Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន អំពាវនាវ​ឱ្យ​ដកសិទ្ធិ​អភិវឌ្ឍន៍​កោះកុង​ក្រៅ និង​ដាក់ឱ្យ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួងបរិស្ថាន និង​ក្រសួងទេសចរណ៍​

​ភ្នំពេញ​៖ យុវជន ក្រុម​សង្គម​ស៊ីវិល និង​សហគមន៍ ចំនួន​៨០ បានចេញ​សេចក្តីថ្លែងការណ៍​រួម សូម​អំពាវនាវ សូមឱ្យ​ដកសិទ្ធិ​អភិវឌ្ឍន៍​កោះកុង​ក្រៅ​ទាំងមូល​ពី​ក្រុមហ៊ុន កោះកុង អេស អ៊ី ហ្ស៊ិ​ត ខូ​អិ​ល ធី​ឌី និង​ដាក់​កោះកុង​ក្រៅ​ទាំងមូល​ជា​តំបន់​អភិរក្ស​ធនធានធម្មជាតិ និង​ដាក់ឱ្យ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួងបរិស្ថាន និង​ក្រសួងទេសចរណ៍ ដើម្បី​ធានាថា​ធនធានធម្មជាតិ​ទាំងអស់ ។​

​សេចក្តីថ្លែងការណ៍​រួម នៅ​ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ​២០២០​បាន​ឲ្យ​ដឹងថា យុវជន ក្រុម​សង្គម​ស៊ីវិល និង​សហគមន៍​ចំនួន​៨០ មានការ ព្រួយបារម្ភ​ចំពោះ អភិវឌ្ឍន៍​កោះកុង​ក្រៅ​ទាំងមូល​ទៅ​របស់ ក្រុមហ៊ុន កោះកុង អេស អឺ ផ្សិត ខូ​អិ​ល​ធី​ឌី (KOH KONG SE ZCO., LTD.) ដែលជា​របស់លោក ឧកញ៉ា លី យ៉ុង​ផាត់​។ ការផ្តល់​សិទ្ធិ​ឱ្យទៅ​ក្រុមហ៊ុន​មួយ​នេះ​ដើម្បី​អភិវឌ្ឍន៍ កោះកុង​ក្រៅ និង​អាច​ផ្តល់​ជាការ​គំរាម​គំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​ធនធាន​ធម្មជាតិ​នៅលើ​កោះ​និង​ជីវៈចម្រុះ ក្នុង​សមុទ្រ ការកាប់បំផ្លាញ​ព្រៃឈើ ការ​បរបាញ់​សត្វព្រៃ ការសាងសង់​អាគារ​លើ​ឆ្នេរសមុទ្រ ការបង្ហូរ​ទឹក កខ្វក់​ចូល​សមុទ្រ ការបាត់បង់​សោភ័ណភាព​ធម្មជាតិ​នៃ​កោះ និង​ការបាត់បង់​ប្រយោជន៍​ស​ម្រា​ប់​ប្រជា ជន​ខ្មែរ​ទាំងមូល ។​ល​។​

​ក្រុមយុវជន មាន​ក្តីបារម្ភ​ចំពោះ​គោលបំណង​ក្នុងការ​ផ្តល់​សិទ្ធិ​អភិវឌ្ឍន៍​កោះ​នេះ ទៅឱ្យ​បុគ្គល ឬ​ក្រុមហ៊ុន​ឯកជន និង​សូម​អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល សូម​ដកសិទ្ធិ​អភិឌ្ឍន៍​កោះកុង​ក្រៅ ទាំងមូល​ពី​ក្រុមហ៊ុន កោះកុង អេស អឺ​ហ្សុ​ត ខូ​អិ​ល​ធី​ឌី (KOH KONG S EZ CO, LTD.) ដើម្បី​ទុកជា ប្រយោជន៍​សាធារណជន និង​អភិរក្ស​ធនធាន​ជីវចម្រុះ​ទាំង​ក្នុង​សមុទ្រ​និង​លើដី​កោះ ។​

​នៅ​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២០ ក្រសួងបរិស្ថាន​បានចេញ​លិខិត​លេខ ៧២២ ស​.​ជ​.​ណ​ដែល បានបញ្ជាក់​ពី​គម្រោង​ដាក់​កោះកុង​ក្រៅ​ជា​តំបន់​ការពារ ឬ​ជា ឧទ្យាន​ជាតិ​សមុទ្រ​” នៅ​ឆ្នាំ​២០២១ បន្ទាប់ ពី​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ចងក្រង​ឯកសារ​ចាប់តាំងពី​ឆ្នាំ​២០១៦ ដោយ​មើលឃើញ​ពី​សក្តានុពល​ដ៏​សម្បូរបែប​ផ្នែក​ធនធានធម្មជាតិ និង​ជីវៈចម្រុះ ហើយ​និង​ឆ្នេរ​ខ្សាច់​ល្អ​ស្អាត ។ មិន​ខុសពី​ក្រសួងបរិស្ថាន ប៉ុន្មាន​ទេ រយៈពេល​មួយឆ្នាំ​មកនេះ ដោយសារតែ​មើលឃើញ​ពី​សក្តានុពល​ដ៏​ច្រើន​របស់​កោះ​មួយ​នេះ​រួម មាន ទឹកធ្លាក់​ពីលើ​ភ្នំ​ជាច្រើន​កន្លែង ព្រៃឈើ​ក្រាស់​ឃឹ​ក សត្វព្រៃ សត្វ​សមុទ្រ ផ្កាថ្ម ឆ្នេរសមុទ្រ​ស្រស់ ស្អាត​ចំនួន ៦​កន្លែង ជីវចម្រុះ និង​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​មួយចំនួន ។​ល​។ ក្រុមយុវជន​បានធ្វើ​វីដេអូ និង យុទ្ធនាការ ជាច្រើន ដើម្បី​ជំរុញ និង​ស្នើ​សុំឱ្យ​រាជរដ្ឋាភិបាល​ដាក់​កោះកុង​ក្រៅ​ជា​តំបន់​អភិរក្ស​ធនធាន​ធម្ម ជាតិ ។​

​យុទ្ធនាការ​ទាំងនេះ​ក៏​ជា​ផ្នែក​មួយ​គាំទ្រ​ទៅនឹង​វិធានការ ជាច្រើន​ដែល​ក្រសួងបរិស្ថាន​បាន​អនុវត្ត កន្លងមក ក្នុងការ​ដាក់​កោះ​មួយ​នេះ​ជា​តំបន់​ការពារ ឬ​ជា ឧទ្យាន​ជាតិ​សមុទ្រ​” ដើម្បី​ទុកជា​កេរ្តិ៍ដំណែល សម្រាប់​កូន​ខ្មែរ​គ្រប់​ជំនាន់ ដោយ​ការ​រក្សាទុក​កោះកុង​ក្រៅ​ឱ្យនៅ​សភាព​ដើម​ទាំងស្រុង សម្រាប់​បង្កើត ជា​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ ។ ការកំណត់​ចំនួន​ភ្ញៀវទេសចរ ដោយយោង​ទៅតាម​លទ្ធផល​នៃ​ការ សិក្សា​ស្រាវជ្រាវ​របស់​អ្នកជំនាញ គួរ​ត្រូវបាន​ធ្វើឡើង ដើម្បី​រក្សាបាន​នូវ​គម្រប​ព្រៃឈើ​ដែលជា​ជម្រក របស់​សត្វព្រៃ សត្វ​ស្លាប រក្សាបាន​នៅ​សោភណភាព​ធម្មជាតិ​នៃ​កោះ បង្កើត​ការងារ​និង​ផ្តល់​ចំណូល​ដល់ ប្រជាពលរដ្ឋ​មូលដ្ឋាន ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ ដែលជា​ការជួយ​ដល់​សេដ្ឋកិច្ចជាតិ និង លើកស្ទួយ​មុខមាត់​នៃ​ប្រទេស​កម្ពុជា​ទាំងមូល​ក្នុង​ឆាក​អន្តរជាតិ ។​

​កិច្ចការ​អភិរក្ស គួរ​ត្រូវបាន​ដាក់ឱ្យ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួងបរិស្ថាន និង​ក្រសួងទេសចរណ៍ ដើម្បី​ធានាថា​ធនធានធម្មជាតិ​ទាំងអស់ និង​សោភ័ណភាព​នៅលើ​កោះ​ត្រូវបាន​រក្សា​មិនមាន​ការ បំផ្លាញ​ដូច​នៅ​កោះរ៉ុង កោះរ៉ុង​សន្លឹម ដែល​ទោះបីជា​ត្រូវបាន​ដាក់​ជា “​ឧទ្យាន​ជាតិ​សមុទ្រ​” ហើយ ក្តី​ក៏​នៅ តែ​ត្រូវ​ទទួលរង​នៅ​ការបំផ្លិចបំផ្លាញ​ដោយ​ការ​បង្ហូរទឹក​កង្វក់​ចូលក្នុង​សមុទ្រ ការសាងសង់​អាគារ​រំលោភ ដី​ឆ្នេរ ការ​ឈូសឆាយ​ព្រៃឈើ​ធ្វើ​ផ្លូវ ជាដើម ។​

​ដូច​បាន​ជម្រាបជូន​ខាងលើ​យើងខ្ញុំ សូម​អំពាវនាវ​យ៉ាងទទូច​ដល់​រាជរដ្ឋាភិបាល សូមឱ្យ​ដកសិទ្ធិ អភិវឌ្ឍន៍​កោះកុង​ក្រៅ​ទាំងមូល​ពី​ក្រុមហ៊ុន កោះកុង អេស​អឺ​ផ្សិត ខូ​អិ​ល​ធី​ឌី ហើយ​រក្សា​កោះកុង​ក្រៅ ទាំងមូល​ជា​តំបន់​ការពារ​ដោយ​ច្បាប់ ឬ ឧទ្យាន​ជាតិ​សមុទ្រ ដោយ​ដាក់ឱ្យ​ស្ថិតនៅក្រោម​ការគ្រប់គ្រង របស់​ក្រសួងបរិស្ថាន និង​ក្រសួងទេសចរណ៍ ដើម្បី​ធានាថា​កោះ​មួយ​នេះ​នឹងមិន​ត្រូវបាន​បំផ្លាញ និង​រក្សា បាន​នៅ​សភាព​ដើម​ទាំងស្រុង​សម្រាប់​ទុកជា​តំបន់​ទេសចរណ៍ធម្មជាតិ បែប​ផ្សងព្រេង ជា​កន្លែង​សិក្សា ស្រាវជ្រាវ​ជីវចម្រុះ និង​ជា​កេរ្តិ៍​ដ៏​ណែ​ល​របស់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​ជំនាន់ ៕ ដោយ​៖​កូ​ឡាប​

DCIM100MEDIADJI_0041.JPG

×