កណ្ដាល៖ ព្រះវិហាវត្ត ១ខ្នងត្រូវភ្លើងឆេះខ្ទេចចំថ្ងៃសីល ចំណុចវត្តបឹងខ្យាងភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ថ្ងៃចន្ទ ៨ រោចខែអាសាឍឆ្នាំជូត ទោស័កពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដាឆ្នាំ ២០២០ វេលាម៉ោង ១១និង៤០នាទី។
នគរបាលខេត្តកណ្តាល បានឲ្យដឹងថា ព្រះចៅអធិការវត្តព្រះនាម ជួន មករា មានព្រះជន្ម ៣៧ព្រះវស្សា គង់នៅវត្តកើតហេតុខាងលើ។ ករណីអគ្គិភ័យនេះ បណ្តាលឲ្យសម្ភារខូចខាតរួមមានៈ ១-ព្រះវិហារ ១ខ្នង មានបណ្ដោយប្រវែង១៦ម៉ែត្រ ទទឹងមានប្រវែង ៨ម៉ែត្រ កម្ពស់ ១៤ម៉ែត្រ ថ្មក្រោម ដៃរណែងឈើ ប្រក់ខ្បឿងស្រកាលិញ ឆេះខូចខាតអស់ទាំងស្រុង។ ២-ព្រះពុទ្ធដិមាធំ ១ព្រះអង្គ និងព្រះពុទ្ធដិមាតូចចំនួន ៧អង្គ ៣-ទៀនវស្សាចំនួន ៣គូ ធំ តូចចំនួន ២គូ ៤-ព្រហ្មចំនួន ៤ខ្សែ ៥-កន្ទេលចំនួន ៥ខ្សែ
នគរបាលបានបញ្ជាក់ថា មូលហេតុនៃការឆេះ គឺទុស្សេខ្សែភ្លើងក្រោយបាឡាំងព្រះ។ ករណីនេះបាន
ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៨គ្រឿងប្រើប្រាស់អស់ទឹក ៩ធុងស្មើនឹង ៧៣ម៉ែត្រគីប រថយន្តអគ្គិភ័យស្រុក ១គ្រឿង
រថយន្តអគ្គិភ័យខេត្តកណ្ដាលចំនួន ២គ្រឿង រថយន្តអគ្គិភ័យអង្គរក្ស ចំនួន ២គ្រឿង រថយន្តអគ្គិភ័យខាងព្រលានយន្តហោះចំនួន ២គ្រឿងរថយន្តអគ្គិភ័យក្រុមហ៊ុនឯកជនចំនួន ១គ្រឿង៕ដោយ៖កូឡាប