ភ្នំពេញ៖ នៅផ្សារទំនើបអ៊ីអនម៉លសែនសុខ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ តារាសម្តែងស្រី កញ្ញា ដួង ម៉ានិច បានប្រារព្ធពិធីសម្ពោធផលិតផលមួយ ដែលមានការចូលរួមពីតារាល្បីៗជាច្រើនដួង និងប្រមូលផ្តុំអ្នកជំនួញធំៗជាច្រើន។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងបំផុតនោះ គឺកម្មវិធីសម្ពោធផលិតផលថ្មី Swiss Energy Collagen នេះ តារាសម្តែងស្រីដ៏ល្បីល្បាញ កញ្ញា ដួង ម៉ានិច គឺម្ចាស់ក្រុមហ៊ុន LGT Global Trading ផ្ទាល់តែម្តង។
ភ្ញៀវកិត្តយស់ និងអ្នកសារព័ត៌មាន មានការភ្ញាក់ផ្អើល ដែលមិននឹកស្មានថា តារាសម្តែងស្រីរូបនេះ បានបើកក្រុមហ៊ុននាំចូលផលិតផលជំនួយសម្រស់ Swiss Energy Collagen ហើយបានធ្វើការសម្ពោធយ៉ាងអធឹកអធម កណ្តាលផ្សារទំនើបអ៊ីអនបែបនេះ។ មិនមានត្រឹមតែ ប៉ុណ្ណឹងទេ ក្រុមហ៊ុនរបស់កញ្ញា ដួង ម៉ានិច នៅពេលបើកឆាកភ្លាម បានបង្ហាញ ទូតសុច្ឆន្ទៈចំនួន 4 រូបព្រមគ្នា ដែលជាតារាល្បីៗ គឺមានលោក នូ ឧសភា – លោក សាក់ ចាដេត – កញ្ញា ឈិន មុនីនាថ – និងកញ្ញា ខៀវ លីលី។
កញ្ញា ដួង ម៉ានិច អគ្គនាយការក្រុមហ៊ុន LGT Global Trading បានថ្លែងថា នេះគឺជាមុខជំនួញទីមួយ ដែលកញ្ញាបានចាប់ផ្តើមចូលប្រឡូកក្នុងមុខជំនួញមួយនេះ ហើយក៏ជឿជាក់យ៉ាងមុតមាំថា នឹងទទួលបានការគាំទ្រលើផលិតផល Swiss Energy Collagenនេះ ដែល ក្រុមហ៊ុន បាននាំចូលផ្តាច់មុខក្នុងព្រះរាជាណចក្រកម្ពុជា ព្រោះបានសិក្សាយ៉ាងល្អិតល្អន់ព្រម ទាំងបានបើប្រាស់ផ្ទាល់ទៀតផង។
គួរបញ្ជាក់ថា បើតាមតំណាងក្រុមហ៊ុន បានឱ្យដឹងថា ផលិតផល Swiss Energy Collagen ជាប្រភេទ Hydrolyzed Collagen បំប៉ន រាងកាយ ទទួលស្គាល់និងមាន ស្តង់ដារ GMP ពីអឺរ៉ុបនិងក្រសួងសុខាភិបាល៕
ដោយ៖CEN