Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វៀតណាម​បង្កើន​ការ​ប្រយ័ត្ន​ខ្ពស់​វិញ​ចំពោះ COVID-19 ក្រោយ​រកឃើញ​ការឆ្លង​ថ្មី​នៅ​មូលដ្ឋាន ១​ករណី រយៈពេល ១០០​ថ្ងៃ​ចុងក្រោយ​

​ប្រទេស​វៀតណាម​ចាប់ផ្តើម​បង្កើន​ការប្រុងប្រយ័ត្ន​ឡើងវិញ​ចំពោះ​វីរុស​កូ​រ៉ូ​ណា នៅ​ថ្ងៃ​សៅរ៍​នេះ ក្រោយពេល​មន្ត្រី​សុខាភិបាល​ម្នាក់​នៅក្នុង​ទីក្រុង Danang បាន​រកឃើញ​វីរុស​ឆ្លង​ក្នុង​មូលដ្ឋាន​ជា​លើកដំបូង នៅក្នុង​រយៈពេល ៣​ខែ​ចុង​ក្រោយនេះ​។​

​ដោយសារ​តែមាន​វិធាន​ការដាក់​មនុស្ស​ឲ្យ​នៅ​ដោយឡែក​ដ៏​តឹងរ៉ឹង និង​កម្មវិធី​ធ្វើតេស្ត​ដ៏​ទូលំទូលាយ ប្រទេស​វៀតណាម​បាន​ទប់ស្កាត់​ការរីក​រាលដាល​យ៉ាង​មាន​ប្រសិទ្ធភាព ដោយ​រក្សា​ការឆ្លង​មក​កម្រិត​ទាប ដោយមាន​អ្នក​ឆ្លង​សរុប​ត្រឹមតែ ៤១៥​នាក់ ហើយ​ប្រទេស​នេះ​មិនមាន​ការឆ្លង​ក្នុង​មូលដ្ឋាន​រយៈពេល ១០០​ថ្ងៃ​ចុងក្រោយ​។​

​មិនមាន​អ្នកជំងឺ​ណា​ម្នាក់​ឡើយ​ស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​។​

​ប៉ុន្តែ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ ក្រសួងសុខាភិបាល​វៀត​ណា​ម បាន​និយាយ​ក្នុង​សេចក្តី​ប្រកាសថា បុរស​វ័យ ៥៧​ឆ្នាំ​ម្នាក់​មកពី​ទីក្រុង Danang មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា ហើយ​អាជ្ញាធរ​បាន​ចាត់វិធានការ​ដាក់​មនុ​ស្ស​ចំនួន ៥០​នាក់​ឲ្យ​នៅ​ដាច់ដោយឡែក ដែល​អ្នក​ទាំងនោះ​មាន​ទំនាក់ទំនង​ជាមួយនឹង​អ្នកជំងឺ​។​

​ក្រសួង​និយាយថា មនុស្ស ១០៣ ដែលមាន​ទំនាក់ទំនង​ជាមួយ​អ្នកជំងឺ ត្រូវបាន​គេ​យកទៅ​ធ្វើតេស្ត ហើយ​លទ្ធផល​អវិជ្ជមាន​ទាំងអស់​។​

​រដ្ឋាភិបាល​និយាយថា ការរកឃើញ​អ្នក​ឆ្លង​ថ្មី​ម្នាក់​នៅ​ថ្ងៃ​សោ​រ៍ បណ្តាល​ឲ្យ​អ្នក​ឆ្លង​សរុប​ក្នុងប្រទេស​កើន​ដល់ ៤១៦​នាក់​។​

​សូមបញ្ជាក់​វា វីរុស​កូ​រ៉ូ​ណា ដែលមាន​ឈ្មោះ​ផ្លូវការ​ថា COVID-19 បាន​ផ្ទុះ​ចេញ​ដំបូង​ពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន កាលពី​ចុងឆ្នាំ ២០១៩ និង​បាន​រីក​រាលដាល​យ៉ាង​លឿន​ទៅកាន់​ជុំវិញ​ពិភពលោក​។​

​បើតាម​តួលេខ​ចុងក្រោយ វីរុស​នេះ​បាន​ផ្តាច់ជីវិត​មនុស្ស​ជាង ៦៤០.០០០​នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស​ជិត ១៦​លាន​នាក់​ទូទាំង​ពិភពលោក​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

×