Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងកសិកម្ម ចុះ​អនុស្សរណៈ MOU ជាមួយ​ក្រុមហ៊ុន​ជប៉ុន Yamato Green ដើម្បី​អភិវឌ្ឍន៍ បន្លែ​សុវត្ថិភាព សម្រាប់​ទីផ្សារ​ក្នុងស្រុក និង​ការនាំចេញ​

​ភ្នំពេញ​៖ ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា រវាង​ក្រសួងកសិកម្ម និង​ក្រុមហ៊ុន​Yamato Green ធ្វើឡើង​នៅ​ថ្ងៃ​១៥ កក្កដា​នេះ នា​ទីស្តីការ​ក្រសួងកសិកម្ម ដើម្បី​អភិវឌ្ឍ​ន៍បន្លែ​សុវត្ថិភាព​សម្រាប់​ទីផ្សារ​ក្នុងស្រុក និង​ការនាំចេញ​។​

ពិធី​ចុះហត្ថលេខា​នេះ មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតី ឯ​ឧ​ត្ត​ម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ និង​ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា និង មន្ត្រីរាជការ ព្រមទាំង​តំណាង​ក្រុមហ៊ុន​Yamato Green​។​

ឯកឧត្តម​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​សំដែង​ក្តី​រីករាយ​ដែល​កម្ពុជា និង​ជប៉ុន​មាន​កិច្ចសហប្រតិបត្តិការ​ល្អ ជាមួយ​គា្ន​លើ​គ្រប់​វិស័យ ព្រមទាំង​ឈានដល់​ការ​សហការគ្នា​បន្ថែមទៀត​លើ​វិស័យ​ក​សិ​ម្ម ក្នុងការ​អភិវឌ្ឍ​បន្លែ​សុវត្ថិភាព​នៅ​កម្ពុជា ដើម្បី​ផ្គត់ផ្គង់​ទីផ្សា​ក្នុងស្រុក និង​ការនាំចេញ​ស្របតាម​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​

តំណាង​ក្រុមហ៊ុន Yamato Green បាន​លើកឡើងថា ក្រុមហ៊ុន នឹង​នាំយក​នូវ​បច្ចេកទេស​ក្នុង​ការដាំដុះ​មក​ធ្វើការ​បង្ហាញ​ដល់​ប្រជាកសិករ​កម្ពុជា ដើម្បី​ការដាំដុះ​ទទួលបាន​ទិន្នផល​ខ្ពស់ និង​មាន​គុណភាព ក្នុងនោះ​ក្រុមហ៊ុន​មាន​គោលការណ៍​ដាំ​ដុះ​ក្នុងផ្ទះ​សំណាញ់​ផងដែរ​។

​ភាគី​ជប៉ុន បានបង្ហាញ​នូវ​សុ​ច្ឆន្ទៈ ក្នុងការ​នាំចេញ​កសិផល​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​ពិភពលោក​ក្រោម​ស្លាក​ផលិត​នៅ​កម្ពុជា “Made in Cambodia “ ដោយ​លើកកម្ពស់​ការដាំដុះ​ទាំង​បន្លែ ផ្លែឈើ ព្រមទាំង​ការចិញ្ចឹម​ត្រី​តាម​បច្ចេកទេស​ជប៉ុន​។​

គួរ​បញ្ជាក់ថា បើតាម ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន កម្ពុជា​បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ធ្វើ​កិច្ចសហការ​ជាមួយនឹង​ខាង​ក្រុមហ៊ុន​ជប៉ុន​ក្នុងការ​ជម្រុញ​ការអភិវឌ្ឍន៍​បន្លែ​សុវត្ថិភាព និង​គាំទ្រ​ដល់​ប្រជាកសិករ​កម្ពុជា​ក្នុងការ​បង្កើន​ការផលិត​ផលិតផល​កសិកម្ម​ប្រកបដោយ​គុណភាព​ឆ្លើយតប​តម្រូវកា​រ​ក្នុងស្រុក​និង​ការនាំចេញ​៕
ដោយ៖CEN


×