មនុស្សជាច្រើនមើលឃើញរូបភាព នៃប្រាក់រង្វាន់ចូលឆ្នាំគេ ហើយមានបំណងចង់ក្លាយជាសមាជិក នៃក្រុមហ៊ុននេះប៉ុណ្ណោះ។
“ភ្នំលុយ” ត្រូវបានគេសាងឡើង ដើម្បីផ្តល់រង្វាន់ដល់បុគ្គលិក។
កាលពីម្សិលមិញ ក្រុមហ៊ុនមួយនៅក្នុងទីក្រុងឡានចូវ ខេត្តកានស៊ូ ប្រទេសចិន បានបើកឆាកផ្តល់ប្រាក់រង្វាន់ មនុសពុំតិចទេដែល “ស្រេកឃ្លាន”។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ចិន ខាងមុខនេះ ក្រុមហ៊ុនបានបង្កើត “ភ្នំលុយ” ហើយបានអញ្ជើញបុគ្គលិកទាំងអស់ឱ្យចូលរួមនិងទទួលរង្វាន់។ ប្រាក់ដែលពួកគេបានទទួលគឺនៅក្នុងស្រោមសំបុត្រក្រហមដែលមានតម្លៃ 50,000 យ័ន (ប្រហែល ៤.៥០០ដុល្លារ) ។
គេហទំព័រ Pear បានបង្ហោះរូបថតនៃ “ភ្នំលុយ” ត្រូវបានគេសាងឡើងខ្ពស់ និងតម្រៀបនៅលើឆាក។ សម្រាប់អ្នកដែលចូលនិវត្តន៍ក្រុមហ៊ុននេះក៏ផ្តល់រង្វាន់ 3,000 យ័នផងដែរ (ប្រហែល ៣០០ ដុល្លារ) ។
អ្នកលេងអ៊ិនធើណេតជាច្រើន បានចែករំលែកទស្សនៈ “ចង់ក្លាយជាបុគ្គលិក នៃក្រុមហ៊ុននេះ” ។ អ្នកផ្សេងទៀត សួរសំណួរអំពីចំនួនពន្ធដែលនិយោជិតបង់ពេលពួកគេទទួលបានរង្វាន់មានបរិមាណច្រើនពេក។
នៅកានស៊ូ រដ្ឋាភិបាលថ្នាក់ក្រោមបានចេញបទបញ្ជា គឺប្រាក់លើកទឹកចិត្តឆ្នាំថ្មីទាំងអស់ គួរតែត្រូវបានដាក់បង្ហាញជាសាធារណៈ និងផ្សាយលើគេហទំព័រ។
នៅក្នុងប្រទេសចិនប្រាក់រង្វាន់ ចូលឆ្នាំថ្មីប្រពៃណី គឺជាអ្វីដែលមនុស្សរំពឹងថានឹងមាន បន្ទាប់ពីការខិតខំអស់រយៈពេលមួយឆ្នាំ។ ប្រាក់ដែលពួកគេទទួលបាននឹងមានច្រើន បន្ទាប់ពីការខិតខំអស់រយៈពេលមួយឆ្នាំ។ ឆ្នាំថ្មីក៏បានមើលឃើញពី “ការធ្វើចំណាកស្រុកធំបំផុតនៅលើពិភពលោក” គ្រាដែលប្រជាពលរដ្ឋចិន បានប្រមូលផ្ដុំទៅស្រុកកំណើតរបស់ពួកគេដើម្បីជួបជុំគ្រួសារ៕ ចន្ទ្រា