Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​ឃុំខ្លួន​អ្នកស្រាវជ្រាវ​ចិន​ម្នាក់ ដែល​ក្លែងបន្លំ​ទិ​ដ្ឋ​ការ​ថា គ្មាន​ទំនាក់ទំនង​ជាមួយ​យោធា​ចិន​

​អ្នកស្រាវជ្រាវ​ចិន​ម្នាក់ ដែល​រត់គេចខ្លួន​ពី​អាជ្ញាធរ​អា​មេ​រិច នៅក្នុង​ស្ថាន​កុងស៊ុល​ចិន ក្នុង​ទីក្រុង San Francisco បច្ចុប្បន្ន​ត្រូវបាន​អា​មេ​រិច​ឃុំខ្លួន និង​ត្រូវបញ្ជូន​ទៅកាន់​តុលាការ​នៅ​ថ្ងៃ​ចន្ទ​ខាងមុខ​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​ក្រសួងយុត្តិធម៌​។​

​បើតាម​ឯកសារ​របស់​តុលាការ ស្ត្រី​ឈ្មោះ Juan Tang ដែល​ធ្វើការ​នៅ​សកល​វិទ្យាល័យ California បានធ្វើ​ការអះអាង​មិន​ពិតប្រាកដ​លើ​ទិ​ដ្ឋ​ការ​របស់គាត់​ថា គាត់​មិនបាន​បម្រើការ​ក្នុង​យោធា​ចិន​ឡើយ​។ គាត់​ត្រូវបាន​ចោទប្រកាន់​ពីបទ​ក្លែងបន្លំ​ទិ​ដ្ឋ​ការ កាលពី​ថ្ងៃទី ២៦ ខែមិថុនា​។​

​មន្ត្រីជាន់ខ្ពស់​ក្រសួងយុត្តិធម៌​អា​មេ​រិច បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ស្ត្រី​Juan Tang ត្រូវបាន​ឃុំខ្លួន​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ហើយ​គាត់​មិនមាន​អភ័យឯកសិទ្ធិ​ការទូត​ឡើយ ខណៈដែល​គាត់​មិនត្រូវ​បាន​គេ​ប្រកាសថា​ជា​មន្ត្រីការទូត​ទេ​។​

​មន្ត្រី​ដដែល​និយាយថា Juan Tang គឺជា​ផ្នែក​មួយ​នៃ​បណ្តាញ​សហការី ដែល​បាន​លាក់បាំង​ទំនាក់ទំនង​របស់គាត់​ជាមួយ​យោធា​ចិន នៅពេលដែល​គាត់​ដាក់​ស្នើសុំ​ទិ​ដ្ឋ​ការ​។​

​ការឃុំខ្លួន​អ្នកស្រាវជ្រាវ​ចិន​កើតឡើង ចំពេល​មាន​ទំនាក់ទំនង​រវាង​អា​មេ​រិច និង​ចិន​កំពុងតែ​ដុនដាប់​ទៅៗ​។ ចិន​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ បាន​បញ្ជា​ឲ្យ​បិទ​ស្ថាន​កុងស៊ុល​អា​មេ​រិច នៅ​ទីក្រុង Chengdu ដើម្បី​ជាការ​សងសឹក​ទៅនឹង​អា​មេ​រិច ដែល​បាន​បិទ​ស្ថាន​កុងស៊ុល​ខ្លួន​នៅក្នុង​ទីក្រុង Houston៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters


×