Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ជាង ៣០០ គ្រួសារ នៅក្នុង​ឃុំ​តា​ភេ​ម​នាំគ្នា​សារ​ទរ ចំពោះ​សមិទ្ធិផល​ថ្មី​ដែល​កើតមានឡើង​ក្នុងភូមិ​របស់​ពួកគាត់

តាកែវ​៖ បន្ទាប់ពី​មាន​បាតុភាព​ថា ការធ្វើ​ផ្លូវ​ក្រាល​ក្រួស​មួយ​ខ្សែ​ដែល​ធ្វើឡើង​ដោយ​ក្រុមហ៊ុន តុង លី​ហួរ ជួសជុល​មិនបាន​ល្អ មិនបាន​ស្របតាម​ស្តង់ដារ​ធ្វើអោយមាន​ការខាតបង់​ថវិការ​របស់​រដ្ឋ​នៅ ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់​នោះ លោក ហេង វុ​ធ្ធី នាយក​ទីចាត់ការ​ផែនការ​វិនិយោគ​ខេត្ត បាន​ដឹកនាំ​ក្រុម​ជំនាញ​បច្ចេកទេស​ធ្វើការ​ចុះ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​លើផ្លូវ​លំ​នោះ​ភ្លាម ដោយ​ពិនិត្យឃើញថា​ក្រុមហ៊ុន​តុង លី​ហ៊ួ​ខាងលើ​គឺ​បានធ្វើ​សមស្រប​ទៅតាម​ស្តង់ដារ ស្របតាម​កិច្ចសន្យា និង​មានការ​ទទួលយក ឯកភាព​ដោយ​ប្រជាពលរដ្ឋ​។

​បើតាម​ការ​អោយដឹងពី​លោក ឆេង ច​ន្ធី មន្ត្រី​ជំនាញ​ត្រួតពិនិត្យ​បច្ចេកទេស​ផ្លូវ​នៃ​ទីចាត់ការ​ផែនការ​វិនិយោគ​នោះបាន​ប្រាប់​អ្នក​សារ​ព​ត័​មាន​អោយដឹងថា ឆ្លងតាម​ការចុះ​ត្រួតពិនិត្យ​ល្ខ​ណៈ​បច្ចេកទេស​ឃើញថា ក្រុមហ៊ុន​អនុវត្ត​ន៏​ជួសជុល​ផ្លូវលំ​ដីសរ​ក្រាល​គ្រួ​សសរ​ប្រវែង ២៣២៥​ម៉ែត្រ ទទឹង ៤​ម៉ែត្រ​និង​កំរាស់​គ្រួស ០,១៥​ម៉ែត្រ និង​ដាក់លូ ០១​កន្លែង​គឺ​បានធ្វើ​រួចរាល់​តាម​បទដ្ឋាន​បច្ចេកទេស និង​លក្ខ​ខ័​ណ្ឌ​ន​នៅក្នុង​កិច្ចសន្យា ។ នៅ​រសៀល​ថ្ងៃទី ១១ តុលា ២០១៧​នេះ​គឺ​មន្ត្រី​ជំនាញ​របស់​យើង​បានធ្វើ​ការពិនិត្យ​សារជាថ្មី​ម្តងទៀត ដើម្បី​រក​កំរិត​ភាពហាប់​របស់​ផ្លូវ​ជា​លទ្ធផល​គឺ ជាប់​ជា​ស្ថាពរ សមស្រប​ទៅតាម​លក្ខណៈ​បច្ចេកទេស ។​ហើយ​ក្នុងនោះដែរ​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​ក៏បាន​ចូលរួម​អបអរ​និង​សំដែង​នៅ​សេចក្តី​រីករាយ​សប្បាយ​យ៉ាងខ្លាំង​នៅពេលដែល​សមិទ្ធិផល​មួយ​នេះ បានសម្រេច​ផុស​ឡើង​នៅក្នុង​ភូមិ​ឃុំ​របស់គាត់​ដែល​បាន​ចូលរួម​សម្រួល​នៅ​ការងារ​ជាច្រើន​ដូចជា​ការធ្វើ​ចរាចរ​ណ៏​ដឹក​ដំណាំ​កសិផល​អ្វី​ផ្សេងៗ​យកទៅលក់​នៅ​ទីផ្សារ​ងាយស្រួល ។​

​លោក ស៊ុំ ផា​សឺត មេឃុំ​តា​ភេ​ម បានអោយដឹងថា ការជួសជុល​ផ្លូវ​មួយ​ខ្សែ​នេះ​គឺមាន​បងប្អូន​ប្រជាពលរដ្ឋ​ជាង ៣​រយ​គ្រួសារ​ដែល​រស់នៅ​ភូមិ​ចំនួន​៣ ទទួលបាន​ផលប្រយោជន៍​លើ​ការប្រើប្រាស់​ផ្លូវ ដែល​បាន​ចូលរួម​សម្រួល​ដល់​ការធ្វើដំណើរ និង​ការដឹកជញ្ជូន​ដំណាំ​កសិផល​ទៅ​លក់​នៅតាម​ទីផ្សារ ។

​លោក​មេឃុំ​បាន​អោយដឹងទៀតថា ផ្លូវ​មួយ​ខ្សែ​នេះ​គឺជា​ផ្លូវលំ​ខ្សែស្រប លេខ ១៧ មាន​ប្រវែង​ចំនួន ២៣២៥​ម៉ែត្រ និង​មាន​ទទឹង ៤​ម៉ែត្រ ដោយ​ចំណាយ​ថវិការ​របស់​រាជរដ្ឋាភិបាល​ចំនួន ៩៩​លាន​រៀល ហើយ​ផ្លូវ​នេះ​ត្រូវ​បានបញ្ចប់​ជា​ស្ថាពរ​នៅ​ដើមខែ តុលា ២០១៧​នេះ ។

​លោក​អុំ ជៀក ធី ជា​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​តា​ភេ​ម បាន​សំដែង​នៅ​ទឹកចិត្ត​សប្បាយរីករាយ​ខ្លាំងណាស់ ព្រោះថា​នៅពេល​ផ្លូវ​មួយ​ខ្សែ​នេះ​មិនទាន់​ធ្វើ​គឺ​នៅ​រដូវវស្សា​ម្តងៗ មានទឹក​លិច ពិបាក​ក្នុងការ​ធ្វើដំណើរ ហើយ​មកដល់ពេលនេះ​រាជរដ្ឋាភិបាល បានផ្តល់​ផ្លូវលំ​មួយ​ខ្សែ​នេះ​ពិតជា​បាន​ជួយ​សម្រួល​ដល់​ការងារ​ជាច្រើន​ដល់​រូបគាត់ ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​គេ​ដ៏​ទៃ ៕ តាកែវ​

×