បន្ទាប់ពីលែងលះស្វាមីនាង Emma បានក្លាយជាសមាជិកនៃគេហទំព័រណាត់ជួប Miss Travel និងរីករាយក្នុងការធ្វើដំណើរជុំវិញពិភពលោក ដោយការណាត់ជួបដែលមានតម្លៃជាង 10.000 ផោន សម្រាប់ការជួបម្តង។ ដោយសារការណាត់ជួបជាមួយអ្នកមាននោះ Emma មានជីវិតរុងរឿងក្រោយការលែងលះ នាង Emma Rogers អាយុ 45 ឆ្នាំមកពីទីក្រុងម៉ៃអាមី សហរដ្ឋអាមេរិកនិយាយថា ការសម្ងាត់ដើម្បីមានជីវិតរស់នៅល្អ បរិភោគអាហារល្អ ទិញរបស់របរ និងធ្វើដំណើរជុំវិញពិភពលោក គឺចូលទៅគេហទំព័រណាត់ជួប។
ជួបជាមួយបុរសដែលមានទ្រព្យសម្បត្តិ និងបានទៅប្រទេសចិន ខូឡូរ៉ាដូ សូម្បីតែការធ្វើដំណើរ នៅជុំវិញមេឌីទែរ៉ាណេ ដោយមិនចាំបាច់ចំណាយមួយកាក់មួយសេនឡើយ។
Emma ពោល ៖ -“ខ្ញុំបានប្តូរទៅកាន់ការណាត់ជួបគ្នាបន្ទាប់ពីលែងលះនៅឆ្នាំ 2013 ។ តាំងពីពេលនោះមកខ្ញុំបានធ្វើដំណើរជុំវិញពិភពលោក សម្រាប់ការណាត់ជួបហើយមិនដែលធ្លាប់រស់នៅកន្លែងណា ជាប់លាប់នៅក្នុងពិភពលោកទេ។
ខ្ញុំបានភ្ជាប់ទំនាក់ទំនងជាមួយបុរសប្រហែល 20 នាក់ប៉ុន្តែមានតែ 4 ថ្ងៃសម្រាប់ការណាត់ជួបហើយអ្នកទាំងនោះបានចំណាយប្រាក់ជាច្រើនសម្រាប់ខ្ញុំ។ ការចំណាយលើការហោះហើរប្រហែល 900 ផោន ការដើរទិញឥវ៉ាន់និងរម្យណីយដ្ឋានកម្សាន្ត ប្រហែល 600 ផោន ហើយម្ហូបអាហារមានតម្លៃប្រហែល 700 ផោន”។
ភាពសិចស៊ីចំហៀងរថយន្តកីឡារបស់ដៃគូ
នៅរម្យណីយដ្ឋានសប្បាយ ដោយពុំចំណាយលុយ
នាងថា នេះជារបៀបរស់នៅ ដែលខ្លួនចូលចិត្ត។
ស្ត្រីអាយុ 45 ឆ្នាំរូបនេះ បានប្រាប់ថា វាដោយសារតែប្រាក់ចំណូលដ៏ច្រើនបែបនេះ ដែលនាងសម្រេចចិត្តចេញទៅក្រៅជាមួយតែអ្នកដែលមានលុយនិងមានស្ថេរភាពផ្នែកហិរញ្ញវត្ថុ។
ដំបូង Emma អាចនិយាយជាមួយមនុស្សជាច្រើនដើម្បីស្វែងយល់ ហើយក្រោយពេលដឹងថា ពួកគេមានឆន្ទៈចំណាយលុយដោយស្ម័គ្រចិត្តទើបនាងព្រមណាត់។
“បុរសទាំងនោះ នាំខ្ញុំទៅទិញសម្លៀកបំពាក់ កាបូបប្រេន យីហោល្បីៗ នាំខ្ញុំទៅសណ្ឋាគារលំដាប់កំពូល និងបរិភោគជាមួយខ្ញុំនៅភោជនីយដ្ឋានល្អៗបំផុតពិភពលោក។ ខ្ញុំនៅលីវពុំមានកូនទេ ដូច្នេះខ្ញុំមិនឃើញមានបញ្ហាអ្វីឡើយ ជាមួយរបៀបរស់បែបនេះ៕ អាទិត្យ
ប្រិយមិត្តយល់ថា ជីវិតរបស់ Emma យ៉ាងម៉េចដែរ?!