Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំនួន​អ្នក​ប្រើ​ទូរស័ព្ទ និង​អ៊ី​ន​ធឺ​ណិត​ចល័ត ធ្លាក់ចុះ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០២០

​ភ្នំពេញ​៖ ចំនួន​នៃ​អ្នកប្រើប្រាស់​ទូរស័ព្ទ​អចល័ត​និង​អ៊ីនធឺណិត​អចល័ត មានការ​កើនឡើង​ខណៈ​ពេលដែល​ការប្រើប្រាស់​ទូរស័ព្ទ​ចល័ត និង​អ៊ី​ន​ធឺ​ណេ​ត​ចល័ត មានការ​ធ្លាក់ចុះ​។​

​លោក អឹម វុត្ថា អ្នកនាំពាក្យ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បាន​ឲ្យ​ដឹងថា​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០​នេះ​ការប្រើប្រាស់​ទូរស័ព្ទ​អចល័ត និង​អ៊ីនធឺណិត​អចល័ត​ដែលមាន​ការកើនឡើង​នេះ ដោយសារតែ​ការចុះបញ្ជី​សហគ្រាស​ធុន​តូច និង​មធ្យម​មានការ​កើនឡើង ហើយ​ពួកគាត់​ត្រូវ​ការប្រើ​ទូរស័ព្ទ និង​អ៊ី​ន​ធឺ​ណេ​ត​នេះ​ជាប្រចាំ និង​ចាត់ទុកថា​មាន​គុណភាព​សម្រាប់​ដំណើរការ​អាជីវកម្មរ​បស់​គាត់​។

​លោក​បាន​បញ្ជាក់ថា​៖ កត្ដា​កើនឡើង​នៃ​ការប្រើប្រាស់​ទូរស័ព្ទ​អចល័ត និង​អ៊ីនធឺណិត​អចល័ត​នេះ ដោយសារតែ​ក្នុងអំឡុង​ស្ថានភាព​កូ​វីដ​-១៩ បានធ្វើឱ្យ​សិស្សានុសិស្ស​មិនបាន​ទៅ​សិក្សា​នៅ​សាលារៀន ហើយ​ងាក​មក​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​នៅផ្ទះ​វិញ និង​មនុស្ស​មួយចំនួន​ក៏ត្រូវ​ការធ្វើការ​តាម​អន​ឡាញ​នៅផ្ទះ​ដែរ​។

​លោក​ថា​៖«​កំណើន​នៃ​ការធ្វើ​អាជីវកម្ម តាម​អន​ឡាញ​ក្នុងអំឡុង​ពេលបច្ចុប្បន្ន​ក៏មាន​ការកើនឡើង ដែល​ត្រូវការ​អ៊ីនធឺណិត​អចល័ត​នេះ ខ្លាំង​សម្រាប់​ផ្ដល់​គុណភាព​ល្អ​ដល់​ពួកគាត់​ក្នុងការ​ឡាយ​ផ្ទាល់​លក់​ផលិតផល ឬក៏​ផ្ដល់​រូបភាព​បានល្អ​ជាង​ការប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត​ចល័ត​»​។ លោក​លើក​ឧទាហរណ៍​ថា​៖«​ទន្ទឹមនេះ អ៊ី​ន​ធឺ​ណេ​ត​អចល័ត​នេះ ភាគច្រើន​ប្រើប្រាស់​ខ្សែកាប​អុ​ប​ទិច ដែលមាន​ល្បឿន​លឿន និង​សេវា​ល្អ​ធ្វើឱ្យ​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ ឬ​អ្នក​ប្រកប​អាជីវកម្ម​ផ្សេងៗ​ត្រូវការ​សេវា​នេះ​»​។​

​គិត​ត្រឹម​ចុងខែ​ឧសភា ឆ្នាំ​២០២០ ឆ្នាំ​២០២០​នេះ អ្នក​ជួល​ជាវ​សេវា​ទូរស័ព្ទ​ចល័ត (​ប្រតិបត្តិ​ករ​ចំនួន​៦) មាន​សរុប ២០.៤៨១.០៥៤​នាក់ (​ឬ​ស៊ីម​កាត​) ត្រូវ​នឹង ១២៤.០៩​ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប​។ ចំនួន​នេះ ថយចុះ -០,០៨​ភាគរយ បើ​ធៀប​នឹង ៥​ខែ ឆមាស​ទី​១ ឆ្នាំ​២០១៩​។ នេះ​បើ​យោងតាម​ស្ថិតិ​ពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។​

​អ្នក​ជួល​ជាវ​សេវា​ទូរស័ព្ទ​អចល័ត មាន​ខ្សែ​និង​គ្មាន​ខ្សែ (​ប្រតិបត្តិ​ករ​ចំនួន ៦) សរុប ៥២.៤៨០ នាក់ ត្រូវ​នឹង ០,៣២​ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប ថយចុះ -២១,៦២​ភាគរយ បើ​ធៀប​នឹង ៥​ខែ​ឆ្នាំ​២០១៩​។ អ្នក​ជួល​ជាវ​សេវា​អ៊ីនធឺណិត​ចល័ត (​ប្រតិបត្តិ​ករ​ចំនួន ៧) សរុប ១៤.៨៦៣.៤៣៥ នាក់ (​ឬ​ស៊ីម​កាត​) ត្រូវ​នឹង ៩០,០៥​ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប ថយចុះ -២,៣៦​ភាគរយ បើ​ធៀប​នឹង ៥​ខែ​ឆ្នាំ​២០១៩​។

​របាយការណ៍​បន្តថា ចំពោះ​អ្នក​ជួល​ជាវ​សេវា​អ៊ី​ន​ធឺ​ណេ​ត​អចល័ត (​ប្រតិបត្តិ​ករ​ចំនួន ៣៧) សរុប ២៤៩.១៣២​នាក់ ត្រូវ​នឹង​ចំនួន ១,៥១​ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប​កើនឡើង​៣៣,០៧​ភាគរយ បើ​ធៀប​នឹង​៥​ខែ​ឆ្នាំ​២០១៩​។ ដោយឡែក​ចំនួន​អ្នកប្រើប្រាស់​គណនី​ហ្វេ​សបុ​កនៅ​កម្ពុ​ជាមាន​ចំនួន​សរុប ១០.៩៥០.០០០ គណនី​។​
​ជាមួយគ្នានេះ សម្រាប់​ការ​គ្របដណ្តប់​សេវា​តាម​បច្ចេកវិទ្យា គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​២០២០​នេះ រួមមាន បច្ចេកវិទ្យា 2G មាន ៩៩,២​ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប និង​មាន​តំបន់​គ្របដណ្តប់​សេវា ៨៥,៧​ភាគរយ នៃ​ផ្ទៃ​ប្រទេស​កម្ពុជា​។ បច្ចេកវិទ្យា 3G មាន ៨៥,១​ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប និង​មាន​តំបន់​គ្របដណ្តប់​សេវា ៦០​ភាគរយ នៃ​ផ្ទៃ​ប្រទេស​កម្ពុជា​។ បច្ចេកវិទ្យា 4G-LTE មាន ៨០,៣​ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប និង​មាន​តំបន់​គ្របដណ្តប់​សេវា ៥២,៧​ភាគរយ នៃ​ផ្ទៃ​ប្រទេស​កម្ពុជា​។ សម្រាប់​បណ្តាញ​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ក្នុងប្រទេស (​ប្រតិបត្តិ​ករ​ចំនួន ៣ មាន​សហគ្រាស​រដ្ឋ ១ គឺ​ទូរគមនាគមន៍​កម្ពុជា​) សរុប​ប្រវែង ៤៤.២៥១,៦​គីឡូម៉ែត្រ ៕ ដោយ​៖CEN

×