ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២០ ស្ត្រីម្នាក់ឈ្មោះ គេន ធីតា មុខរបរមេផ្ទះ ដែលមានគណនី Facebook ឈ្មោះ Ah Thida បានបង្ហោះរូបភាព ជាមួយខ្លឹមសារប្រមាថមើលងាយដល់កិត្តិយសមកលើសមត្ថកិច្ច លើប្រព័ន្ធបណ្តាញសង្គម Facebook ។
ដោយមានការសហការរវាងក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការកោះហៅឈ្មោះ គេន ធីតា ឲ្យចូលខ្លួនមកបំភ្លឺ ស្ត្រីរូបនេះបានទទួលស្គាល់នូវកំហុសរបស់ខ្លួន ហើយបានធ្វើកិច្ចសន្យាសុំទោស និងបានថតវីដេអូធ្វើការសុំទោសជាសារធាណៈ នូវកំហុសដែលខ្លួនបានជេរប្រមាថមកលើសមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់ ។
ក្នុងនាមជាសមត្ថកិច្ច សូមសំណូមពរដល់សាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម សូមមេត្តាកុំធ្វើការសន្និដ្ឋាន វាយតម្លៃចំពោះរឿងរ៉ាវ ឬហេតុការណ៍ដែលកើតឡើងដោយពុំមានមូលដ្ឋាន និងភស្តុតាងច្បាស់លាស់ ដើម្បីចៀសវាងការវាយតម្លៃនោះមានឥទ្ធិពលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នអនុវត្តច្បាប់ ឬ បុគ្គល៕ ដោយ៖កូឡាប