ភ្នំពេញ៖ ឱកាសក្លាយជាដៃគូជាមួយ ក្រុមហ៊ុន Viettel Group ជាមួយនឹងការបែងចែកប្រាក់ចំណេញរហូតដល់ ៧៥ ភាគរយ។ ឱកាសនេះផ្តល់ជូនម្ចាស់ជ័យលាភីចំនួន ៣រូប ដើម្បីចូលរួមពានរង្វាន់ Cup C1 Start-up នៅសហរដ្ឋអាមេរិក ជាមួយនឹងរង្វាន់ជាទឹកប្រាក់ ៥ម៉ឺនដុល្លារអាមេរិក ឬ ចូលរួមក្នុងសន្និបាតទូរស័ព្ទពិភពលោកប្រចាំឆ្នាំនៅបាសេឡូណា។
កម្មវិធី Viet Solutions 2020 កំពុងស្វែងរកផលិតផលបច្ចេកវិទ្យាហិរញ្ញវត្ថុបែបនវានុវត្តន៍ ឬដំណោះស្រាយដែលមានលក្ខណៈច្នៃប្រឌិតនិងអាចធ្វើសមាហរណកម្មទៅក្នុងឧស្សាហកម្មសង្គម។ ការប្រឡងប្រជែងនេះត្រូវបានរៀបចំឡើងដោយក្រសួងព័ត៌មាន និងគមនាគមន៍របស់វៀតណាម និងក្រុមហ៊ុនវៀត Viettel ដែលជាក្រុមហ៊ុនឯកជន។
ជាមួយនឹងគំនិតទស្សនវិទ្យាទៅលើសញ្ញាបូក “+” ដូចដែលបានឃើញនៅក្នុងឡូហ្គោ កម្មវិធី Viet Solutions មានគោលបំណងបញ្ជៀបនិងជះឥទ្ធិពលពេញលេញនូវសញ្ញា (+) ដោយអត្ថន័យរបស់វាបង្ហាញការចូលរួមរបស់សហគមន៍ជាធ្លុងមួយ ដើម្បីស្វែងរកដំណោះស្រាយ និងជួយដោះស្រាយបញ្ហាដែលកើតមាននៅក្នុងប្រទេសនានា។ ការបង្កើតសង្គមបែបឌីជីថលសម្រាប់អនាគតដ៏ល្អប្រសើរមួយ។ ជាពិសេស Viettel អ្នកឈានមុខគេក្នុងការបង្កើតសង្គមបែបឌីជីថល” និងផ្តល់បរិយាកាសនិងថ្នាលដែលអនុញ្ញាតឱ្យផលិតផលនិងដំណោះស្រាយឲ្យមានការអភិវឌ្ឍ។
ការប្រឡងប្រជែងនេះ គឺបើកគ្រប់បេក្ខជនទាំងអស់ មិន ថាជាក្រុម អង្គការ ឬ ក្រុមហ៊ុនមកពីប្រទេសណាមួយនោះទេ។ បេក្ខជនមិនត្រឹមតែមានឱកាសភ្ជាប់ទំនាក់ទំនងជាមួយដៃគូដែលមានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏អាចចូលរួមវគ្គបណ្តុះបណ្តាលដែលរៀបចំដោយអ្នកជំនាញ ផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ fintech ដើម្បីនិយាយពីការប្តេជ្ញាចិត្តសម្រាប់កិច្ចសហប្រតិបត្តិការអាជីវកម្ម។
លោក Le Dang Dzung អគ្គនាយកនៃក្រុមហ៊ុន Viettel Group បានថ្លែងថា៖«Viettel ប្តេជ្ញាចាប់ដៃគូជាមួយអ្នកគ្រប់គ្នា ដែលផលិតផលរបស់គេ ត្រូវបានជ្រើសរើសតាមរយៈការប្រកួតប្រជែងនេះ។ ភាពជាដៃគូនឹងត្រូវបាន
លើកកម្ពស់ ដោយប្រតិបត្តិការរបស់ក្រុមហ៊ុន Viettel ដែលមានប្រតិបតិ្តការនៅក្នុងប្រទេសចំនួន ១១ ដែលមានប្រជាជនជិត ៣៣០ លាននាក់និងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ទូលំទូលាយ។ Viettel ក៏ផ្តល់ការគាំទ្រក្នុងការកែលម្អផលិតផលតាមស្តង់ដារអន្តរជាតិ។ លើសពីនេះទៀតម្ចាស់ជ័យលាភីនឹងត្រូវបានអនុញ្ញាតឱ្យចូលរួម
សន្និបាតទូរស័ព្ទពិភពលោកប្រចាំឆ្នាំនៅបាសេឡូណា ដើម្បីទទួលបានចំណេះដឹងបន្ថែម ពីសាជីវកម្មបច្ចេកវិទ្យាឈានមុខគេនៅលើពិភពលោក»។
ការប្រកួតប្រជែងទទួលយកផលិតផល និងដំណោះស្រាយគ្រប់វិស័យទាំងអស់ រួមមានដំណោះស្រាយលើកម្មវិធីទូរស័ព្ទដូចជា មាតិកាហ្គេម តន្ត្រី វីដេអូ ព័ត៌មាន ពហុព័ត៌មាននិងឧបករណ៍ប្រើប្រាស់ផលិតផល OTT បណ្តាញសង្គម, ដំណោះស្រាយក្នុងវិស័យវេជ្ជសាស្ត្រ ការអប់រំ ហិរញ្ញវត្ថុនិងធនាគារ កសិកម្ម ដឹកជញ្ជូននិងភស្តុភារកម្មថាមពល ធនធាន ធម្មជាតិ និងបរិស្ថាន ផលិតកម្ម ឧស្សាហកម្ម បេក្ខជននឹងទទួលបានការគាំទ្រការដុះខាតជំនាញសំខាន់ៗ ដូចជាការគ្រប់គ្រងហិរញ្ញវត្ថុ ទីផ្សារ និងមូលនិធិ។
ជ័យលាភីលេខ១ នឹងទទួលបានរង្វាន់ជាទឹកប្រាក់សុទ្ធជាង ៨.៥០០ ដុល្លារ។ ចំណាត់ថ្នាក់លេខ ២ និងលេខ ៣ នឹងទទួលបានសាច់ប្រាក់ចំនួនជាង ៤.០០០ ដុល្លារនិង ២.០០០ ដុល្លាររៀងៗគ្នា។ លើសពីនេះក្រុមឈ្នះអាចទទួលបានឱកាសចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Viettel គ្រុបដោយទទួលបានប្រាក់ចំណេញរហូតដល់ ៧៥% ។ ក្រុមហ៊ុន Viettel សន្យាឧបត្ថម្ភ ១០០ ភាគរយនៃការចំណាយសម្រាប់ក្រុមឈ្នះទាំង ៣ ដើម្បីចូលរួមការប្រកួត C1 Start-up Cup នៅសហរដ្ឋអាមេរិកដែលមានតម្លៃសរុប ៥ ម៉ឺនដុល្លារអាមេរិកឬចូលរួមសន្និសីទពិភពលោកទូរស័ព្ទដៃ (MWC) ២០២១ នៅទីក្រុងបាសេឡូណា ( ផ្អែកលើស្ថានភាពនៃជំងឺរាតត្បាត Covid-19)៕
ដោយ៖CEN