Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​គ្រឹះស្ថាន ឃេ​ស អ៊ិន​នើ​វេ​សិន ម​.​ក ដាក់ឱ្យ​ដំណើរការ​សេវា​ផ្ទេរប្រាក់ និង​ដាក់​-​ដក​ប្រាក់​

​ភ្នំពេញ​៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ដាក់ឱ្យ​ដំណើរការ​សេវា​ផ្ទេរប្រាក់ និង​ដាក់​-​ដក​ប្រាក់ រវាង​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​គ្រឹះស្ថាន ឃេ​ស អ៊ិន​នើ​វេ​សិន ម​.​ក ដើម្បី​ពង្រីក​សេវា​ទាំងនេះ ឱ្យ​កាន់តែ​ទូលំទូលាយ ក្នុងការ​បំពេញតម្រូវកា​រ ជូន​អតិថិជន និង​សាធារណជន​គ្រប់​មជ្ឈដ្ឋាន​ក្នុង​សហគមន៍​។​

​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានប្រសាសន៍ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​សេចក្តីសោមនស្ស​រីករាយ ដែល​គ្រឹះស្ថាន ឃេ​ស អ៊ិន​នើ​វេ​សិន ម​.​ក បាន​ចាប់​ដៃគូ​ជា​យុទ្ធសាស្ត្រ ដោយ​សហការ​ជាមួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងការ​បម្រើសេវា​ផ្ទេរប្រាក់ និង​ដាក់​-​ដក​ប្រាក់​របស់​ស្ថាប័ន​ទាំងពីរ​ឱ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (FinTech) ប្រកបដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព​ខ្ពស់​។

​ទន្ទឹមនឹងនេះ កិច្ចសហការ​រវាង​ស្ថាប័ន​ទាំងពីរ គឺ​ក្នុង​គោលបំណង​ដើម្បី​បង្កើន ភាពងាយស្រួល​ជូន​ដល់​អតិថិជន និង​សាធារណជន​ទាំងអស់ ក្នុង​ការធ្វើ​ប្រតិបត្តិការ​ដូចជា​ការ​ ​ផ្ទេរប្រាក់​រវាង​គណនី Core Banking របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​គណនី E-Wallet របស់​គ្រឹះស្ថាន ឃេ​ស អ៊ិន​នើ​វេ​សិន ម​.​ក​, ផ្ទេរប្រាក់​រវាង​គណនី​អេស៊ីលីដា ទាន់​ចិត្ត និង​គណនី E-Wallet របស់​គ្រឹះស្ថាន ឃេ​ស អ៊ិន​នើ​វេ​សិន ម​.​ក​, អតិថិជន​របស់​គ្រឹះស្ថាន ឃេ​ស អ៊ិន​នើ​វេ​សិន ម​.​ក អាច​ដក និង​ដាក់​ប្រាក់ តាមរយៈ​ម៉ាស៊ីន ATM របស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយ​មិនចាំបាច់​ប្រើ​កាត​។​

​កិច្ចសហប្រតិបត្តិការ​នេះ នឹង​ផ្តល់ឱ្យ​អតិថិជន និង​សាធារណជន​ទាំងអស់ ចំណេញ​ពេលវេលា កាត់បន្ថយ ចំណាយ​ក្នុងការ​ផ្ទេរប្រាក់ និង​ដាក់​-​ដក​ប្រាក់ ដែលជា​ចំណែក​មួយ​នៃ​ការពង្រឹង និង​ពង្រីក​សេវាកម្ម ឌីជីថល​ឱ្យ សម្បូរបែប ដើម្បី​សម្រួល​ដល់​ប្រតិបត្តិការ​សាច់ប្រាក់​រប​ស់​អតិថិជន និង​សាធារណជន ក្នុង​ការជួយ​លើកស្ទួយ ជីវភាព​ឱ្យ​កាន់តែ​ប្រសើរឡើង​។​

​លោក Pes Kimsrean ប្រធាន​នាយក​ប្រតិបត្តិ​គ្រឹះស្ថាន ឃេ​ស អ៊ិន​នើ​វេ​សិន ម​.​ក បាន​មានប្រសាសន៍ថា លោក​មាន​ទស្សនៈវិស័យ​ចំពោះ ភាពជឿនលឿន​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា តាំងពី​ជាង ១០​ឆ្នាំមុន​មកម្ល៉េះ​។ នៅពេល ដែល​ខ្ញុំ​ធ្វើ​ការបញ្ជាទិញ​ទំនិញ​លើ Platform Alibaba បានធ្វើអោយ​ខ្ញុំ មានគំនិត​ក្នុងការ​បង្កើត មុខរបរ​នេះ តាំងពី​ពេលនោះ​មក​។ លោក​បាន​ផ្ដួច​ផ្ដើមគំនិត និង​ស្វែងរក​មិត្តភក្តិ​ដែលមាន​ជំនាញ​ផ្នែក​នេះ តាម​ដែល​អាចធ្វើ ទៅបាន រហូតដល់​សុបិន​ក្លាយជា​ការពិត​។ ពួកយើង​បានចាប់ផ្ដើម​ការងារ​នេះ អស់​រយៈពេល​ប្រហែលជា បី​ឆ្នាំ មកហើយ​។ វា​សមល្មម​នឹងដាក់​ឱ្យប្រើ​ប្រាស់​កម្មវិធី​នេះ នៅលើ​ទីផ្សារ​បាន​។

KESS CHAT ផ្សារភ្ជាប់​ជាមួយ កសិករ​អ្នកប្រើប្រាស់ អ្នកលក់ដូរ ឬ អ្នកផ្គត់ផ្គង់ អាច​ទទួលបាន​ការទូទាត់​តាមរយៈ Wechat / Alipay/Visa Card, Mastercard និង​កាត ATM ធនាគារ អេស៊ីលីដា ភីអិលស៊ី​។

​លក្ខណៈពិសេស​របស់​ក​ម្ម​វិធី​នេះ អាជីវករ​ម្នាក់ៗ អាច​គ្រប់គ្រង​បាន​ច្រើន​ហាង ឬ​ច្រើន​សាខា ហើយក៏​មាន ភាពងាយស្រួល​ក្នុងការ​គ្រប់គ្រង​ស្តុក​ទំនិញ ឬ​សេវាកម្ម​ចែកចាយ​ផ្សេងៗ ឬ​ការទូទាត់​វិក្ក​យ​ប័ត្រ​ទឹក​/​វិក្កយបត្រ​អគ្គិសនី និង​ការជជែក​លេង​ជាមួយ​មិត្ត​ភ័​ក្ត ឬ​ជាមួយ​អ្នក​លក់បាន​ផងដែរ​៕
​ដោយ​៖CEN

×