៥​នាក់​ទៀត​

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២០ នេះ បាន​បន្ត​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ទាំងអស់ កុំឱ្យ​មានការ​ធ្វេសប្រហែស​ឱ្យសោះ ក្រោយ​មាន​ករណី​នាំចូល​ជំងឺ​កូ​វីដ​១៩ ពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ចំនួន​១៥​នាក់​ទៀត​។​

​តាមរយៈ​បណ្តាញ​សង្គម Facebook សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា​៖ សំខាន់​នៅពេលនេះ សូម​បង ប្អូន​បន្ត​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ កុំឱ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ឱ្យសោះ​។ ថ្មីៗ​នេះ​កម្ពុជា​យើង​មាន​អ្នកដំណើរ​មកពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ១៥​នាក់​ទៀត ដែលមាន​ឆ្លង​មេរោគ​កូ​វីដ​-១៩ ដែល​កំពុង​ដាក់ឱ្យ​ព្យាបាល​ជាបន្ទាន់​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជំរុញ​ដល់​ប្រជាពលរដ្ឋ​កុំ​ធ្វេស ប្រហែស​ឱ្យសោះ ហើយ​ត្រូវ​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ចឹ​ល ឬ​ទឹក​អាល់ កុល​ជាប្រចាំ ហើយ​ត្រូវ​ពាក់​ម៉ាស​ការពារ​ឱ្យបាន​ត្រឹមត្រូវ​។ ទីកន្លែង​ដែលមាន​មនុស្ស​ច្រើន​ដូចជា​ទីផ្សារ និង ផ្សារ​ទំនើប តូប​លក់ដូរ​ទូទៅ ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូ​ដែល​ទទួលបាន​ការអនុញ្ញាត ឱ្យ​បើក​ដំណើរការ ជាពិសេស​មន្ទីរពេទ្យ​ឯកជន និង​មន្ទីរពេទ្យ​រដ្ឋ​ត្រូវតែមាន​ទឹក​អាល់កុល ជែ​ល​សម្លាប់​មេរោគ និង​ម៉ាស សម្រាប់​អតិថិជន រួមទាំង​អ្នក ជំងឺ នឹង​បងប្អូន​មក​សួរសុខទុក្ខ​ពាក់​ការពារ​ចៀសវាង​ការឆ្លង​រោគ​ពី​ម្នាក់​ទៅ​ម្នាក់ ។ សូម​បង ប្អូន​ប្រជាពលរដ្ឋ​បន្តធ្វើ​តាម​ការ ណែនាំ​របស់​ក្រសួង​ស​ខា​ភិ​បា ល​ឱ្យបាន​ខ្ជាប់ខ្ជួន​។​

​សម្តេច​តេ​ជោ ក៏បាន​ជូនពរ​បង ប្អូន​ធ្វើដំណើរ​មាន​សុខ​សុវត្ថិ​ភា ព​នឹង​ចៀស​ផុតពី​ជំងឺឆ្លង​កូ​វីដ​- ១៩​ទាំងអស់គ្នា​។​
​សូមបញ្ជាក់ថា ក្រសួង​សុខា​ភិ បាល បានប្រកាស​ឱ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២០​នេះ​ថា ខ្លួន​បាន​រកឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ចំនួន ១៥​នាក់​ថ្មី​ទៀត​ជា​ករណី​នាំចូល​។ បុរស​ទាំង ១៥​នាក់​ខាងលើនេះ ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​អារ៉ាប់​ប៊ី​សា​អូ​ឌី បន្ត​ជើងហោះហើរ​ពី​ប្រទេស​ម៉ាឡេស៊ី មកដល់​កម្ពុជា កាល ពីថ្ងៃ​ទី​១០​ខែកក្កដា ឆ្នាំ ២០២០ វេលា​ម៉ោង​១៧​និង​២៥ នាទី​ល្ងាច​។​ការវិភាគ​វត្ថុ​សំ​ណា កដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បានបង្ហាញ​លទ្ធផល វិជ្ជមាន​វីរុស​កូ​វីដ​-១៩ និង បច្ចុប្បន្ននេះ អ្នកជំងឺ​ទាំង ១៥​នាក់​ខាងលើនេះ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​។ រហូតដល់​ព្រឹក​ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ​២០២០​នេះ កម្ពុជា​រកឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩​សរុប ១៥៦​នាក់​។ ក្នុងនោះ ១៣៣​នាក់​បាន​ព្យាបាល ជាសះស្បើយ ហើយ ២៣​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​មជ្ឈមណ្ឌល​ចាក់អង្រែ​៕
ដោយ​៖​កូ​ឡាប​

×