Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោង​បែងចែក​ដី​ដើម្បី​សង្គមកិច្ច​និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ដំណាក់កាល​ទី​៣​នេះ​មាន​៥​សមាសធាតុ​ដែល​ត្រូវអនុវត្ត​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៦

​ភ្នំពេញ​៖​នា​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០​នេះ នៅ​ទីស្តីការក្រសួង ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​ការរៀបចំ​ផែនការ​សកម្មភាព និង​ការកំណត់​ទិសដៅ​អនុវត្ត​គម្រោង​បែងចែក​ដី​ដើម្បី​សង្គមកិច្ច​និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ដំណាក់កាល​ទី​៣ (LASED III) ។​

​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា​សុផារ៉ា បាន​ឲ្យ​ដឹងថា​ក្នុង​គ ម្រោ​ង​បែងចែក​ដី​ដើម្បី​សង្គមកិច្ច​និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ដំណាក់កាល​ទី​៣​នេះ​មាន​៥​សមាសធាតុ​ដែល​ត្រូវអនុវត្ត​គឺ​ការបែងចែក​ដី​សង្គមកិច្ច បញ្ហា​ចុះបញ្ជី ការរៀបចំ​ដី កសិកម្ម​ចិញ្ចឹមសត្វ​ដាំ​ដុះ​ដែល​គម្រោង​នេះ​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៦​និង​តម្រូវ​ឲ្យ​មាន​កម្មវិធី​ច្បាស់លាស់​ដើម្បី​ឲ្យ​ការអនុវត្ត​គម្រោង​មាន​ប្រសិទ្ធភាព​ឆាប់រហ័ស​និង​ទាន់ពេលវេលា​។​

​ក្នុង​គោលដៅ​នេះ ឯកឧត្តម បានផ្តល់​ការណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ត្រូវបំពេញ​ការងារ​ឲ្យ​បាន​ហ្មត់ចត់​ក្នុងការ​អនុវត្ត​គម្រោង​ទៅតាម​ដំណាក់កាល​នីមួយៗ​ស្របតាម​នីតិវិធី​និង​រៀបចំ​ផែនការ​ឲ្យ​បានច្បាស់លាស់ ព្យាយាម​កែប្រែ​រាល់​ភាពខ្វះ​ចន្លោះ​នានា ជាពិសេស​លើ​ការងារ​ចុះបញ្ជី​ដី ការរៀបចំ​ដី និង​ការចុះបញ្ជី​សហគមន៍​ជនជាតិដើម​ភាគតិច​ផងដែរ ដើម្បី​ផ្តល់​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ជាច្រើន​ពាន់​គ្រួសារ​ដែល​ត្រូវ​ទទួលផល​ពី​គំរោង​នេះ​។​ជាមួយនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​បានលើកឡើង​ពី​ការងារ​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​គម្រោង​ដោយបាន​ផ្តល់នូវ​គំនិត​មតិយោបល់​ដល់​ស​មា​ជិ​ក​នៃ​អង្គប្រជុំ​និង​បាន​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត​ដើម្បី​អនុវត្ត​គម្រោង​នេះ​ឲ្យ​បាន​រួចរាល់​ឆាប់រហ័ស​ទាន់ពេលវេលា​ចៀសវាង​កុំ​ឲ្យ​មានការ​អូសបន្លាយ​ឬ​មិន​យកចិត្តទុកដាក់​ធ្វេសប្រហែស​ក្នុងការ​បំពេញភារកិច្ច​ដែល​នាំ​ឲ្យ​ការងារ​មាន​ភាពយឺតយ៉ាវ​ឬ​អសកម្ម​នោះឡើយ​ដើម្បី​ឲ្យ​ការអនុវត្ត​គម្រោង​មាន​ប្រសិទ្ធភាព បានទទួល​ជោគជ័យ​និង​ជា​កិត្តិយស​របស់​មន្ត្រី​ខ្លួនឯង​ផង ជា​កិត្តិយស​របស់​ក្រសួង​ស្ថាប័ន​ផង​និង​ជាការ​បង្កើន​នូវ​ជំនឿ​ជឿជាក់​ដល់​ប្រជាពលរដ្ឋ​ក្នុងសង្គម​ជាតិ​ផង​សំដៅ​ផ្តល់​ផលប្រយោជន៍​និង​បំពេញ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​៕ ដោយ​៖​កូ​ឡាប​

×