Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្ត្រី លី ធុជ​៖ ប្រជាពលរដ្ឋ​ត្រូវមាន​ការយល់ដឹង​ខ្ពស់​ពី​គ្រោះថ្នាក់​ដោយសា​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ នា​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​អាជ្ញាធរ​មីន បាន​អញ្ជើញ​ចុះ​សំណេះសំណាល​ផ្សព្វផ្សាយ និង​ដំឡើង​ផ្ទាំង​បា​ណូ​អប់រំ​កាត់បន្ថយ​គ្រោះថ្នាក់​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយមាន​ការចូលរួម​ពី​ឯកឧត្តម​អភិបាលរង​ខេត្ត​ឧ​ត្ត​រ​មានជ័យ លោកស្រី ប៊ុត រតនា នាយិកា​មូលនិធិ Sir Bobby Charlton ប្រតិបត្តិ​ករ​បោសសម្អាត​មីន អាជ្ញាធរ​ដែនដី​ប្រជាពលរដ្ឋ លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​។​

​លោកស្រី ប៊ុត រតនា បាន​មានប្រសាសន៍ថា មូលនិធិ Sir Boby Chalton នឹង​សហការ​ជាមួយ​អាជ្ញាធរ​មីន ប្តេជ្ញា​ធានា​ដល់​សុវត្ថិភាព​ពី​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ដល់​ប្រជាពលរដ្ឋ​ក្នុងប្រទេស​កម្ពុជា ជាពិសេស​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​មូលនិធិ Sir Bobby Charlton ដែល​បាន​ជួយ​ផលិត​ផ្ទាំង​បា​ណូ​អប់រំ​គ្រោះថ្នាក់​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដើម្បី​លើកកម្ពស់​ការយល់ដឹង និង​បង្ការ​គ្រោះ​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​មូលដ្ឋាន​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​បន្ត​លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា មានការ​ប្តេជ្ញា​ខ្ពស់​ក្នុងការ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​កម្ពុ​ជាមួយ​គ្មាន​មីន​នៅ​ឆ្នាំ​២០២៥​ខាងមុខ​។

​សូមបញ្ជាក់ថា ឆមាស​ទី​១​ឆ្នាំ​២០២០​នេះ អត្រា​ជនរងគ្រោះ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​មាន​ចំនួន ៣៨​នាក់​៕​ដោយ​៖​កូ​ឡាប​

×