Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិ​នៃ​កម្ពុជា សហការ​ជាមួយ​ក្រសួង​កិច្ចការនារី ចូលរួម​លើកស្ទួយ​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី​នៅ​កម្ពុជា​

​ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា បាន​សហការ​ជាមួយ​ក្រសួង​កិច្ចការនារី ដោយមាន​ការគាំទ្រ​រប​ស់​ក្រុមហ៊ុន វី​សា បានរៀបចំ​វគ្គ​បណ្តុះបណ្តាល ស្តីពី “​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​អភិវឌ្ឍន៍​សហគ្រិនភាព​ស្ត្រី​” នៅ​ខេត្តសៀមរាប ក្រោម​អធិបតីភាព លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី និង​មានការ​ចូលរួម​ពី ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​, លោកជំទាវ ជា សិរី អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា និង ឯកឧត្តម រ័ត្ន សុវណ្ណ​នរៈ អគ្គនាយក​ត្រួតពិនិត្យ​ធនាគារជាតិ​នៃ​កម្ពុជា​។​

​ស្ត្រី​មួយចំនួន កំពុង​ជួប​បញ្ហា​ប្រឈម​ក្នុងការ​ទទួលបាន​សេវា​ហិរញ្ញវត្ថុ និង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅមានកម្រិត ធនាគារ​ឯកទេស​វី​ង បាន​ចូលរួម​គាំទ្រ​ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រសួង​កិច្ចការនារី​ដើម្បី​ជំរុញ​កំណើន​ចំនួន​ស្ដ្រី​ទទួលបាន​ហិរញ្ញវត្ថុ​ផ្លូវការ​នៅ​កម្ពុជា​។​

​ដោយមាន​ការចូលរួម​ពី​មន្ត្រី​៣៨​រូប ដែលជា​បុគ្គលិក​មកពី​មន្ទីរ​ជុំវិញ​ខេត្តសៀមរាប រួមមាន មន្ទីរអប់រំ មន្ទីរ​កិច្ចការនារី និង​មន្ទីរ​ពាណិជ្ជកម្ម និង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ស្ត្រី វគ្គ​បណ្តុះបណ្តាល​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ជំរុញ​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ និង​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​សម្រាប់​សេវាកម្ម​ហិរញ្ញវត្ថុ និង​ដើម្បី​ជំរុញឱ្យមាន​ការផ្សព្វផ្សាយ​បន្ត​ក្នុង​គោលដៅ​ជួយ​ដល់់​ធុរៈកិច្ច​និង​អាជីវកម្ម​របស់​ស្ត្រី នៅតាម​មូលដ្ឋាន​។

​លោកជំទាវ ជា សិរី បាន​មានប្រសាសន៍ថា​៖ “​ថ្មី​ត្បិតតែ​បច្ចុប្បន្ន​វិស័យ​ហិរញ្ញវត្ថុ​មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់ ស្ត្រី​មួយចំនួនធំ​នៅតែ​ជួប​បញ្ហា​ប្រឈម​ក្នុងការ​ទទួលបាន​សេវា​ហិរញ្ញវត្ថុ ជាពិសេស​នៅពេល​ចំណេះដឹង​លើ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ក្នុង​ការធ្វើ​អាជីវកម្ម​នៅមានកម្រិត​”​។

​ហេតុ​ដូច្នេះហើយ ធនាគារជាតិ​នៃ​កម្ពុជា​បានរួម​សហការ​ជាមួយ​ក្រសួង​កិច្ចការនារី និង​ដៃគូ​ពាក់ព័ន្ធ​នានា​ដើម្បី​ជំរុញ​លទ្ធភាព​ស្ត្រី​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ និង​ប្រើប្រាស់​ហិរញ្ញវត្ថុ​ទាំងនោះ​ដោយ​ការទទួលខុសត្រូវ និង​ត្រឹមត្រូវ​តាម​គោលដៅ​។​

​លោកជំទាវ អគ្គនាយក​បច្ចេកទេស បាន​បន្តថា​៖ “​កាលណា​ស្ត្រី​អាច​ទទួលបាន​ហិរញ្ញប្បទាន​ហិរញ្ញវត្ថុ​កាន់តែច្រើន ពួកគេ នឹង​អាចរួមចំណែក​ដល់​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​គ្រួសារ និង​សហគមន៍​របស់​ពួកគេ​”​។​

​អ្នកស្រី ឆាយ កញ្ញា ប្រធាន​គ្រប់គ្រង​ជាន់ខ្ពស់​ផ្នែក​ទីផ្សារ​ផ​លិ​ផល​នៃ​ធនាគា​ឯកទេស​វី​ង និង​ជា​អ្នកសម្របសម្រួល​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ បាន​ប្រាប់​ឱ្យដឹងថា​៖ “​ការជួយ​គាំទ្រ​ស្ត្រី​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​និង​ជំរុញ​ពួកគេ​ឱ្យ​ក្លាយជា​សហគ្រិន​ស្រី្ត វា​ជា​ទិសដៅ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ដែល​អាចធ្វើឱ្យ​ស្ត្រី ក្លាយជា​អ្នក​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ក៏​ដូច​សេដ្ឋកិច្ច​គ្រួសារ​ដ៏​មាន​ប្រសិទ្ធភាព​។ កាលណា​ស្ត្រី​មានមុខ​របរ​និង​មាន​ប្រាក់ចំណូល​សមរម្យ នោះ​ស្ត្រី​នឹងមាន​សិទ្ធិ​កាន់តែ​ល្អប្រសើរ​ក្នុងការ​ធ្វើការ​សម្រេចចិត្ត​ទាំង​ថ្នាក់ជាតិ និង​ក្រោម​ជាតិ​ក៏​ដូច​មាន​ឥទ្ធិពល​ក្នុងសង្គម​និង​ក្រុម​សារ​ផងដែរ​”​។

​ក្រៅពី​ចូលរួម​គាំទ្រ​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុងការ​ជំរុញ​កំណើន​ចំនួន​ស្ដ្រី​ទទួលបាន​ហិរញ្ញវត្ថុ​ផ្លូវការ​នៅ​កម្ពុជា ធនាគារ​ឯកទេស​វី​ង កន្លងមក​បាន​ចូលរួម​គាំទ្រ​ដល់​កម្មវិធី​“​អក្ខរកម្ម​ហិរញ្ញវត្ថុ​”​របស់​ក្រសួង​អប់រំ ការលើក​ក​មុ្ព​ស់​សិទ្ធិនារី​នៃ​៨​មីនា ជាមួយ​ក្រសួង​កិច្ចការនារី និង​សហការ​ជាមួយ​ស្ថាប័ន​ជាច្រើន​ផ្សេងទៀត ក្នុងការ​លើកកម្ពស់​អក្ខរកម្ម​ហិរញ្ញវត្ថុ​របស់​ស្ត្រី និង​ជំរុញ​ការអភិវឌ្ឍ​ស្ត្រី​ក្នុង​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ជាដើម​។

​ក្នុងទិសដៅ​លើកកម្ពស់​ស្ត្រី​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​សហគ្រិន​ស្ត្រី ធនាគារ​ឯកទេស​វី​ង​មាន​ភ្នាក់ងារ​វី​ង​ជិត​៨០០០​កន្លែង​ទូទាំងប្រទេស ដែល​ក្នុងនោះ​៨០%​គឺជា​ស្ត្រី​។ ពួកគេ​ទាំងនេះ កំពុង​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ផ្តល់ជូន​សេវា​ហិរញ្ញវត្ថុ​គ្រប់​ទីកន្លែង​នៅ​កម្ពុជា​។ ជាងនេះទៅទៀត ភ្នាក់ងារ​វី​ង​ដែលជា​ស្ត្រី​បាន​កំពុង​ដើរតួ​យ៉ាងសំខាន់ ជួយ​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា និង​ជួយ​គាំទ្រ​សេដ្ឋកិច្ចជាតិ​និង​ក្រុមគ្រួសារ​ផងដែរ​៕

ដោយ៖CEN

 

×