Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ចែ​ទូច លក់​ស្វាយ ដែល​បាន​ប្រមាថមើលងាយ​មកលើ​សម​ត្ថ​កិច្ច​ទាក់ទង​ទៅនឹង​ការអនុវត្ត​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ត្រូវ​នគរបាល​ហៅ​មក​វាស់កម្ពស់​

​ភ្នំពេញ​៖ បន្ទាប់ពី​​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ចែ​ទូច លក់​ស្វាយ បាន​ប្រមាថមើលងាយ​មកលើ​សម​ត្ថ​កិច្ច​ទាក់ទង​ទៅនឹង​ការអនុវត្ត​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​មក​នោះ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​បានធ្វើការ​សហការ​ជាមួយ​ការ​រិ​យា​ល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ផែន​ការងារ​សន្តិសុខ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានធ្វើការ​ស្វែងរក​និង​កោះហៅ​បុគ្គល​ឈ្មោះ ស្វាយ សារី ឲ្យ​ចូលខ្លួន​មក​ទទួលកំហុស​ចំពោះមុខ​ច្បាប់​និង​ធ្វើការ​សុំទោស​ជា​សារ​ណៈ​។​

​ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បដិសេធ​ទាំងស្រុង​ចំពោះ​គណនី​គណនី Facebook ឈ្មោះ ចែ​ទូច លក់​ស្វាយ ដែល​បាន Live វីដេអូ ដែលមាន​ខ្លឹមសារ​ប្រមាថមើលងាយ មកលើ​សមត្ថកិច្ច​ក្រោយពេល​ខ្លួន​បាន​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព ហើយ​ត្រូវ​សមត្ថកិច្ច​ផាកពិន័យ កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០​។​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​បានធ្វើការ​សហការ​ជាមួយ​ការ​រិ​យា​ល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ផែន​ការងារ​សន្តិសុខ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានធ្វើការ​ស្វែងរក​និង​កោះហៅ​បុគ្គល​ឈ្មោះ ស្វាយ សារី ឲ្យ​ចូលខ្លួន​មក​ទទួលកំហុស​ចំពោះមុខ​ច្បាប់​និង​ធ្វើការ​សុំទោស​ជា​សាធារណៈ​។​

​ដោយ​ទទួលស្គាល់​ព័ត៌មាន​វីដេអូ​ដែល​ខ្លួន​បាន​បង្ហោះ​នោះ​ជា​ព័ត៌មាន​មិន​ពិត​បុគ្គល​រូបនេះ​បាន​យល់ព្រម​ទទួលកំហុស​ហើយ​ចូលខ្លួន​មក​សារភាព​កំហុស​តាម​ការកោះហៅ​របស់​សម​ត្ថ​កិច្ច​ដោយបាន​ធ្វើ​កិច្ចសន្យា និង​ថត​ជា​វីដេអូ​សុំទោស​ជា​សាធារណៈ​ដើម្បី​សុំទោស​សមត្ថកិច្ច ក៏ដូចជា​ប្រជាពលរដ្ឋ​ទាំងអស់​ចំពោះ​ទង្វើ​ដែល​សង្គម​ស្អប់ខ្ពើម​នេះ​ផងដែរ ។​

​យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហការ​ល្អ​របស់​សាធារណជន ជាពិសេស​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដែល​បាន​ចូលរួមចំណែក​រក្សា​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម រិះគន់​ក្នុងន័យ​ស្ថាបនា និង​ទទួលយក​ជា​មូលដ្ឋាន​ធ្វើការ​កែលម្អ ហើយក៏​សូម​អំពាវនាវ​ដល់​សាធារណជន និង​បណ្ដាញ​សង្គម​ចៀសវាង​ការអត្ថា​ធិប្បាយ ចងក្រង​ខ្លឹមសារ រូបភាព​សកម្មភាព​បំផ្លើសការពិត ជាហេតុ​បង្ក​ឲ​យ​មាន​ភាពវឹកវរ បំពុលបរិយាកាស​សង្គម ចលាចល បង្ក​ភាពភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ និង​អាច​ប្រឈម​ចំពោះមុខ​ច្បាប់​ជា​ធរមាន​ផងដែរ ៕ ដោយ​៖​កូ​ឡាប​

×