Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំបន់​ទេសចរណ៍ ខេត្ត​ព្រះសីហនុ គោលដៅ​អភិវឌ្ឍ កំពុង​ទាក់ទាញ​ទេសចរណ៍​ក្នុងស្រុក​

​ព្រះសីហនុ​៖ គម្រោង​អភិវឌ្ឍន៍​ជាច្រើន បានកើត​ឡើង ដែល​ខេត្ត​ធ្វើឱ្យ​ខេត្ត​តំបន់ឆ្នេរ​សមុទ្រ​មួយ​នេះ កា្ល​យ​ជា​តំបន់ឧស្សាហកម្ម​ទេសច​រណ៍​លំដាប់​អន្តរជាតិ​។ ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ភ្ញៀវ​ទេសចរណ៍​ក្នុងស្រុក បាន​ងាក​ទៅលេង​កម្សាន្ត នៅ​ខេត្ត​សមុទ្រ​នៃ​ប្រទេស​កម្ពុជា កើនឡើង​។​

​ខេត្ត​ព្រះសីហនុ​គឺជា​ខេត្ត​ទេសចរណ៍ ដ៏​សំខាន់​របស់​កម្ពុជា ក្នុងនោះ ក្រៅពី​តំបន់​ទេសចរណ៍ ដែលមាន​ដូចជា តំបន់ឆ្នេរ​សមុទ្រ សម្រាប់​ភ្ញៀវទេសចរ​មក​ងូតទឹក​លេង លម្ហែ​កម្សាន្ត និង​មាន​ឆ្នេរ​តាម​បណ្ដា​កោះ​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​នោះ ខេត្ត​ព្រះសីហនុ​ក៏ មាន​រមណីយដ្ឋាន​ជាច្រើន​កន្លែង​ទៀត សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ មកលេង​កម្សាន្ដ​។ ក្នុងនោះ រមណីយដ្ឋាន​ទឹកធ្លាក់​ក្បាលឆាយ ក៏​ជា​កន្លែង ពេញនិយម​សម្រាប់​ភ្ញៀវទេសចរ​ទាំង​ជាតិ​អន្តរជាតិ មក​ងូតទឹក​លេង​កម្សាន្ត​ផងដែរ ព្រោះ​តំបន់​ទឹកធ្លាក់​ក្បាលឆាយ មានទឹក ថ្លា​ល្អ​ស្អាត មាន​កន្លែង​តូប​លក់ដូរ អង្គុយលេង​ច្រើន ងាយស្រួល​ក្នុង​ភ្ញៀវទេសចរ​មក អង្គុយលេង​និង​មាន​ម្ហូបអាហារ​សមរម្យ​ដែល​ភ្ញៀវ​អាច​ទទួលយកបាន​។ រមណីយដ្ឋាន​ទឹកធ្លាក់​ក្បាលឆាយ​នេះ គឺ​កន្លែង រំសាយ​ទុក្ខ​កង្វល់ ដោយសារ​សម្រស់​ធម្មជាតិ​។​

​សម្រាប់​ខេត្ត​ព្រះសីហនុ នៅ​ខែកក្កដា ឆ្នាំ​២០២០​នេះ ទោះបី​ជាមាន​ភ្លៀង​ធ្លាក់​ច្រើនក្តី ផ្លូវ​ធ្វើដំណើរ​មានការ​លំបាក​យ៉ាងណាក៏ដោយ ក៏មាន​ភ្ញៀវទេសចរ មកពី​បណ្ដា​រាជធានី ខេត្ត ក្នុងប្រទេស​កម្ពុជា នៅតែ​មកលេង​តំបន់​ទឹកធ្លាក់​ក្បាលឆាយ​នេះ​ជា​ហូរហែរ​។​
​បច្ចុប្បន្ន​តំបន់​ទឹកធ្លាក់​ក្បាលឆាយ គ្រប់គ្រង​ដោយ ក្រុមហ៊ុន​អាន​កូ ដែលជា​ក្រុមហ៊ុន សម្រាប់​ផ្គត់ផ្គង់​ទឹកស្អាត ប្រើប្រាស់​នៅ​ទូទាំង​ក្រុង​នៃ​ខេត្ត​ព្រះសីហនុ ក្នុងនោះ​សម្រាប់​រថយន្ត គឺ​តម្លៃ​សំបុត្រ​ចូល​ទស្សនា​ចំនួន ៥​ពាន់​រៀល និង​ម៉ូតូ​ចំនួន ២​ពាន់​រៀល​។

​ប្រសិនបើ​ភ្ញៀវទេសចរ ចង់ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​ក្បាលឆាយ ដោយ​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ ទៅដល់​ផ្លូវ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រះសីហនុ រួច​បត់​ស្ដាំ ចម្ងាយ​ជាង ១០​គីឡូម៉ែត្រ តាមផ្លូវ​ក្រួស​ក្រហម នឹង​ទៅដល់​រមណីយដ្ឋាន​ទឹកធ្លាក់​ក្បាលឆាយ​ហើយ​។​

​គួរ​បញ្ជាក់ថា បច្ចុប្បន្ននេះ ខេត្ត​ព្រះសីហនុ បានរៀបចំ​សណ្ដាប់ធ្នាប់​ឆ្នេរ ចំនួន ៥​ទីតាំង​ហើយ ក្នុងនោះ​រួមមាន​ឆ្នេរ​អូរ​ឈើទាល​មួយ អូរ​ឈើទាល​ពីរ អូរត្រេះ​មួយ អូរត្រេះ​ពីរ និង ឆ្នេរ​ជំទាវ​ម៉ៅ ក្នុង​គោលដៅ​ទាក់ទាញ ភ្ញៀវ​ទេសចរណ៍​បន្ថែម​ទៀត​៕
​ដោយ​៖CEN​

×