Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជនល្មើស ប្រើប្រាស់​មធ្យោបាយ យក​នារី​ស្អាតៗ សន្ទនា​អន​ឡាញ អូសទាញ​ជនរងគ្រោះ​ប្រព្រឹត្ត​សកម្មភាព​រួមភេទ​ថត​រូបភាព​អាសអាភាស គំរាម​ទារប្រាក់​

​ភ្នំពេញ ៖ បើ​យោងតាម​ពី​ប្រភពព័ត៌មាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​យើង​សង្កេតឃើញ​មាន​ករណី​ថតរូប​ភាព ឬ​វីដេអូ​អាសអាភាស​គំរាម​ទារប្រាក់ (Sex Extortion) ជាច្រើន​កំពុង​កើតមានឡើង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ជនល្មើស​បាន​ប្រើប្រាស់​មធ្យោបាយ យក​នារី​ស្អាតៗ ដើម្បី​ទាក់ទាញ​ជនរងគ្រោះ ធ្វើការ​សន្ទនា​អន​ឡាញ ប្រើប្រាស់​សកម្មភាព​ស្រើបស្រាល អូសទាញ​ជនរងគ្រោះ​ប្រព្រឹត្ត​សកម្មភាព​រួមភេទ មុខ​កុំព្យូទ័រ ឬ​ទូរស័ព្ទដៃ និង​ធ្វើ​ការថត​សកម្មភាព​ទាំងនោះ គំរាម​ទារប្រាក់​។​

​ជនល្មើស​បាន​ប្រើប្រាស់​មធ្យោបាយ​មួយចំនួន​ដូចខាងក្រោម​៖
​មធ្យោបាយ​ទី​១៖ ប្រើប្រាស់​នារី​ស្អាតៗ ដើម្បី​ទាក់ទាញ​ជនរងគ្រោះ ធ្វើការ​សន្ទនា​អន​ឡាញ ប្រើប្រាស់​សកម្មភាព​ស្រើបស្រាល អូសទាញ​ជនរងគ្រោះ​ប្រព្រឹត្ត​សកម្មភាព​រួមភេទ មុខ​កុំព្យូទ័រ ឬ​ទូរស័ព្ទដៃ និង​ធ្វើ​ការថត​សកម្មភាព​ទាំងនោះ គំរាម​ទារប្រាក់​។​

​មធ្យោបាយ​ទី​២៖ ប្រើប្រាស់​គេហទំព័រ​អាសអាភាស បញ្ចូល​កម្មវិធី​សន្ទនា​អន​ឡាញ ឬ​ផ្ទាំង​បើក​វីដេអូ ដែល​បញ្ជា Webcam ដើម្បី​លួច​ថត​សកម្មភាព​ជនរងគ្រោះ និង​ធ្វើការ​គំរាម​ទារប្រាក់​។​

​មធ្យោបាយ​ទី​៣៖ ប្រើប្រាស់​មធ្យោបាយ​ផ្សេងៗ ក្នុងការ​ចម្លង​មេរោគ​ទៅកាន់​ម៉ាស៊ីន​កុំព្យូទ័រ ឬ​ទូរស័ព្ទដៃ ប្រើប្រាស់ Webcam ថត​សកម្មភាព​ផ្សេងៗ និង​ធ្វើការ​គំរាម​ទារប្រាក់​។​

​ប្រសិន​អ្នក​ជួប​ករណី ដូច​ជម្រាបជូន​ខាងលើ​៖ ១. អញ្ជើញ​ជួប​ជាមួយ​មន្ត្រី​ជំនាញ ដើម្បី​ធ្វើការ​ប្រឹក្សា ដាក់ពាក្យ​បណ្តឹង និង​ស្វែងរក​ជនល្មើស ២. ការបង់ប្រាក់​មិនមែនជា​មធ្យោបាយ ព្រោះ​អ្នកនឹង​ត្រូវ​បង់​បន្តបន្ទាប់ ៣. ធ្វើ​ការបិទ​គណនី​បណ្តាញ​សង្គម​បណ្តោះអាសន្ន ៤. ប្រើប្រាស់​កម្មវិធី​កម្ចាត់​មេរោគ ស្កេ​ន និង​សម្អាត​មេរោគ​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ ឬ​ទូរស័ព្ទដៃ និង​៥. ប្រើប្រាស់ Sticker បិទ Webcam នៅពេល​មិន​ប្រើប្រាស់​៕
ដោយ​៖​កូ​ឡាប​

×