Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិទ្យាសាស្ត្រ​ប​ច្ចក​វិទ្យា​មិនទាន់​អាច​បញ្ជាក់​ពី​គុណភាព​ទឹកធ្លាក់​ភ្នំ​គូ​លេន​ដែល​ធ្វេី​ការ​អះអាងថា​ជា​ទឹក​អ​ម្រិ​ត ឬ​ជា​អាទិទេព​នោះ​

​ភ្នំពេញ​៖​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​ថ្លែងថា ទឹកធ្លាក់​ភ្នំ​គូ​លេន​ដែល​ធ្វេី​ការ​អះអាងថា​ជា​ទឹក​អ​ម្រិ​ត ឬ​ជា​អាទិទេព​នោះ គឺ​គ្រាន់តែ​ជាការ​សន្និដ្ឋាន​តាមបែប​ជ​ញ​នឿ​សាសនា​កាលពី​សម័យមុន ហេី​យ​ដែល​វិទ្យាសាស្ត្រ​ប​ច្ចក​វិទ្យា​មិនទាន់​អាច​អាច​បញ្ជាក់​ពី​គុណភាព​ទឹក​ល្អ​បំផុត​បានទេ ពីព្រោះ​វា​មាន​សភាព​ល្អក់ និង​មាន​ផ្ទុក​បណ្តា​មីក្រូ​ជីវសាស្ត្រ​ក្នុង​កំរិត​ខ្ពស់​បង្គួរ ដែល​អាច​ធ្វេី​​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​និង​ស្បែក​មនុស្ស ។​

​ក្រោយពី​មានការ​ផ្សព្វផ្សាយ ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​និង​ព័ត៌មាន​យ៉ាង​ទូលំទូលាយ​ពី​ការរក​ឃេី​ញ​របស់​អ្នកវិទ្យាសាស្ត្រ​ជា​ជនជាតិខ្មែរ​ម្នាក់​ឈ្មោះ ហេង ប៊ុន​អ៊ី តាមរយៈ​ការ​ធ្វេ​ី​កិច្ចសម្ភាសន៍​ដេញដោល​សួរ​ពី​លោក សយ សុភាព អគ្គនាយក​មជ្ឈមណ្ឌល ព័ត៌មាន​ដើមអម្ពិល ទាក់ទង​និង​គុណសម្បត្តិ​និង​គុណប្រយោជន៍​នៃ​ប្រភពទឹក​លេី​ភ្នំ​គូ​លេន ដែលជា​ស្នាដៃ​បុព្វបុរស​ខ្មែរ កសាង​ក្នុង​រាជ​កាល​ព្រះបាទ​ជ័យ​វរ្ម័នទី​២​រួចមក ។ ព័ត៌មាន​នេះ ក៏មាន​ការចាប់​អារ​ម្ម​ណ៌ ដល់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ។ ជាពិសេស គឹ​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ដោយបាន​ណែនាំ​ឲ្យ​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ និង​នវានុវត្តន៍ កោះអញ្ជើញ​លោក​បណ្ឌិត ហេង ប៊ុន​អ៊ី លោក សយ សុភាព និង​ក្រុមការងារ​មួយចំនួនទៀត ចូលជួប​ពិភាក្សា​ការងារ ដើម្បី​បញ្ជាក់​ការពិត​ផង និង​បាន​ស្វែងយល់​ពី​គុណភាព ម៉ាស៊ីន​ផលិត​ទឹក​បែប​ទំនេ​ី​ប របស់លោក​បណ្ឌិត​ហេង ប៊ុន​អ៊ី នោះ​ផងដែរ ។

​ក្នុងជំនួប​នោះ លោក​បណ្ឌិត ហេង ប៊ុន​អ៊ី បាន​ថ្លែងអំណរគុណ​ចំពោះ សម្ដេច​តេ​ជោ ហ៊ុន សែន និង​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានអនុញ្ញាត​ឲ្យ​លោក និង​ក្រុម ការងារ​ចូលជួប​ពិភាក្សា ការងារ​ព្រោះ​កិច្ចការ នេះ​មាន​សារសំខាន់ ហើយក៏​ជា​ឱកាស​ឲ្យ​លោក​ធ្វើ​បទ​បង្ហាញ អំពី​ម៉ាស៊ីន​ផលិត​ទឹក​អ​ម្រិ​ត ជាពិសេស ឲ្យ​ប្រជាពលរដ្ឋ​ដឹង​ពី​គុណភាព​ទឹក​អ​ម្រិ​ត ព្រោះ​អាច​ព្យាបាល​ជំងឺ មួយចំនួន​ផងដែរ ។

​លោក​រៀបរាប់ថា ទឹក​អ​ម្រិ​ត គឺ​រូបមន្ដ​ដើម​យក​ពី​ភ្នំ​គូលែន ព្រោះ​ទឹក​លើ​ភ្នំ​គូលែន ជា​តំបន់​ផ្តល់នូវ​ប្រភពទឹក​ស្រោចស្រព ក្នុងការ​ច​ញ្ចឹ​ម​ដល់​មនុស្ស សត្វ រុក្ខជាតិ សំខាន់​លើ​ការងារ​កសិកម្ម​ជាដើម​។ ដូច្នេះ ត្រូវតែ​ការពារ និង​ថែរក្សា​បរិស្ថាន​ធនធានធម្មជាតិ ដើម្បី​ជីវភាព និង​ការរស់នៅ របស់​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​។​

​ជាការ​ឆ្លេី​យ​តប ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​អបអរសាទរ​ចំពោះ​ការរក​ឃេី​ញ និង​គំនិត​ច្នៃប្រឌិត​ខ្ពស់​របស់លោក​បណ្ឌិត ហេង ប៊ុន​អ៊ី ដែល​ចាត់ទុកជា​នវានុវត្តន៍​មួយ​កេី​ត​ចេញពី​ស្នាដៃ​កូន​ខ្មែរ ។ ម្យ៉ាង​ថ្ងៃនេះ ក្រសួង​ឧស្សាហកម្ម ដែលជា​ក្រសួង​ទេី​ប​បញ្ចូល​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ នៅក្នុង​នោះ ក៏មាន​អ្នកវិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ចូលរួម​ស្តាប់​បទឧទ្ទេសនាម និង​សាកសួរ​មូលហេតុ​ផងដែរ។

​ជាការ​កត់សំគាល់​រប​ស់​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏ដូចជា​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ក្រោម​ឱវាទ​ក្រសួង​ដែល​បាន​ចូលរួម​មតិ គឺ​ចង់​បញ្ជាក់​ឲ្យ​ច្បាស់លាស់​ថា​៖​ការរក​ឃេី​ញ​អ្វីមួយ​តាមបែប​វិទ្យាសាស្ត្រ គឺ​យេី​ង​ត្រូវមាន​កត្តា​សត្យានុម័ត និង​បែប​តក្ក​វិទ្យា គឺ​ពិតប្រាកដ​តាមន័យ​វិទ្យាសាស្ត្រ មិនអាច​យក​ប្រវត្តិសាស្ត្រ និង​រឺ​អ​បិ​យ​ជំនឿ​មក​លាយឡំ​បានទេ ។ ដូចជា​ពាក្យ​ទឹក​អ​ម្រិ​តន័យ​របស់​វា គឺ​ដូចជា​អមត​: មិន​ស្លាប់ ។ តែ​បេី​យេី​ង​ថា​ទឹក​ភ្នំ​គូ​លេន​ជា​ទឹក​អ​ម្រិ​ត អាច​ធ្វេី​ឲ្យ​មានការ​ភ័ន្ត ច្រ​លំ​ដល់​ស្រទាប់​មហាជន និង​ប្រជាពលរដ្ឋ រហូត​ជឿថា​ទឹក​ស័​ក្ត​សិទ្ធ​ហេី​យ​នាំគ្នា​ផ្អេី​ល​ទៅ​ដង​ផឹក រឺ​ចុះ​ងូត​បាត់​សណ្តាប់ធ្នាប់ ស្រប​ពេលដែល​ប្រភពទឹក​នោះ​មិនទាន់មាន​កិច្ចការពារបរិស្ថាន​បាន​កំរិត​ខ្ពស់​នៅ​ឡេី​យ ។ ដូច្នេះ​ថ្ងៃនេះ យេី​ង​ពិភាក្សា​ក្នុង​កំរិត​បច្ចេកទេស ដោយ​ត្រូវ​រួមសហការ​គ្នា ពីព្រោះ​កិច្ចការ​នេះ រាជបណ្ឌិតសភា​កម្ពុជា​ក៏បាន​បញ្ជូន​អ្នកវិទ្យាសាស្ត្រ​ទៅ​សិក្សា​ស្រាវជ្រាវ​ពី​គុណភាព​ទឹកធ្លាក់​ខ្នងភ្នំ​ភ្នំ​គូ​លេន​ផងដែរ ដែល​លទ្ធផល​បាន​បញ្ជាក់ថា​៖​គុណភាព​ទឹកធ្លាក់​ភ្នំ​គូ​លេន​មាន​លក្ខណ​:​ល្អ​បង្គួរ​ពី​ធម្មជាតិ​ដែល​អាច​ទ្រទ្រង់​ជីវិត​ភាវរស់​ទាំងអស់​និង​ល្អ​សម្រាប់​ស្រោចស្រព​ដំណាំ​កសិកម្ម​នានា ។ ក៏​បុ​ន្តែ​មិន​មានគុណ​ភាពល្អ​គ្រប់គ្រាន់​សម្រាប់​ទឹក​ពិសា​នៅ​ឡេ​ី​យ​ទេ ។ ទឹកធ្លាក់​ភ្នំ​គូ​លេន​ដែល​ធ្វេ​ី​ការ​អះអាងថា​ជា​ទឹក​អ​ម្រិ​ត ឬ​ជា​អាទិទេព​នោះ គឺ​គ្រាន់តែ​ជាការ​សន្និដ្ឋាន​តាមបែប​ជ​ញ​នឿ​សាសនា​កាលពី​សម័យមុន ហេី​យ​ដែល​វិទ្យាសាស្ត្រ​ប​ច្ចក​វិទ្យា​មិនទាន់​អាច​អាច​បញ្ជាក់​ពី​គុណភាព​ទឹក​ល្អ​បំផុត​បានទេ ពីព្រោះ​វា​មាន​សភាព​ល្អក់ និង​មាន​ផ្ទុក​បណ្តា​មី​ក្រូ​ជីវសាស្ត្រ​ក្នុង​កំរិត​ខ្ពស់​បង្គួរ ដែល​អាច​ធ្វេី​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​និង​ស្បែក​មនុស្ស បេី​យេី​ង​ពិសារ​មិនបាន​ធ្វេី​ប្រព្រឹត្ត​កម្ម​វា​បាន​ត្រឹមត្រូវ ។

​ទោះយ៉ាងណា ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ស្នេី​ឲ្យ​មាន​កិច្ចសហការ​គ្នា​ធ្វេី​ការស្រាវជ្រាវ​ឲ្យ​ច្បាស់​បន្ថែមទៀត​រវាង​អ្នកវិទ្យាសាស្ត្រ​ជំនាញៗ ដេី​ម្បី​ចេញ​ជា​លទ្ធផល​រួមមួយ និង​កំណត់​​បាន​នូវ​ប៉ា​រ៉ា​មែត្រ​ច្បាស់លាស់ ។ ងាក​មក​ម៉ា​សុី​ន​ចម្រោះ​ទឹក​ប្រភេទ​អេឡិចត្រូលីត ផលិត​ដោយ​លោក​បណ្ឌិត ហេង ប៊ុន​អ៊ី ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី បាន​សាទរ​និង​វាយតម្លៃ​ខ្ពស់ ពីព្រោះ​ជា​ស្នាដៃ​កូន​ខ្មែរ​ក្នុងស្រុក ក្រសួង​សូម​លេី​ក​ទឹកចិត្ត​ចំពោះ​ការស្រាវជ្រាវ​និង​ផលិត បេី​ទោះបី​លេី​ពិភពលោក​គេ​បា​នរក​ឃេី​ញ​និង​ផលិត​មុន​យេី​ង​ក៏ដោយ ។ ជាពិសេស​បេី​យេី​ង​ចេះ​ច្នៃ​ឲ្យ​មាន​លក្ខណៈ​ប្លែក​ពី​គេ ហេី​យ​គុណភាព​ប្រ​សេី​រ​ជាង នោះ​ក្រសួង​នឹង​ចុះបញ្ជី​ការពារ​កម្មសិទ្ធិបញ្ញា​ជូន ជា​ស្នាដៃ​ម្ចាស់​តក្កករ ។​

​សូមបញ្ជាក់ថា​៖​ដោយ​ឃេី​ញ​ភាព​ច្នៃប្រឌិត ក្នុង​លក្ខណ​:​នវានុវត្តន៍ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត បាន​ចាត់​ឲ្យ​ថ្នាក់ដឹកនាំ​មួយរូប គឹ​ឯកឧត្តម​រដ្ឋលេខាធិកា​រ ហេង សុខ​គង់ ដឹកនាំ​មន្ត្រី​ជំនាញ​ក្រសួង​ចុះ​សិក្សា​ស្វែងយល់​ដល់ទី​តាំង​ផលិត​ម៉ា​សុី​ន​ចម្រោះ​ទឹក​របស់លោក​បណ្ឌិត ហេង ប៊ុន​អ៊ី នៅ​ថ្ងៃ​បន្ទាប់​៕ ដោយ​៖​កូ​ឡាប

×