Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក សុខ សុភ័ក្ដ្រ​៖ ថា ការអនុវត្ត​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន កំពុង​តែមាន​ភាពប្រសើ​រ​ឡើង ប៉ុន្ដែ​នៅមាន​ឧបសគ្គ​មួយចំនួន ជាពិសេស​តម្លាភាព​ក្នុងការ​អនុវត្ត​បែបបទ​គយ​

​ភ្នំពេញ​៖ ឯកឧត្តម សុខ សុភ័ក្ដ្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​កាលពី​ពេល​ថ្មីៗ​នេះ បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ចូលរួម​កិច្ចប្រជុំ​រួម នៃ​កិច្ច​ពិគ្រោះ​យោបល់​រវាង​រដ្ឋាភិបាល និង​ឧស្សាហកម្ម​មេគង្គ​-​ជប៉ុន​លើក​ទី​១៣ និង the 1st Meeting of 2020 AMEICC Working Group on West-East Corridor Development (WEC-WG) ដែល​បាន​ប្រារព្ធ​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ (Video Conference)​។​

​កិច្ចប្រជុំ​នោះ​ធ្វើឡើង ដោយមាន​ការសម្របសម្រួល​ពី​លេខាធិការដ្ឋាន AMEICC និង ដឹកនាំ​ដោយ ឯកឧត្តម Sakayam Chidchob សហប្រធាន​អង្គប្រជុំ និង​ជា​រដ្ឋមន្ដ្រី​ដឹកជញ្ជូន​នៃ​ប្រទេស​ថៃ និង ឯកឧត្តម Shigehiro Tanaka សហប្រធាន​អង្គប្រជុំ និង​ជា​អនុ​រដ្ឋមន្ដ្រីការបរទេស​នៃ​ប្រទេស​ជប៉ុន ដោយមាន​ការចូលរួម​តំណាង​រាជរដ្ឋាភិបាល​និង​វិស័យ​ឯកជន​នៃ​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ​និង​វៀតណាម ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍​មួយចំនួន​។​

​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​សម្រេចបាន​ដូចជា​៖ ១- តំណាង​ក្រសួង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ជប៉ុន (METI) បាន​បកស្រាយ​អំពី​សារសំខាន់​នៃ​ផែនការ​ចក្ខុវិស័យ​អភិវឌ្ឍន៍​ឧស្សាហកម្ម​មេគង្គ ជំនា​ន់ទី​២ (MIDV 2.0) ដែលមាន​សសរស្ដម្ភ​ចំនួន ៣ រួមមាន ការតភ្ជាប់ នវានុវត្តន៍​ឌីជីថល និង​គោលដៅ​អភិវឌ្ឍន៍​និរន្តរភាព​។ តំណាង METI ក៏បាន​បញ្ជាក់​ផងដែរ​ថា ដើម្បី​សម្រេច​នូវ​គោលដៅ​នៃ MIDV 2.0 ប្រទេស​មេគង្គ​ត្រូវ​បានស្នើ​ឲ្យ​លើក​នូវ​គម្រោង​អាទិភាព​ចំនួន​បី ស្របទៅនឹង​សសរស្ដម្ភ​ទាំងបី​របស់ MIDV 2.0 ។​

​ជាមួយគ្នានេះ តំណាង METI បាន​លើក​ឡើ​ន​នូវ​កម្មវិធី​ការងារ ដែល​ទាមទារ​នូវ​សហប្រតិបត្តិការ​នៃ​គម្រោង​ទាំងនេះ រយៈពេល ៤ ឆ្នាំ ពី​ឆ្នាំ​២០២០ ដល់ ឆ្នាំ​២០២៣ ក្នុងចំណោម​ប្រទេស​មេគង្គ និង​ជប៉ុន​។ ក្រុមការងារ WEC-WG នឹង​ពិភាក្សា​បន្ថែម​លើ​កម្មវិធី​ការងារ​នេះ ប្រសិនបើ​ចាំបាច់​។​

​ទី​២-​ក្រោម​ផែនការ​ចក្ខុវិស័យ​អភិវឌ្ឍន៍​ឧស្សាហកម្ម​មេគង្គ ជំនា​ន់ទី​២ (MIDV 2.0) ប្រទេស​មេគង្គ​បាន​ជម្រាបជូន​អង្គប្រជុំ​នូវ​គម្រោង​អាទិភាព​ចំនួន ៣ រៀងៗ​ខ្លួន​។

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​ជម្រាប​និង​បកស្រាយ​ជូន​អង្គប្រជុំ នូវ​គម្រោង​អាទិភាព​ចំនួន ៣ រួមមាន (១) ជំរុញ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ក្នុងប្រទេស​មេគង្គ​, (២) ជំនួយ​បច្ចេកទេស ស្រាវជ្រាវ​និង​ការណែនាំ​សម្រាប់​ពាណិជ្ជកម្ម​អេឡិចត្រូនិក និង​សេដ្ឋកិច្ច​ឌីជីថល និង (៣) បរិស្ថាន​គាំទ្រ​អាជីវកម្ម​ជា​បរិ​យា​ប័ន្ន​ក្នុងប្រទេស​មេគង្គ​។

​ឯកឧត្តម​រដ្ឋលេខាធិកា​រ ក៏បាន​បញ្ជាក់ថា ការអនុវត្ត​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន កំពុង​តែមាន​ភាពប្រសើ​រ​ឡើង ក៏ប៉ុន្ដែ​នៅតែមាន​ឧបសគ្គ​មួយចំនួន​គួរ​ឲ្យ​កត់សម្គាល់​។
​ឯកឧត្តម​បាន​ជំរុញ​ឲ្យ​ប្រទេស​មេគង្គ គោរព​និង​អនុវត្តតាម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ក្នុង​តំបន់ និង​ស្នើ​ឲ្យ​មាន​តម្លាភាព​ក្នុងការ​អនុវត្ត​បែបបទ​គយ ព្រមទាំង​ស្នើ​ឲ្យ​មាន​យន្ដការ​ផ្សេងៗ​ដូចជា ប្រព័ន្ធ​បច្ចេកវិទ្យា ឬ​យន្តការ CBTA​ឬ​ការធ្វើ​អនុស្សរណ​យោគយល់​ក្នុងការ​សម្រួលការ​ប្រតិបត្តិ​ការ​គយ ដើម្បី​ងាយស្រួល​ដល់​វិស័យ​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​។

​ជាមួយគ្នានេះដែរ ឯកឧត្តម​បានស្នើ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​ពី​ភាគី​ថៃ លើ​ការផ្ដល់​សិទ្ធិ​ចរាចរណ៍​ឆ្លងកាត់​ព្រំដែន ដល់​យានយន្ដ​ផ្សេងទៀត ក្រៅពី​រថយន្ដក្រុង និង​បើកផ្លូវ​ចរាចរណ៍​ឆ្លងកាត់​ច្រកព្រំដែន​បន្ថែមទៀត ក្រៅពី​ចក្រ​ប៉ោយប៉ែត​-Aranya Prathet​។

​ឯកឧត្តម​បាន​សំណូមពរ ដល់​អង្គការ NEDO ពិនិត្យ​លទ្ធភាព​ជួយ​ជ្រោមជ្រែង​បន្ថែមទៀត​ដល់​វិស័យ​ថាមពលបៃតង (Green Energy) ក្នុងប្រទេស​កម្ពុជា និង​ប្រទេស​មេគង្គ​។ ឯកឧត្តម​ក៏បាន​ស្នើ ជប៉ុន ឲ្យ​ជួយ​ជំរុញ​ការអនុវត្ត​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក តាមរយៈ​ការជួយ​បណ្ដុះបណ្ដាល​សមត្ថភាព​ស​ហ​គ្រាស​មីក្រូ ធុន​តូច និង​មធ្យម (MSMEs)៕ ដោយ​៖CEN​

×