Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​អចលនទ្រព្យ Century 21 Zillion Holding ចាប់ផ្តើម​យុទ្ធនាការ បណ្តុះ​ជំនាញ​ឯកទេស​ដីធ្លី​ទូទាំងប្រទេស ដោយ​ចាប់​ផ្តើមចេញពី​ខេត្ត​ព្រះសីហនុ

​ព្រះសីហនុ​៖ ខេត្ត​ព្រះសីហនុ ដែល​កំពុង​រីកដុះដាល​ខាង​វិស័យ​សំណង់ និង​ពាណិជ្ជកម្ម ត្រូវបាន​ក្រុមហ៊ុន​អចលនទ្រព្យ Century 21 Zillion Holding ជ្រើសរើស​ជា​ខេត្ត​ដំបូង​គេ​បង្អស់​បន្ទាប់ពី​ភ្នំពេញ​ដើម្បី​រៀបចំ​វគ្គប​ណ្តុះ​ភាពជោគជ័យ 3800 នាក់​សម្រាប់​អ្នកឯកទេស​ដីធ្លី​ប្រចាំ​តំបន់​នានា​នៅ​ទូទាំងប្រទេស​។

​នេះ​ជាការ​ចាប់ផ្តើម​នៃ​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​កម្រិត​ទូទាំងប្រទេស របស់​ក្រុមហ៊ុន​អចលនទ្រព្យ​យីហោ​ដើមពី​អាមេរិក​មួយ​នេះ ដើម្បី​បង្កើត​ឱកាស​ការងារ និង​វិនិយោគ​សម្រាប់​ទីផ្សារ​ដីធ្លី នៅ​ទូទាំងប្រទេស​កម្ពុជា​ក្រោម​ប្រធានបទ «​បណ្តុះ​ភាពជោគជ័យ 3800 នាក់​សម្រាប់​អ្នកឯកទេស​ដីធ្លី​ប្រចាំ​តំបន់​»​។

​អ្នកស្រី ហ្គ្រែ​ស រចនី អគ្គនាយិកា​ក្រុមហ៊ុន Century 21 Cambodia បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា​កាលពី​ថ្ងៃ​សុក្រ​ទី ២៤ កក្កដា​ឆ្នាំ ២០២០ ថា ខេត្ត​ព្រះសីហនុ​ជា​ខេត្ត​ជាប់​សមុទ្រ ដែលមាន​សក្តានុពល​ប្រហាក់ប្រហែល ទីក្រុង​សិន​ជិន​នៃ​ខេត្ត​ក្វាង​ទុង​ប្រទេស​ចិន ដែលជា​ទីក្រុង​ឧស្សាហកម្ម បច្ចេកវិទ្យា ពាណិជ្ជកម្ម​អន្តរជាតិ ទីក្រុង​កំពង់ផែ និង​ជាទី​កំណើត​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ដ៏​ល្បីល្បាញ​លើ​ពិភពលោក​។ អ្នកស្រី​បន្តថា អំណោយផល​នេះ​រួមផ្សំ​នឹង​គោលនយោបាយ​អភិវឌ្ឍន៍ ដ៏​ច្បាស់លាស់​របស់​រដ្ឋាភិបាល​កម្ពុជា បាន​ទាក់ទាញ​វិនិយោគ​បរទេស​ជាច្រើន​មក​ខេត្ត​ព្រះសីហនុ ជាពិសេស​វិនិយោគិន​ចិន​។

​កម្មវិធី​នេះ​បានធ្វើ​ឡើង​នៅ​សណ្ឋាគារ Sokha Beach Resort Sihanouk Ville ដោយមាន​វាគ្មិន​ជំនាញ​៥​រូប ចូលរួម​ចែករំលែក​ចំណេះដឹង និង​បទពិសោធ​ផ្នែក​អចលនទ្រព្យ​។ វាគ្មិន​ទាំងនោះ​រូ​ម​មាន អ្នកស្រី​ហ្គ្រែ​ស រចនី លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) លោក ព្រាប កុល គ្រូបង្វឹក​ប្រចាំ​ក្រុមហ៊ុន Century 21 Zillion Holding លោក វ៉ា វីរៈ អគ្គនាយក​ក្រុមហ៊ុន Century 21 Fortuna Investment និង​លោក អ៊ឹម សេងហួ ប្រធាន​សាខា​ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំ​ក្រុងព្រះសីហនុ​។
​សិក្ខាសាលា​បណ្តុះ​ជំនាញ​ឯកទេស​ខាង​វិស័យ​ដីធ្លី​របស់​ក្រុមហ៊ុន Century 21 Zillion Holding កាលពី​ថ្ងៃ​សុក្រ ២៤ កក្កដា​នេះ​មានការ​ចូលរួម​ពី​អ្នក​ស្រឡាញ់​ការងារ​ក្នុង​វិស័យ​អចលនទ្រព្យ​ដល់​ទៅជិត ២០០ នាក់ ហើយ​អ្នកចូលរួម​ភាគច្រើន បានបង្ហាញ​ចំណាប់អារម្មណ៍​ចង់​ក្លាយខ្លួន ជា​អ្នកឯកទេស​ដីធ្លី​ប្រចាំ​តំបន់​ខេត្ត​ព្រះសីហនុ​ជាមួយ​ក្រុមហ៊ុន Century 21 Zillion Holding​។​

​ថ្លែង​ក្នុង​វេទិកា​នេះ​កាលពី​ថ្ងៃ​សុក្រ លោក ច្រឹ​ក សុខ​នី​ម ប្រធាន CVEA បាន​លើកឡើងថា ខេត្ត​ព្រះសីហនុ​ត្រូវបាន​ចាត់ទុកជា​ប៉ូល​សេដ្ឋកិច្ច​សំខាន់​ទី​២ បន្ទាប់ពី​រាជធានី​ភ្នំពេញ ហើយ​នា​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយនេះ សំណង់​អគារ​ខ្ពស់ៗ សកម្មភាព​ពាណិជ្ជកម្ម និង​ទីផ្សារ​អចលនទ្រព្យ​កំពុងមាន​ការរីកចម្រើន​គួរឱ្យកត់សម្គាល់​។

​លោក ព្រាប កុល ដែល​បាន​ចូលរួម​ក្នុងនាម​ជា​វាគ្មិន​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ បាន​ជំរុញ​ដល់​អ្នករស់នៅ​ក្រុងព្រះសីហនុ ឱ្យចូល​រួមការ​ងារ​ជាមួយ Century 21 Zillion Holding ដោយ​បញ្ជាក់ថា ក្រុមហ៊ុន​នេះ​ជា​ក្រុមហ៊ុន​មាន​ម៉ាក​យីហោ​អន្តរជាតិ និង​មានកេរ្តិ៍ឈ្មោះ​ល្អ​។

​លោក​ថ្លែងថា​៖ «​ក្រុមហ៊ុន​ដែលមាន​យីហោ​ដើមពី​សហរដ្ឋអាមេរិក ចាត់ទុកជា​ក្រុមហ៊ុន​ដែលមាន​កាលី​ប​ខ្ពស់ មានកេរ្តិ៍ឈ្មោះ​ល្អ ហើយ​មានការ​ទទួលស្គាល់​ជាស​កល ដែល​នេះ​បងប្អូន​អាចមាន​ឱកាសល្អ​បំផុត នៅពេលនេះ​គ្រាន់តែ​ចុះឈ្មោះ​ក្លាយទៅជា​អ្នកឯកទេស​ដីធ្លី​ប្រចាំ​តំបន់ នៅតាម​ឃុំ សង្កាត់​ដែល បងប្អូន​ឈរជើង​»​។ លោក​បន្តថា​៖ «​ចូលរួម​ជាមួយ​ក្រុមហ៊ុន​អន្តរជាតិ​មួយ​យ៉ាងខ្ពស់ ហើយ​បាន​ឱកាស​ទៅ​ចរចា ជាមួយ​ម្ចាស់ទ្រព្យ​តម្លៃ​រាប់លាន​ដុល្លារ ដែល​ប្អូន​នឹង​អាច​បង្កើន​ប្រាក់ចំណូល​រាប់ម៉ឺន​ទៅតាម​បទពិសោធន៍ និង​សមត្ថភាព​»​។​

​សូម​រំលឹកថា ក្រុមហ៊ុន​អចលនទ្រព្យ Century 21 Zillion Holding នឹង​បន្ត​ធ្វើដំណើរ​ទៅគ្រប់​បណ្តា​ខេត្ត​ទាំងអស់ នៅ​ទូទាំងប្រទេស​ដើម្បី​រៀបចំ​កម្មវិធី​នេះ​។ សម្រាប់​គោលដៅ​បន្ទាប់ ក្រុមហ៊ុន​នឹងមាន​ការផ្សព្វផ្សាយ​ជម្រាបជូន​ដំណឹង​ជាមុន តាម​បណ្តាញ​ព័ត៌មាន​អចលនទ្រព្យ Z1 News ដែលជា​ដៃគូ​សហការ​របស់ខ្លួន​៕
​ដោយ​៖CEN​

×