Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​សិង្ហ​បុរី​ម្នាក់ សារភាព​កំហុស​ថា បានធ្វើ​ចារកម្ម​ឲ្យ​ចិន​

​បុរស​ជនជាតិ​សិង្ហ​បុរី​ម្នាក់ បាន​សារភាព​កំ​ហុង​នៅ​អា​មេ​រិច​ថា បាន​ធ្វើជា​ភ្នាក់ងារ​របស់​ចិន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន BBC នៅ​ព្រឹក​ថ្ងៃ​សោ​រ៍​នេះ​។​

​លោក Jun Wei Yeo ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រើប្រាស់​តួនាទី​ទីប្រឹក្សានយោបាយ​របស់លោក នៅក្នុង​សហរដ្ឋ​អា​មេ​រិច ដើម្បី​ប្រមូល​ព័ត៌មាន​ឲ្យ​ចារកម្ម​ចិន​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​អា​មេ​រិច​។​

​បុរស​ខាងលើ ដែល​ត្រូវបាន​គេ​ឈ្គា​ល់​តាមរយៈ​ឈ្មោះ​មួយ​ទៀតថា Dicson Yeo បាន​សារភាព​ពី​ទោសកំហុស​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ នៅក្នុង​តុលាការ​សហព័ន្ធ​ថា​បាន​ធ្វើជា​ភ្នាក់ងារ​ខុសច្បាប់ របស់​រដ្ឋាភិបាល​ចិន​ចាប់ពី​ឆ្នាំ ២០១៥ ដល់ ២០១៩​។ នេះ​បើតាម​ក្រសួងយុត្តិធម៌​អា​មេ​រិច​បញ្ជាក់​នៅក្នុង​សេចក្តីប្រកាស​។​

​មុនដំបូង គាត់​ត្រូវបាន​ចោទប្រកាន់ថា ប្រើប្រាស់​តួនាទី​ប្រឹក្សា​នយោបាយ​នៅក្នុង​ប្រទេស ដើម្បី​ប្រមូល​ព័ត៌មាន​មានតម្លៃ និង​ព័ត៌មាន​អសាធារណៈ​ឲ្យ​ទីភ្នាក់ងារ​ចារកម្ម​ចិន​។​

​សូមបញ្ជាក់ថា ទំនាក់ទំនង​រវាង​អា​មេ​រិច និង​ចិន​កំពុងស្ថិត​ក្នុងស្ថានភាព​អាក្រក់​ទៅៗ​ក្នុងឆ្នាំនេះ ដោយសារតែ​បញ្ហា​ជាច្រើន ដូចជា​បញ្ហា​ផ្ទុះ​វីរុស​កូ​រ៉ូ​ណា បច្ចេកវិទ្យា​របស់ Huawei ការដាក់​ច្បាប់​របស់​ចិន​លើ​ទីក្រុង​ហុងកុង និង​ការ​លុកលុយ​ចង់​ក្តោប​ក្តាប់​ដែនទឹក​នៅក្នុង​សមុទ្រ​ចិន​ជាដើម​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC

×